ស្នាមធ្មេញ

១៥ឆ្នាំហើយ​ដែល​នារីម្នាក់ បានបន្សល់​ទុក​ស្នាម​ធ្មេញ តូចៗ លើស្មាខាងស្តាំ​របស់ខ្ញុំ។ ថ្ងៃនេះ ក្នុងពិធី មង្គលការ​មួយ របស់ មិត្តភក្តិ​ធ្លាប់សិក្សា បរិញ្ញាបត្រ ផ្នែក​ច្បាប់​ជាមួយគ្នា ខ្ញុំបាន​អង្គុយរួមតុ ជាមួយម្ចាស់​ស្នាមធ្មេញ។ នាងមើល​តូវស្រស់ស្អាត ដូច ដើម រួយរាយ រលេះរលោះ ដូចដើម… គួរអោយ​ស្រឡាញ់​ដូចដើម… តែអ្វីដែល មិនដូច​ដើម គឺនាងមិន​បានចង​ចាំខ្ញុំ ដូចខ្ញុំ​ចងចាំ​នាងទេ។

គិតឡើងវិញ ព្រោះស្នាម​ធ្មេញតូចៗ ដែលនាង​បាន​ខាំខ្ញុំនេះ… ខ្ញុំមិន​ធ្លាប់​ភ្លេចនាងទេ ទោះពេល​វេលា កន្លងផុត​យូរឆ្នាំយ៉ាងណា។ ក្នុងចិត្ត​ចេះតែ​គិតថា នាងខាំ​ខ្ញុំក្នុង​បំណង​អោយ​ខ្ញុំចងចាំរូបនាង មួយជីវិត ហើយស្មានតែ​នាងខាំតែខ្ញុំម្នាក់ កាលពី ១៥ឆ្នាំមុន តែយប់នេះ នាងបញ្ជាក់ ហើយថា នាងបាន​ខាំមិត្តភក្តិ​ជាច្រើន​នាក់ កាលឆ្នាំ១៩៩៨ ជាឆ្នាំដែល ពួកយើងបញ្ចប់ ថ្នាក់បាក់ឌុប (ថ្នាក់ទី១២)។ នាងជា សិស្សពូកែម្នាក់​ក្នុងជំនាន់នោះ ខ្ញុំគ្រាន់ជា​សិស្ស​ធម្មតា ម្នាក់​ ហើយគ្រាន់ សិក្សាក្បែរ​ថ្នាក់នាងប៉ុណ្ណោះ។ មិត្តរួម​ថ្នាក់ខ្ញុំ ទើប​ស្និតស្នាល​នឹងនាង ខ្ញុំចាំថា កាលនាង​រៀបចំខួប​កំណើត ក្នុងថ្នាក់​នាង នាង​ធ្លាប់​សុំអោយ​ខ្ញុំ ចងប៉េង​ប៉ោង អោយ តែខ្ញុំមិន​ចង ព្រោះមិន​ធ្លាប់ស្គាល់​គ្នាផង ហ៊ានមក​ប្រើខ្ញុំម៉េច ? យើង​មិនសូ​វ​បាន និយាយរក​គ្នាទេ ចឹង​ហើយ ទើប ឆ្ងល់ ហេតុអី​នាងស្រាប់​តែហក់មកខាំខ្ញុំ… ខ្ញុំចាំបានថា នាងស្រែក​ប្រាប់ថា ខាំខ្ញុំព្រោះ​ចង់អោយ ខ្ញុំចងចាំ​នាងមួយជីវិត… ស្នាមធ្មេញ​បានរលត់ បាត់តាម​ពេល​វេលា តែបេះដូង តេតា​ណុស មិនដឹង កាល​បានជា😉

ហេតុផលមិន​ចាំបាច់​ទៀតឡើយ នាងមានកូន…ម៉្យាង វាគ្រាន់តែជា អតីត។

រីករាយដែល​បានជួបអ្នក​ម្តងទៀត… ក្នុងពិធីមង្គល​យប់នេះ ខ្ញុំក៏បានអង្គុយ​រួមតុជាមួយ មិត្តធ្លាប់រៀន​ថ្នាក់បឋមសិក្សា​ម្នាក់ផងដែរ… ពិភពលោក​ពិតជា តូចមែន…

20130316-213035.jpg