សូមចូល​រួម​​អបអរ​សាទរ​ផង លោក​ប្រធានាធិបតី ប៉ារ៉ាក់ អូបាម៉ា  ដែល​​នឹង​ បន្តធ្វើ​ជា ប្រធានាធិបតី ​មួយ​អាណត្តិទៀត។

ដើម្បី​ក្លាយជា​ប្រធានាធិបតី សហរដ្ឋអាមេរិក បាន បេក្ខជន ត្រូវ រកសម្លេង សរុប​ ពី រដ្ឋ​និមួយៗឱ្យបាន យ៉ាងតិច ២៧០ Electoral Votes (ប្រតិភូប្រធានាធិបតី) ក្នុងចំណោម ប្រតិភូសរុប ៥៣៨ សម្លេង ព្រោះ​ប្រតិភូ នេះ នឹង​ត្រូវ​បោះឆ្នោត គាំទ្រ​បេក្ខជន ឱ្យក្លាយជា ប្រធានាធិបតី នៅ​ក្នុងសភា នៅខែធ្នូ ខាងមុខ។ មុនពេល​ចេញ​លទ្ធផល បោះឆ្នោត ដែល​​នឹង​បង្ហាញជា តួលេខ ថា បេក្ខជន​ប្រធានាធិបតី ណាម្នាក់ ឈ្នះ​បាន ២៧០ Electoral Votes  មានការវិភាគ​ជាច្រើន ពី​លទ្ធផល​​ប្រទាក់​ប្រទាញ​គ្នា យ៉ាងកៀកកិត។ បើ​ពិនិត្យ មើល​លើ ផែនទី លទ្ធផល មណ្ឌល​បោះឆ្នោត​ភាគច្រើន មាន​ពណ៌​ក្រហម ដែល​ជា​ ពណ៌​តំណាង ឱ្យ ជ័យជំនៈ របស់ លោក រ៉ូមនី (គណបក្ស​សាធារណរដ្ឋ) តែ​ការដណ្តើម​​មណ្ឌល​សំខាន់ៗ​ដែល​មាន ប្រតិភូប្រធានាធិបតី ច្រើន ទើប​ជា​ចំណុចស្លាប់​រស់ របស់​បេក្ខជន​ប្រធានាធិបតី។ គិតត្រឹមម៉ោង ១១ ថ្ងៃត្រង់ ម៉ោង​នៅកម្ពុជា (ត្រូវនឹងម៉ោង ១១ យប់ ម៉ោងនៅ សហរដ្ឋអាមេរិក) បណ្តាញ​ព័ត៌មាន ស៊ីអិនអិន ដែល​នាំមុខក្នុងការ​ រាយការណ៍ព័ត៌មាន ពីការបោះឆ្នោត​នៅ សហរដ្ឋអាមេរិក បាន​រាយការណ៍ថា លោក អូប៉ាម៉ា (គណបក្សប្រជាធិបតី) ឈ្នះ​បាន ២៧៤ Electoral Votes។ លទ្ធផល​លម្អិត CNN

សហរដ្ឋអាមេរិក​បោះឆ្នោតជ្រើសរើសប្រធានាធិបតី ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ២០១២

Advertisements