20120926-033545.jpg
ខណៈដែល ប្រទេសជិតខាង (ថៃ) ប្រទេសអាស៊ី និងអឺរ៉ុប កំពុងត្រៀមខ្លួនយ៉ាង អន្ទៈសារ ដើម្បីរង់ចាំ ទទួល ការមកដល់ របស់ iPhone5 (លក់ផ្លូវការក្នុងថ្ងៃទី២១ ខែកញ្ញា) កម្ពុជា ក៏មិនអន់ដែរ ពោលគឺ មិនដល់មួយថ្ងៃផង កម្ពុជា ក៏មាន អាយហ្វូ៊ន ជំនាន់ថ្មី នេះប្រើផងដែរ។ ភាសាខ្មែរ អាចប្រើបាន យ៉ាងស្រួល ជាមួយទូរស័ព្ទ iPhone5 ហើយក្នុងពេលចេញភ្លាមៗ តម្លៃ iPhone5 លក់ក្នុងទីផ្សារកម្ពុជា គឺ ប្រមាណ ១២០០ ដុល្លារសហរដ្ឋ ក្នុងមួយគ្រឿង។ ស៊ីមកាត ណាណូ ក៏លែងជាឧបសគ្គ សម្រាប់កម្ពុជា ទៀតហើយ ព្រោះ យ៉ាងហោចណាស់ មាន ក្រុមហ៊ុន ពីរ (Smart Mobile និង Hello) បាន ប្រកាសលក់ ស៊ីមកាត ពិសេស សម្រាប់ អាយហ្វូន ថ្មី។ កម្ពុជា ក៏មាន សំបកទ្រនាប់មុខសម្រាប់ iPhone5 ធូរៗថ្លៃ លើទីផ្សារកម្ពុជា ស្រាប់ មិនដូចទូរស័ព្ទស៊េរីផ្សេងឡើយ។ ក្នុងឪកាស ចែកសញ្ញាបត្រ ដល់និស្សិត បរិញ្ញាបត្រ មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រឹកម៉ិញ (២៥ កញ្ញា) លោកនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសជា សាធារណៈ ស្វាគមន៍ ការមកដល់កម្ពុជា និង ចង់ប្រើ iPhone 5 ដែរ។ អ្នកវិភាគសេដ្ឋកិច្ច ជឿជាក់ថា កំណើនអ្នកប្រើប្រាស់ iPhone ក្នុងប្រទេសកម្ពុជា ជាមូលហេតុ មួយ ដែលនាំឱ្យ ក្រុមហ៊ុនយក្ស Apple បញ្ចូលទង់ជាតិកម្ពុជា ក្នុងបទបង្ហាញ របស់ខ្លួនពេលប្រកាស ឃោសនាលក់ iPhone5 និងបន្ថែម ទីតាំងប្រទេសកម្ពុជា ក្នុង App Store របស់ខ្លួន។ នេះគឺកម្ពុជា !!!

20120926-033739.jpg