អារម្មណ៍ថ្ងៃនេះ : ទើបឡើងប្រាក់ខែ តែមានការងារជាច្រើន (ណាស់) ដែលមិនទាន់បានចាប់ផ្តើមធ្វើ ហើយរកអ្នកជួយរំលែកមិនទាន់បាន។ ល្ងាចមិញជួបមេ គាត់ថែមការងារទៀតហើយ តែទោះជាយ៉ាងណា វាក៏ឱកាសល្អមួយព្រោះ មានអ្វីថ្មីៗដែលត្រូវរៀនបន្ថែម (វាទាស់តែពេលវេលាចង្អៀតពេក រកតែពេលផ្ទាល់ខ្លួន ដើម្បីសម្រាកសឹងមិនមាម)។ មនុស្សវក់ហ្នឹងការងារ គឺអីចឹង ! ម៉ោងមិនទាន់ ៥ព្រឹកផង ក៏ត្រូវបង្ខំចិត្តភ្ញាក់ ព្រោះសូម្បីគេងលក់ក៏សុបិន្តឃើញធ្វើការបន្ថែមម៉ោង… រកនឹកអ្វីដែលថ្មី…។ ភ្ញាក់ឡើងកាលណា នេត្រារំពៃ (គិត)… តើនរណាអាចជួយបន្ថយការងារដែលប្រើជំនាញសិល្បៈ និងរសនិយមប្លែកៗ (Unique) បាន បើមិត្តរួមការងារក្នុងផ្នែក ហ៊ាក់ខ្វះខាតជំនាញសិល្បៈ និងសិល្ប៍និយមបែបហ្នឹង ?

តាមពិតអ្វីៗ សុទ្ធតែអាចបង្រៀនបាន គ្រាន់តែត្រូវចំណាយពេលបន្តិចប៉ុណ្ណោះ (អ្នកមានទេពកោសល្យ ឬចូលចិត្តខ្លាំង រៀនឆាប់ចេះ)។ តើគួរចាប់ផ្តើមបណ្តុះបណ្តាល ពួកគាត់យ៉ាងណា បើពួកគាត់មួយចំនួនហ៊ាក់មិនសូវចាប់អារម្មណ៍ ឬគ្មានទេពកោសល្យ ហើយមិនខំប្រឹងទៀត ឯយើងក៏មានពេលវេលាស្តួចស្តើង?

ខ្ញុំធ្លាប់បានស្នើអោយមានការជួបជុំដើម្បីប្រចាំសប្តាហ៍ ដើម្បីកសាងសមត្ថភាពបន្ថែម និងចែករំលែកបទពិសោធន៍ដែរ តែមានពួកគាត់មានការងារផ្ទាល់ខ្លួនដែរ ហើយត្រូវជាប់បេសកម្មតាមខេត្ត ឬប្រជុំជាមួយបណ្តាញដៃគូ ទើបមិនទាន់មាន ជំនួបផ្ទៃក្នុង។

