20121109-101713.jpg
តាមពិតទៅ ខ្ញុំ​គួរតែ​សម្រាក​មាត់​ តាំងពី​ក្រោយពេល​បញ្ចប់​ការការពារ​សារណា ថ្នាក់​បរិញ្ញាបត្រ​ជា​ន់ខ្ពស់ម៉្លេះ… តែ អាឡូវ​ មាន​រឿង​ទាល់បាន… ពិតជាថ្ងៃមួយ ដែលមិនអាចបំភ្លេចបានមែន…

ចាប់ពី​ វិនាទី នេះ តទៅ លែង​ហ៊ាន​ឌឺ គេទៀតហើយ…

ស្តាយណាស់… បាត់​បង់​ឱកាស​ហើយ… នាងពិតជា មិនរាប់អានខ្ញុំទៀតទេ… កំពុងតែចាប់អារម្មណ៍ ហើយមិនទាន់ បានសារភាពស្នេហ៍ផង… ចប់គ្នាបាត់ !

តាមពិត យើ​ង​ទើប​តែ​បាន​​ស្គាល់​គ្នា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អ៊ីនស្តាហ្គ្រាម និង​ហ្វែសប៊ុក។ ទំនាក់ទំនងនេះ ដូច​សុបិន្ត​អី​ចឹង មិនទាន់​បាន ២៤​ម៉ោងផង ស្រាប់តែ​ នាង​ ​Removed ទំនាក់ទំនង/ផ្តាច់​ឱកាស បាត់​!

តាម​ទម្លាប់​ខ្ញុំ​និយាយ​ស្តី មិនសូវ​សំចៃ​មាត់​ទេ… មិនចង់​ ឌឺ​មិត្តថ្មី ដែរ … តែ គិតថា ទាល់តែ ឌឺ ទៀតមានពាក្យ និយាយគ្នា តែ នរណា ដឹងថា នាងប្រកាន់ ដល់ថ្នាក់ហ្នឹង… ចុងក្រោយ​ យ៉ាង​ម៉េច ? ចប់ ! ស្ងាត់ទៀត​ហើយ​ក្នុង​បេះដូង​ខ្ញុំ…

ពិតជាចង់សុំទោសគាត់ណាស់…

20121109-101805.jpg