តើអ្នកធ្លាប់ស្រឡាញ់មនុស្សច្រើនជាងមួយ ហើយពិបាកសម្រេចចិត្ត ឬមានបទពិសោធន៍ត្រូវបានមនុស្សច្រើនជាងមួយស្រឡាញ់ ហើយពិបាកសម្រេចចិត្ត?

បើអ្នកជា សុភាពបុរស : គួរជ្រើសរើសមនុស្សដែលយើងស្រឡាញ់ មិនមែនជ្រើសរើសមនុស្សដែលសក្តិសមទេ។ ស្នេហាមិនមែនបង្កើតឡើងសម្រាប់អោយអ្នកណាមើលឡើយ។ ស្នេហា គឺជារឿងបេះដូងត្រូវការគ្នា… មានតែបេះដូងទេ ដែលដឹងថា ស្រឡាញ់អ្នកណា? (ដកស្រង់ចេញពីរឿងប្រលោមលោក : ស្នេហាសុភាពបុរស -និពន្ធដោយ សុខ ចាន់ផល)

ត្បិតបោះពុម្ពរួចហើយ តែរឿងនេះ មិនទាន់ ចែកផ្សាយ តាមបណ្ណាល័យ ឬតូបលក់កាសែតទេ។ បើមានបំណងចង់ក្លាយជាអ្នកអាន ស្នេហាសុភាពបុរសមុនគេទេ សូមទំនាក់ទំនង លោក ប៉ាន់ ចំរើន នាយកគ្រប់គ្រង ក្លឹបកំណាព្យខ្មែរ 010/017-90-88-11 (សេវាកម្មរហ័សទាន់ចិត្ត ធានាដឹកជូនដល់មុខផ្ទះ ទោះបីទិញត្រឹមមួយក្បាល តម្លៃ ៨៥០០ រៀលប៉ុណ្ណោះ)

ខ្ញុំបានទិញ និងអានរួចហើយ ឃើញថា ល្អ ទើបខំជួយផ្សាយ…🙂

20130106-090004.jpg

ជារឿងប្រលោមលោកបែបកំប្លែង ស្តែងមនោសញ្ចេតនា តួឯក ដែលត្រូវបាន អ្នកនិពន្ធ ដាក់ចរិកជា សុភាពបុរស។ ទោះបីយ៉ាងណា ប្រលោមលោកបែបស្នេហាមួយនេះ មិនត្រូវបានណែនាំ សម្រាប់ ក្មេងអាយុ ក្រោម ១៥ឆ្នាំឡើយ។