រាល់ពេលចូលប្រជុំ មេតែងសាកសួរ ពីលទ្ធផល និងសកម្មភាពការងារ ប្រចាំសប្តាហ៍ “###ធ្វើអីរាល់ថ្ងៃ!?” ខ្ញុំតែងជួយ ការពារដោះសារជំនួស មិត្តរួមការងារ រាល់សកម្មភាពអសកម្មមួយចំនួន (ដូចដែល ពួកគាត់ធ្លាប់ការពារខ្ញុំវិញ)…។ ខ្ញុំចាប់ផ្តើមឯកភាពនឹងប្រសាសន៍ របស់មេដឹកនាំ “បុគ្គលិកខ្លះ មិនសូវខ្វល់ពី ការអភិវឌ្ឍន៍សមត្ថភាពបន្ថែមទេ ហេតុផលនេះដែល ពួកគេមិនអាចរឹងមាំ បាន ហើយបានប្រាក់ខែតិច។” តើខុសដែរ បើមានមនុស្សខ្លះចង់បាន ត្រឹម ជីវភាពសាមញ្ញ !? ខ្ញុំក៏ចង់ រស់យ៉ាងសាមញ្ញដែរ តែខ្ញុំជាប់បន្ទុកគ្រួសារ ដែលមាន ឪពុកម្តាយ ចាស់ជរា ត្រូវផ្គត់ផ្គង់ បើមិនប្រឹងពិតជា ដាច់បាយទាំងអស់គ្នាហើយ។ ដោយសារបន្ទុកនេះ ទើបខ្ញុំត្រូវខំប្រឹង ដូចដែល ទ្រឹស្តី របស់ ឪពុកអ្នកមាន បង្រៀនកូនអ្នកក្រ “ដោយសារតែមានរូបកូន ទើបពុកត្រូវតែមាន” ខុសពី ឪពុកអ្នកក្រ ដែលតែងតែ យកទស្សនៈ “ដោយសារតែមានកូន ទើបឪពុកមិនមាន ព្រោះត្រូវចំណាយលើកូនច្រើនជាងខ្លួនឯង ដើម្បីអោយកូនមានអនាគត” ចុះម៉េចមកដាក់បន្ទុកលើកូន !? ហេតុផលដូចគ្នា ខ្ញុំនឹងជ្រើសរើសយកមនុស្សដែល ខ្ញុំស្រឡាញ់ ទើបខ្ញុំ សម្រេចចិត្តរៀបការជាមួយ ព្រោះដោយសារ នាង ទើបខ្ញុំមានឆន្ទៈ ហើយខំប្រឹងអភិវឌ្ឍន៍ខ្លួនឯង ដើម្បីអនាគតនាង និងកូនយើង ។ បើនឹងជ្រើសរើសរៀបការជាមួយ មនុស្សស្រី ដែលស្រឡាញ់ខ្ញុំ ការអភិវឌ្ឍន៍បែបមិន សូវស្ទុះទេ។ ចុះបើ ខ្ញុំស្រឡាញ់នាង ហើយនាងក៏ស្រឡាញ់ខ្ញុំវិញ អាហ្នឹងគឺវា ល្អទាំងព្រមហើយ !🙂

ងាកមករឿងការងារវិញ ខ្ញុំត្រូវបាន មេ ប្រគល់ការងារបច្ចេកទេសអោយគ្រប់គ្រង តែ មេ ខ្លួនឯង មិនសូវជឿ ជំនាញបច្ចេកទេស របស់ខ្ញុំទេ ហើយតែង បន្ទោសថា ខ្ញុំគ្មានជំនាញ ចាត់ចែង (technique advisor and management leader is difference)។ ថ្ងៃនេះត្រូវរៀបចំ ផែនការសកម្មភាព និងពេលវេលា អនុវត្តជាក់លាក់ ប្រចាំឆមាសមួយសិន ហើយសឹមតាមដានបន្ត ថាតើ វាមានប្រសិទ្ធិភាពអត់? ត្រូវ ចាត់ចែង ការទទួលខុសត្រូវផ្ទាល់… តាមចំណាត់ការថ្មីនៃភារកិច្ច … ចាប់បង្ខំអោយ រៀនជំនាញថ្មីៗ…

ជាទស្សនាទានផ្ទាល់ខ្លួន កូនសិស្សមិនល្អ មកពីគ្រូមិនចេះបង្រៀន។ វាអាចជាកំហុសខ្ញុំ ដែលមិនអាចជួយបង្រៀនអោយពួកគាត់មានជំនាញច្បាស់លាស់ គ្រាន់ជួយការងារបានខ្លះ។ តាមពិត ខ្ញុំមានវិធីសាស្រ្តផ្ទាល់ខ្លួន ដើម្បីជួយបង្រៀនអោយ ពួកគាត់រឹងមាំ ព្រោះ សំអាងលើ បទពិសោធន៍ មើលចរិកមនុស្សរបស់ខ្ញុំ វិធីសាស្រ្ត បង្រៀន ស្របតាម ចរិក និងបរិយាកាសបុគ្គល មិនសូវភ្លាត់ឡើយ។ ខ្ញុំគ្រាន់តែមិនសូវមានពេលវេលា ផ្តោតតែលើ បុគ្គលម្នាក់ៗ ហើយរឹតតែមិនទាន់ប្រាកដថា ការលៈបង់ របស់ខ្ញុំ អាចសមនឹងតម្លៃ ឬលទ្ធផលយ៉ាងណា ? ទោះបីជាយ៉ាងណា លំហាត់បន្ទាប់អាចនឹង ល្វីងបន្តិច តែវានឹងល្អសម្រាប់អ្នករាល់គ្នា ដែលចង់រឹងមាំ លើជំនាញ ប្រពន្ធ័ផ្សព្វផ្សាយសង្គម !!!