What : ថ្ងៃនេះ ឈឺចិត្តណាស់ ហើយ​​ចេះ​តែ​​លួចគិត​ថា Sabay -សប្បាយ ប្រើល្បិច ក្នុងការ select អ្នកឈ្នះ រង្វាន់ !!! ដែល​ ភាសាខ្មែរ ហៅថា «បោកប្រាស់» ចំណែក ភាសា អង់គ្លេស ប្រែថា «CHEAT» ? បើ​បែបនេះ មែន ពឺម Platinum Cineplex ( Cambodia ) !

នរក​​នៅ​ក្នុង​ចិត្ត ស្ថានសួគ៌​​នៅ​ក្នុង​បេះដូង !

អន់ចិត្តតិចអី សូមជួយគិតផង… ខ្ញុំ​ខំ​អង្គុយមើល វិដេអូ ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​ផ្ញើ​ចម្លើយ ទៅក្នុងប្រកាស ថែមទាំងប្រាកដចិត្ត ថា បាន​បំពេញ​លក្ខខណ្ឌត្រឹមត្រូវ និងឆ្លើយ​ត្រូវបាន​មុនគេ​បំផុត។ ដោយប្រាកដចិត្ត ខ្ញុំ​ខំ តាមដាន ការប្រកាស​លទ្ធផល អស់​ជាច្រើន​ថ្ងៃ តាំងពី ចូលរួមមក រហូតដាច់ចិត្ត សួរ អ្នក​គ្រប់​គ្រងទំព័រ ហ្វែសប៊ុក របស់ សប្បាយ ពី​ពេលវេលា​​ប្រកាស​លទ្ធផល ពួកគេ ឆ្លើយថា ព្រឹកនេះ នឹងប្រកាស។ ដឹងអី ថ្ងៃមិញ ឃើញប្រកាស របស់​មិត្តខ្ញុំថា «មិន​ទៅ​យកសំបុត្រ​ហ្នុងតេ» ឃើញហើយ ឈឺចិត្ត ហ្មង ! ព្រោះ មិត្តម្នាក់​ដែល មិនទៅយកសំបុត្រ ដែលឈ្នះ ហ្នឹង គឺ​ខ្ញុំ បានណែនាំ ឱ្យ​កូពី ចម្លើយ ពីខ្ញុំ ។ ចម្លើយ គឺ 1- C, 2- E, 3- D, 4- H, 5- B, 6- F, 7- G, 8- A

Sabay-Q-MyName-2012

Details ៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១២ ទំព័រ ផ្លូវការ របស់ សប្បាយ (the Official Sabay Pagehttp://www.facebook.com/sabay.com.kh) បាន​ប្រកាស​ ការប្រកួត​មួយ រង្វាន់ គឺ​ការ ទទួលបាន​​សំបុត្រ ចូល​ទស្សនា ភាពយន្ត​ ថៃ បញ្ចាំង​លើកទីមួយ រឿង «ឈ្មោះ​របស់ខ្ញុំ គឺ​ ស្រឡាញ់» ដែល​នឹងបញ្ចាំងនៅ ថ្ងៃទី ១២ ខែ១២ ឆ្នាំ២០១២ (ថ្ងៃនេះ)។

Win premier tickets to watch My Name is Love from Platinum Cineplex ( Cambodia ).
Challenge: Arrange these photos in order from 1 – 8
Clue: The long-haired rock guitarist falls for an attractive woman who turns out to be the chubby girl he teased mercilessly back in school. http://www.youtube.com/watch?feature=player_embedded&v=GwsidEQPjq0 — with Ea Siengly, Koem Pharath and Socheata Chea.

លទ្ធផលនៃការប្រកួតនេះ មិនត្រូវបាន​ ប្រកាសជា សាធារណៈឡើយ គឺធ្វើឡើង តាមរយៈ ការផ្ញើសារ ត្រឡប់វិញ (ល្អម៉្យាងដែរ)។

Sabay-Admin-ticket-2012

ខ្ញុំ​កម្រ នឹងចូលរួម​ ការប្រកួត អីចឹង​ណាស់ ព្រោះ មិ​នទុកចិត្ត គណៈកម្មការ។ នេះជា លើកទីពីរ ដែល​ខ្ញុំ​បាន​ចូលរួម​ឆ្លើយ អាសំណួរ អីអស់​ហ្នឹង… អាលូវ ថា មិនគួ​រ​លេង មិនគួរមែន !

Recommendation : សូមត្រួតពិនិត្យ មើល​​ គណៈកម្មការ Sabay ឡើងវិញ កុំមុខស្រី ពេក !