Cambodian Elections 2013

លោក ជាម យៀបតំណាងរាស្រ្ត​មណ្ឌល​ព្រៃវែង និង​ជា​សមាជិក​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​​នៃ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ បាន​​បញ្ជាក់​ប្រាប់ ​វិទ្យុបារាំង​អន្តរជាតិ​ (RFI) កាលពី​​ថ្ងៃ​ពុធ [20 កុម្ភៈ 2013] ​ថា បេក្ខជន​​តំណាង​រាស្ត្រ​​នៅ​​នីតិកាល​​ទី​៥ នឹង​មាន​សមាសភាព​ ៖

  • លោក ​ហ៊ុន ម៉ានី​ ជាកូនប្រុស​​បង្កើត​​របស់​​លោក​នាយក​រដ្ឋមន្ត្រី ​​​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ ​មណ្ឌល​កំពង់ស្ពឺ
  • លោក ​ឌី វិជ្ជា​ ​ជាកូន​ប្រសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ឈរ​ជា​បេក្ខជន​បម្រុង​ នៅ​មណ្ឌល​ស្វាយរៀង
  • ​លោក ​ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​​របស់​​លោក​នាយក​រដ្ឋមន្ត្រី ​(មិន​មាន​បេក្ខភាព​)
  • កូន​ប្រុស​លោក​​ ស ខេង ​ឈរ​នៅ​មណ្ឌល​ព្រៃវែង
  • កូន​ប្រុស​លោក ​សុខ អាន​ ឈរ​នៅ​មណ្ឌល​តាកែវ
  • កូន​ប្រុស​លោក​ឌិត មន្ទី​ឈរ​នៅ​មណ្ឌល​កណ្តាល
  • កូន​ប្រុស​លោក​សាយ ឈុំ​នៅ​មណ្ឌល​កំពង់ឆ្នាំង

ព័ត៌មាន​លម្អិត ៖ កូន​​មេដឹក​នាំ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ឈរ​​ឈ្មោះ​​ជា​​បេក្ខភាព​​តំណាងរាស្ត្រ (វិទ្យុ​បារាំង​អន្តរជាតិ ផ្សាយ​​នៅ​ថ្ងៃ ពុធ 20 កុម្ភៈ 2013)