តារាងកម្មវិធី ប្រចាំថ្ងៃ របស់ខ្ញុំ គឺ ចេញពីផ្ទះ មកធ្វើការ នាម៉ោង ៧.៣០នាទី ព្រឹក សម្រាកបាយថ្ងៃត្រង់ ១២.០០ ហើយ ចូលធ្វើការវិញ ២.០០ នាទី រសៀល ចុងក្រោយ ចេញពីធ្វើការ ម៉ោង ៥.៣០ នាទី ល្ងាច។ មិនទាន់មាន ការងារថែមម៉ោង ទើបរៀនចប់ ម៉ាស្ទ័រ ទើបបាត់បង់ស្នេហា ដើរប៉ោឡែ កណ្តាលក្រុង រាល់ល្ងាច រឿងអី មិនអផ្សុក ? ពិសេស ចុងសប្តាហ៍ កំសត់ណាស់…

ល្ងាចម៉ិញចេញ ពីធ្វើការ ក៏ ចូលបណ្ណាល័យមួយ ក្បែរ កន្លែងធ្វើការ ទិញសៀវភៅ មួយចំនួន គ្រាន់អាន ចុងសប្តាហ៍។ ក្នុងបណ្ណាល័យ​ប្រជាប្រិយ ឃើញដាក់តាំង​ សៀវភៅល្អៗ ជាច្រើន ទើបសម្រេចចិត្ត ទិញ សៀវភៅ ៦ក្បាល មកអានលេង ម៉្យាង មិនទាន់ដឹងថា ត្រូវធ្វើអ្វីបន្តទៀត… អានចប់នឹងរកទិញបន្ថែមទៀត…

ជឿអត់ថា បណ្ណាល័យឥឡូវ សំបូរសៀវភៅ អានណាស់? ចង់រកផ្នែកអ្វីក៏មាន ពិសេស ស្នាដៃ ជាខេមរភាសា (ខ្មែរ)…. រៀនអានសៀវភៅរាល់ថ្ងៃ អ្នកនឹងចូលចិត្តសៀវភៅ និងការអាន… ជឿអត់?

20121102-221153.jpg