នរណាខ្លះល្ងង់ដូចខ្ញុំ ជឿពាក្យមនុស្សមិនស្មោះ “មិនដែលគិតសោះ ថានឹងបែកពីមាសមេ” តែទង្វើអូនស្តែងឡើង ដូចបងនេះភ្លើ …

ខលជួបពេលណា អូនតែងប្រាប់ថា “រវល់… ទូរស័ព្ទស្តាប់មិនបាន ពិបាកសន្ទនា…” ពេលអូនមានការ ខលមករកបង បងតែងលៃលករកពេលឱ្យអូនបានរាល់លើក មិនថា ខលយប់ ឬថ្ងៃ… តែសម្រាប់បងវិញ អូនតែងតែគ្មានពេល.. ពេលជួបមុខផ្ទាល់ អូនថា “កុំជួប ញឹកញាប់ពេក (មួយខែម្តងសោះ) …” សុំជួបពេល ល្ងាច ថា មិនទំនេរ សុំជួបពេលបាយថ្ងៃត្រង់ថា ជាប់រវល់…

នេះហើយសង្សារលេងលេង… អស់ចិត្ត ត្រង់ខល មិនលើក ដល់ពេល លើកអត់និយាយទៀត ! លើកមុន ខលអត់លើក បកស្រាយថា ភ្លេចទូរស័ព្ទ តែលើកនេះ ប្រាប់ម៉េច ក៏ពិបាកជឿដែរ… “សង្សារលេងលេងបែកគ្នាមែនទែនហើយ”

20120923-050937.jpg

Advertisements