ក្រុម​ការងារ​​ហិរញ្ញវត្ថុ​​នយោបាយ រួមមាន គណៈកម្មាធិការ​ខុមហ្វ្រែល អង្គការ​​និកហ្វិច អង្គការ​ដ្រាក និងសម្ព័ន្ធ​​ដើម្បី​​សុចរិតភាព និង​គណនេយ្យ​ភាព​សង្គម មាន​កិត្តិយស​​សូម​​ជម្រាប​ជូនដំណឹង​ និង​គោរព​អញ្ជើញ​ លោក លោកស្រី នាង​កញ្ញា​​តំណាង​​សារព័ត៌មានជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ថា ក្រុមការងារ​​ហិរញ្ញវត្ថុ​​នយោបាយ​ នឹង​រៀបចំ​​សិក្ខា​សាលា​ ស្តីពី ហិរញ្ញវត្ថុ​​​នយោបាយ​​​សម្រាប់​​ការ​ឃោសនា​​បោះឆ្នោត ចំនួន ៤ នៅក្នុង​ខេត្ត​សៀមរាប ខេត្ត​​បាត់ដំបង ខេត្ត​កំពង់ចាម និង​ខេត្ត​ស្វាយរៀង ​ដោយ​​មាន​ការ​ចូលរួម​​ពី អ្នក​តំណាង​រាស្រ្ត អាជ្ញាធរ​ ប្រជា​ពលរដ្ឋ​ និង​អង្គការ​សង្គម​ស៊ីវិល​​ដែល​ពាក់ព័ន្ធ​។

សិក្ខា​សាលា​នេះ រៀបចំ​​ឡើង​​ដើម្បី​​​​ផ្សព្វផ្សាយ​​ដល់​សាធារណជន​ និង​ភាគី​ពាក់ព័ន្ធ​ អំពី​​ទស្សនទាន​​ទូទៅ​​នៃ​​ហិរញ្ញវត្ថុ​​នយោបាយ​សម្រាប់​​​ការឃោសនា​​បោះឆ្នោត ឥទ្ធិពល​​ហិរញ្ញវត្ថុ​​នយោបាយ​ទៅលើ​​ការ​បោះឆ្នោត ​សារៈ សំខាន់​នៃ​​ការបង្កើត​​​ច្បាប់​ហិរញ្ញវត្ថុ​នយោបាយ​សម្រាប់​​ការឃោសនា​​បោះឆ្នោត និងខ្លឹមសារ​​នៃសេចក្តី​ព្រាង​ច្បាប់​​ហិរញ្ញវត្ថុ​​នយោបាយ​​សម្រាប់​ការឃោសនា​បោះឆ្នោត​។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញដល់​លោក លោកស្រី អ្នកនាង កញ្ញា តំណាង​​សារព័ត៌មានជាតិ និងអន្តរជាតិ សូម​​ចូលរួម​​យកព័ត៌មាន​​តាមការគួរ។

សូមអរគុណ !

សម្រាប់ព័ត៌មានបន្ថែម​សូមទាក់ទង  ៖

១-គណៈកម្មាធិការខុមហ្វ្រែល (០៩៧-៥៩-៨៧-២៦៥) ឬ

២-សម័្ពន្ធភាពស៊ីសា (០១៦-៣៦០-២២៩) ឬ

៣-អង្គការដ្រាក (០១២-៥៥១-៤៦៦) ឬ

៤-អង្គការនិចហ្វិច (០៩២-១៥៥-៦១៥)

ទីកន្លែង និង​កាលបរិច្ឆេទ រៀបចំសិក្ខាសាលា​

១-​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១២ នៅ​ខេត្តស្វាយរៀង ភោជនីយដ្ឋាន​ឆ្នេរទន្លេ​
២-​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១២ នៅ​ខេត្តបាត់ដំបង សណ្ឋាគារ​ខេមរា​បាត់ដំបង​
៣-​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១២ នៅ​ខេត្តសៀមរាប សណ្ឋាគារ​ញូ​វ​សៀមរាប​ថោ​ន (New Siem Reap Town Hotel & Spa)
៤-​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១២ នៅ​ខេត្តកំពង់ចាម សណ្ឋាគារ​ភ្នំ​ប្រុស