20121015-083527.jpg

ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងជា ព្រះបិតាជាតិ បានសោយទីវង្គត់ ដោយរោគគាំងបេះដូង នៅទីក្រុង ប៉េកាំង នៅវេលាម៉ោង ២៖២៥នាទី (ម៉ោងនៅប៉េកាំង) ព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ ក្នុងជន្មាយុ ៩០ព្រះវស្សា។

ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុមុខមង្គល ព្រះរាជអាណាចក្រកម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ នរោត្ដម សុរាម្រឹត និងសម្ដេចព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិ កុសុមៈ។

20121015-214713.jpg

20121015-214743.jpg