29-Dec-2012 : ព្រឹកម៉ិញនេះ លោក អ៊ូ រិទ្ធី (មន្រ្តី​ផ្នែកអង្កេត​ ខុមហ្វ្រែល) និង​លោក ឡាច វណ្ណៈ (អ្នកសម្របសម្រួល​គម្រោង​សិទ្ធិ CCHR) បាន​អញ្ជើញ​ចូល​រួម​ជា វាគ្មិន ក្នុងកម្ម​វិធី «ទៅ​ ឬ​មិន​ទៅ» នៃការផ្សាយ​សម្លេងសង្គមស៊ីវិល​ ដើម្បី​ធ្វើអន្តរាគមន៍ លើ ប្រធានបទ «​នយោបាយ និង​ប្រព័ន្ធផ្សព្វផ្សាយ​សម្រាប់យុវវ័យ» ដែល​មាន​ខ្ញុំ ស្រី សុភ័ក្រ្ត ជាអ្នកសម្របសម្រួល [ភ្លេច​ប្រកាស​ឈ្មោះ​​ខ្លួន​ក្នុង​កម្មវិធី​បាត់!]។

វាគ្មិន​​ដែល​ជា​​យុវវ័យ​​របស់​យើង មាន​ការ​​ណែនាំពី ក្រុម​គ្រួសារ ថា​ កុំ​អោយ​​ពាក់ព័ន្ធនឹង​​នយោបាយ​នៅ​មុនពេល​ ពួកគាត់​ ចាកចេញ​ពី​ស្រុក​កំណើត​​មក​រៀនបន្ត​នៅ ភ្នំពេញ តែជាលទ្ធផល ​ពួកគេ សុទ្ធតែជា អ្នក​យកចិត្ត​ទុកដាក់ និង​​បង្ហាញ​ខ្លួន​​យ៉ាងសកម្ម​​ ក្នុង​កិច្ចការ​នយោបាយ។

VOC-2012-12-29

(​រូបភាព​រាប់ពី​ខាងឆ្វេង) លោក អ៊ូ រិទ្ធី មន្រ្តីផ្នែកអង្កេត​ ខុមហ្វ្រែល លោក ស្រី សុភ័ក្រ្ត អ្នកសម្របសម្រួល​កម្មវិធី​ ទៅ​ឬមិនទៅ លោក ឡាច វណ្ណៈ អ្នកសម្របសម្រួល​គម្រោង​សិទ្ធិ Sithi-CCHR @Suong Soeun

ស្តាប់​កិច្ចពិភាក្សា ទាំងស្រុង ៖