In the opportunity while Cambodian Civil Society Organizations have been organizing the ASEAN Civil Society Conference/ASEAN People’s Forum on 14th to 16th November 2012, the Committee for Free and Fair Elections in Cambodian (COMFREL) in cooperation with national and regional election monitoring organizations including the Asian Network for Free Elections (ANFREL), the Neutral and Impartial Committee for Free and Fair Elections in Cambodia (NECFEC), Democracy and Human Rights Organization in Action (DHRAC), and partnership organization will be conducting a workshop on “ASEAN Free and Fair Elections” taken place on 15th November 2012 at VBNK (No. 28, St. 80, Corner of Botum Soriyavong (St. 75), 12201 Phnom Penh) at 8:00am to 10:00am.

The workshop is aimed to promoting the standard of free and fair elections in the ASEAN region and supporting the Bangkok Declaration on Free and Fair Elections in order to establish a professional and qualified Election Management Bodies in the ASEAN. In this regards, we would like to cordially invite ladies, gentleman and distinguished guests at the ASEAN People’s Forum 2012 to participate in this momentous workshop. We firmly believe that your presence would tangibly contribute towards a positive and fruitful outcome of the workshop.

For further information, please contact: Mr. Srey Sopheak, COMFREL Senior Media and Legal Officer Tel: +855-12 998 364 Email: sreysopheak@comfrel.org

សិក្ខាសាលា​ស្តីពី

ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​នៅ​ក្នុងតំបន់អាស៊ាន

 

ស្ថិត​ក្នុង​ឱកាស​​ដែល​សង្គម​ស៊ីវិល​​កម្ពុជា​​កំពុងតែ​​រៀបចំ​​សន្និសិទ​​សង្គម​ស៊ីវិល​​អាស៊ាន/វេទិកា​​ប្រជាពល​រដ្ឋ​​អាស៊ាន​ឆ្នាំ២០១២ ដែល​​នឹង​ប្រព្រឹត្តិ​​ទៅនៅ​​ថ្ងៃទី​១៤ ដល់​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខ គណៈកម្មាធិការ​ ខុមហ្វ្រែល រួម​សហការណ៍​ជាមួយ​នឹង អង្គការ​សង្កេត​ការណ៍​បោះឆ្នោត​​ក្នុងប្រទស និង​ថ្នាក់តំបន់​​រួមមាន អង្គការ  និកហ្វិច​ អង្គការ​ដ្រាក បណ្តាញ​​អាស៊ី​ដើម្បី​ការបោះ​ឆ្នោត​​ដោយ​សេរី (អាន់ហ្វ្រែល) និង​​អង្គការ​​​ដៃគូ​​មួយចំនួន​​ទៀត នឹង​រៀបចំ​​សិក្ខាសាលា​​មួយស្តីពី “​ការ​បោះឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌​នៅក្នុង​តំបន់​អាស៊ាន” ដែល​​នឹង​​ប្រព្រឹត្ត​​ទៅ​​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១២ VBNK (No. 28, St. 80, Corner of Botum Soriyavong (St. 75), 12201 Phnom Penh) ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១០ព្រឹក។

សិក្ខាសាលា​​រៀបចំ​ឡើង​ក្នុង​គោលបំណង​​ជំរុញ​ឱ្យ​​មាននូវ​បទដ្ឋាន​ស្តង់ដាសេរី និងយុត្តិធម៌​​មួយ ក្នុងការ​បោះឆ្នោត​​កម្រិត​​តំបន់​ និង​ជម្រុញ​​ការគាំទ្រ​​សេចក្តី​ប្រកាស​​នៅ​ទីក្រុងបាងកក ស្តីពី ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌ ដើម្បី​ឱ្យ​មាន​ស្ថាប័ន​គ្រប់គ្រង​ការបោះឆ្នោត​​មួយ​​មាន​វិជ្ជាជីវៈ និង​​គុណវឌ្ឍន៍​​កម្រិត​អាស៊ាន។

អាស្រ័យ​​ដូចបាន​​ជម្រាប​ជូនខាងលើ យើងខ្ញុំ​​សូមគោរព​អញ្ជើញ​លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ដែលមាន​​វត្តមាន​ក្នុងប្រទេស​កម្ពុជា ចូលរួម​​ក្នុង​សិក្ខា​សាលា​ដ៏​មានសារៈសំខាន់​​នេះតាម​ការគួរ។

យើងខ្ញុំសង្ឃឹម​ថា វត្តមាន​របស់​លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ​ ផ្តល់​​នូវ​វិភាគទាន​ និងលទ្ធផល​ជាវិជ្ជមាន​ដល់​សិក្ខាសាលា​នេះ។

 

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង

លោក ស្រី សុភ័ក្រ្ត / មន្រ្តីព័ត៌មាន និងច្បាប់

ទូរស័ព្ទ ៖ ០១២-៩៩៨-៣៦៤

អ៊ីមែល ៖ sreysopheak@comfrel.org