Photography-Staff

បុរសកំពុង​ថតរូប​ម្នាក់នេះ ប្រជាពលរដ្ឋ​ហៅគាត់ថា «ជាង​ថត​រូប»

អ្នក​ចូល​ចិត្ត​ថត​រូប ​ហើយ​​ធ្លាប់​គិត​ចង់​​រក​លុយ​​ដោយ​​ការ​​ថត​​រូប​​ខ្លះ​ទេ ? បើ​ចង់​​ទាញ​​កាម៉េរ៉ា​​របស់​អ្នក​​​ចេញ​មក​ក្រៅ ហើយ​ទៅ​រក​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ៗ​ដូចជា វាលព្រះមេរុ មុខវាំង… តែ​ត្រូវ​​ចែក​​ម៉ូយ​​អោយ​ ជាង​ថត​រូប​ ដទៃ​ទៀត​​​ខ្លះ​ផង។​​ បើ​អ្នក​គិតថា​ មិនមែន​ជា​ការ​​ដាក់​ខ្លួន​ ធានា​ថា អាច​រក​បាន​យ៉ាង​ហោចណាស់​ មួយ​ម៉ឺន​រៀល ($2.5) ​ក្នុង​មួយ​ថ្ងៃដែរ។​ ជាក់ស្តែង​ ល្ងាច​ម្សិល​មិញ​​ខ្ញុំ​បាន​​ទៅ​ថត​រូប​​នៅ​​វាល​​ព្រះ​មេរុ​ ជាមួយ​ តាម៉ាប់ ​ហើយ​ដើម្បី​ផ្តោះ​ប្តូរ​យោបល់​ទាក់ទងនឹង​ការថតរូប​ យ៉ាងហោចណាស់​ មាន​ពលរដ្ឋ​ដែល​មក​ចូលរួម​ទស្សនា​វាលព្រះមេរុ ទាក់ទង​​ខ្ញុំ​អោយ​ថត​រូប ៤​នាក់​ដែរ😀

ដោយសារ​ឡេន​ខ្ញុំ​វែងពេក ​យប់ពេក ហើយ​​មិនទាន់​បាន​​ត្រៀម​ខ្លួន​​ជា​ ជាង​ថត​រូប​​ ទើប​ខ្ញុំ​សម្រេច​បដិសេធន៍ ហើយ​ម៉ូយ​ទាំងនោះ​រួចបាត់​អស់😀

តាមពិតទៅ ពេល​សម្រេចចិត្ត​ទិញ​កាម៉េរ៉ា EOS 60D ដំបូង​ខ្ញុំ​ក៏​គិតចង់ ថតរូប​​ ជូនពលរដ្ឋ​ទូទៅ​អីចឹងដែរ។ មានហេតុផល​មួយ​ចំនួន​ដែល​ ញាំង​អោយ​ខ្ញុំ​ចង់​ថត​ជូន​ពួកគាត់ ដូចជា ចង់​ចែក​រំលែក​រូបថត​ល្អៗ​ (គុណភាព) ហើយ​ចំណាយ​តិច​ (សមរម្យ) ចែក​ស្នាមញញឹម​ ជាមួយ​នឹងគាត់… ចំពោះ​ប្រាក់ចំណេញ​គ្រាន់​ជា​គ្រឿង​លើក​ទឹកចិត្ត​​ប៉ុណ្ណោះ😀