Kohsantepheap-logo

ដំណឹង​ជ្រើសរើស​បុគ្គលិក

សារព័ត៌មាន​ កោះសន្តិភាព ត្រូវការ​ជ្រើសរើស​បុគ្គលិក​បន្ថែម​ទាំង​ពីរភេទ ​តាម​ផ្នែក​ដូចខាងក្រោម​ ៖

១- អ្នកវាយ​អត្ថបទ (Typist)

  • ត្រូវមាន​​ជំនាញ​​វាយ​អត្ថបទ​ជាភាសាខ្មែរ​ប្រភេទ Unicode ស្ទាត់​ជំនាញ​ (បើ​ចេះ​ Limon  កាន់តែ​ប្រសើរ)
  • ត្រូវ​មាន​ភាព​អត់ធ្មត់​ ឧស្សាហ៍​ព្យាយាម ទទួល​ខុសត្រូវ និង​ទំនាក់ទំនង​​ល្អក្នុង​ការងារ
  • បើចេះ​​ភាសា​អង់គ្លេស​ និង​ធ្លាប់មាន​​បទពិសោធន៍​​ក្នុងការងារ​​សារព័ត៌មាន​​កាន់តែ​ប្រសើរ​។

២- ​អ្នករចនា​រូបភាព​ពាណិជ្ជកម្ម​ (Graphic Designer)

  • ត្រូវចេះ​​ច្បាស់លាស់​​នូវកម្មវិធី Adobe Photoshop, CorelDraw, Adobe Illustrator…
  • ត្រូវមាន​​ភាពអត់ធ្មត់​ ឧស្សាហ៍​ព្យាយាម ទទួល​ខុសត្រូវ និង​ទំនាក់ទំនង​​ល្អ​ក្នុងការងារ
  • បើ​ចេះ​​ភាសា​អង់គ្លេស​ និង​ធ្លាប់​មាន​​បទពិសោធន៍​​ក្នុងការ​ងារ​សារព័ត៌មាន​​កាន់តែ​ប្រសើរ​។

៣- អ្នកយកព័ត៌មាន (Reporter)

  • ត្រូវមាន​​បទពិសោធន៍​​ក្នុងការ​យកព័ត៌មាន​​ខាងវិស័យ​​សារព័ត៌មាន ទស្សនាវដ្តី ឬវិទ្យុ​​យ៉ាងតិច​ មួយឆ្នាំ
  • ត្រូវមាន​​កម្រិត​វប្បធម៌​​ចាប់ពី​មធ្យមសិក្សា​​ទុតិយភូមិ​ឡើងទៅ ចេះភាសា​​អង់គ្លេស និងកុំព្យូទ័រ
  • ត្រូវមាន​​ភាពអត់ធ្មត់ ឧស្សាហ៍​ព្យាយាម ទទួល​ខុសត្រូវ និង​ទំនាក់ទំនង​​ល្អ​ក្នុង​ការងារ។

៤- អ្នកនិពន្ធ (Editor)

  • ត្រូវមាន​បទពិសោធន៍​​ក្នុងការ​សរសេរ​​អត្ថបទ​​ក្នុងវិស័យ​​សារព័ត៌មាន ទស្សនា​វដ្តី ឬវិទ្យុ​​យ៉ាងតិច មួយឆ្នាំ
  • ត្រូវ​មាន​កម្រិត​វប្បធម៌​​ចាប់ពី​មធ្យមសិក្សា​ទុតិយភូមិ​​ឡើងទៅ
  • បើ​ចេះ​ភាសា​អង់គ្លេស​ និងកុំព្យូទ័រ​​កាន់តែ​ប្រសើរ
  • ត្រូវមាន​​ភាពអត់ធ្មត់ ឧស្សាហ៍​ព្យាយាម​ ទទួល​ខុសត្រូវ និង​ទំនាក់ទំនង​​ល្អ​ក្នុងការងារ។

៥- គណនេយ្យ (Accountant)

  • មាន​អាយុ​​ចាប់ពី​ ១៨ឆ្នាំ ដល់ ៣០ឆ្នាំ
  • មានបរិញ្ញាបត្រ​​ផ្នែក​គណនេយ្យ​ ឬសញ្ញាបត្រ​​ដែល​មាន​តម្លៃស្មើ
  • មានចំណេះ​ដឹង​ផ្នែក​​គណនេយ្យ​​កុំព្យូទ័រ ដូចជា Peachtree, QuickBooks
  • មានចំណេះ​​ដឹង​ខាង​ប្រកាសពន្ធ
  • មានចំណេះ​​ដឹង​ភាសា​អង់គ្លេស​ និយាយ និងសរសេរ (ផ្តល់​អាទិភាព​​ចំពោះ​​អ្នកចេះ​ភាសាចិន)
  • មានបទពិសោធន៍​​ការងារយ៉ាង​តិច​ មួយឆ្នាំ​​ឡើងទៅ
  • មានភាព​​អត់ធ្មត់​ និងស្មោះត្រង់

បេក្ខជន បេក្ខនារី ដែល​មាន​​​ចំណាប់​​អារម្មណ៍ ត្រូវ​យក​ CV ដោយ​​ភា្ជប់​​មក​​ជាមួយ​​​នូវ​រូបថត​ 4 x 6 ចំនួន ១ សន្លឹក​ មក​កាន់​​​ការិយាល័យ​សារ​​ព័ត៌មាន​ កោះ​សន្តិភាព តាម​អាសយដ្ឋាន​លេខ ៖ ២៤០ ផ្លូវ ២៧១ សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ (ជិត​សាលា​បឋម​សិក្សា ហ៊ុន នាង ទួលទំពួង២ ចម្ងាយ​ពី ផ្សារ​​ទំនើប​​សុវណ្ណា​ ឆ្ពោះ​​មក​វត្ត​​សន្សំកុសល ប្រហែល ៨០០​ម៉ែត្រ ទល់​មុខ​​សា្ថនីយ​​ប្រេង​តូតាល់)។

ប្រភព ៖ កាសែតកោះសន្តិភាព ឆ្នាំទី៤៥ លេខ ៧៧៤០ ផ្សាយថ្ងៃព្រហស្បតិ៍ ទី​៦ ខែធ្នូ ឆ្នាំ​២០១២ ទំព័រ​ ១៥