BarCamplogoOfficial Website : angkor.barcampcambodia.org

បារខែមអង្គរ ឆ្នាំ២០១៣ គឺជាកម្មវិធី ចែក​រំលែក ចំណេះដឹង ជុំវិញបច្ចេកវិទ្យា និង​​តាំង​ពិព័រណ៍​​អន្តរ​ជាតិ លើកទីពីរ រយៈ​ពេល​២ ថ្ងៃ ។ កម្ម​​វិធី​​នេះ​នាំ​​មក​នូវ​​ការ​ជួប​ជុំ ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ អ្នក​ជំនាញ​ បច្ចេក​វិទ្យា​​ព័ត៌​មាន​​វិទ្យា (IT) វ័យក្មេង អ្នក​ដែល​មាន​​គំនិត​ថ្មី​​ក្នុង​សង្គម អ្នក​​អភិវឌ្ឍ​កម្ម​វិធី​ទូរស័ព្ទ​ និង​វ៉ិបសាយ អ្នក​បង្កើត​​ប្លុក ម្ចាស់​​អាជីវ​កម្ម​ សហគ្រិន អ្នក​ជំនាញ​​ផ្នែក​ទីផ្សារ​ និង​ការ​ទំនាក់​ទំនង សិស្ស និង​​និស្សិត​​​សាកលវិទ្យា​ល័យ នានា ដើម្បី​ធ្វើការ​ចែករំលែក និង​​សិក្សា​​នូវ​​របក​គំហើញ បច្ចេកវិទ្យា និង​​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​ នៅ​ក្នុង​សង្គម ។ កម្ម​វិធី​នេះ​​នឹង​​ផ្ដល់​នូវ​​ផល​ចំណេញ ជា​ច្រើន​​សម្រាប់​​បុគ្គល​ ក្រុមហ៊ុន​ និង​ស្ថាប័ន ។ នៅ​ក្នុង​កម្ម​វិធី​នេះ​​អ្នក​ចូលរួម​​ធ្វើការ​ សម្រេច​ចិត្ត​​ជ្រើស​រើស​ របៀប​វារៈ និង​​​ប្រធាន​​បទ ដែល​ពួកគេ​​ចាប់​អារម្មណ៍​​ដោយ ខ្លួន​ឯង​។ របៀប​វារៈ ត្រូវ​បាន បង្កើត​ឡើង​​ដោយ​ការ​​ដាក់​ស្នើ​ ជា​មូលដ្ឋាន​​ពី​អ្នក​ចូល​រួម វាគ្មិន និង​​អ្នក​ធ្វើ​ការ​​ក្នុង​សហគមន៍ ហើយ​ពួក​គេ​គឺ រីករាយ​ក្នុង​​ការ​បង្ហាញ​ព័ត៌​មាន​ ទាំង​ឡាយ ដែល​អ្នក​ចង់​​បាន​ និង​​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​​ទាំង​អស់ បង្កើត ទំនាក់​ទំនង​​ជាមួយ​គ្នា​ទៅ​វិញទៅ​មក និង​ពង្រីក​ សហគមន៍​​បច្ចេក​វិទ្យា​ព័ត៌​មាន​​វិទ្យា​​នៅ​កម្ពុជា។

ប្រធានបទចម្បង​របស់ បារខែម ២០១៣ គឺ “លើក​កម្ពស់ យុវជន​​តាម​រយៈ​​បច្ចេកវិទ្យា​“។ ខណៈ​ដែល​របៀប​វារៈ របស់​​បារ​ខែម​អង្គរ ​ត្រូវ​បាន​​បង្កើត​ដោយ​អ្នក​ចូលរួម​ ហើយ​កម្មវិធី​នេះ​​ត្រូវ​បាន​បែង​ចែក​ តាម​ផ្នែក ដូច​ខាង​ក្រោម៖

ការអភិវឌ្ឍ និងច្នៃប្រឌិតលើវ៉ិបសាយ និងទូរស័ព្ទ

ចែក​រំលែក និង​ពិភាក្សា​​អំពី​​ការ​​អភិវឌ្ឍ​​កម្ម​វិធី​​ទូរ​ស័ព្ទ និង​ វ៉ិបសាយ​ចុង​ក្រោយ​គេ​បំផុត​បង្ហាញ​​ របក​ គំហើញ​​ ថ្មី​ៗ​ នៅក្នុង​សង្គម​ និង​ជួប​ជា​មួយ អ្នកអភិវឌ្ឍ កម្ម​វិធី ដែលនាំ​លោកអ្នក ទៅ កាន់ បច្ចេកវិទ្យា​អនាគត​។ ចូរធ្វើ​ឲ្យ​ខ្លួន​អ្នក និង ក្រុម របស់​អ្នក ប្រសើរ​ឡើង​ជា​មួយ បារខែម​អង្គរ ២០១៣។

បច្ចេកទេស និងតិចនិច ការអនុវត្តលើបច្ចេកវិទ្យា

ពិភាក្សា អនុវត្តអំពី​ជំនាញបច្ចេកទេស និងការស្វែង រក​ដំណោះ​ស្រាយ ជា​មួយអ្នកដែល​មាន​បទ ពិសោធន៍ ការងារ​​កំពូល​ខាង​​ប្រព័ន្ធ​កុំព្យូទ័រ ទូរស័ព្ទ ចល័ត ប្រព័ន្ធបណ្ដាញ និងម៉ាស៊ីនមេ​នៅក្នុងតំបន់ អាស៊ី។

បទពិសោធន៍ ជំនាញ និងវិជ្ជាជីវៈ

ជួបអ្នកមាន​បទពិសោធន៍ជំនាញ ខាងឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) ទំនាក់ទំនងសង្គម ពាណិជ្ជកម្ម និងឱកាសការងារ។ ចែករំលែក​គម្រោង និង គំនិត យោបល់ របស់ អ្នកជាមួយ​ពួកគេ រួចទទួល យកនូវ មតិយោបល់​ត្រឡប់វិញ។

Social Mediaទីផ្សារ និងទំនាក់ទំនង

សិក្សាពីរបៀបបង្កើតទំនាក់ទំនងជាមួយ អ្នកដទៃ ដោយ​​ប្​រើ​​ឧបករណ៍​ បណ្ដាញ​​សង្គម​​ចុង​ក្រោយ​បំផុត ការ​ប្រើប្រាស់ ឧបករណ៍​ទីផ្សារ និងទំនាក់​ទំនង មាតិកា​​លើ​​បណ្ដាញ សម្រាប់​អង្គភាព​មិន​ស្វែង​រក ប្រាក់ ចំណេញ និង​ពាណិជ្ជកម្ម។ ជួប​ជា​មួយ​អ្នក បង្កើត គំនិតថ្មី អ្នក​ឯកទេស​ទីផ្សារ និង​អ្នក​ទំនាក់ ទំនង​ លើ ​បណ្ដាញ ​សង្គម ​ដែល​នឹង​ធ្វើ​ឲ្យ​​អ៊ីន​ធឺណិត ក្លាយ​ ទៅ ​ជា​ ប្រភព ព័ត៌មាន អាច​ទុក​ចិត្ត​បាន និង​ជា ឧបករណ៍ យុទ្ធសាស្ត្រ​សម្រាប់ ពាណិជ្ជកម្ម ​និង អង្គការ សង្គម​ស៊ីវិល។