ថ្មីៗនេះ នៅកម្ពុជា មានគេហទំព័រ បោះឆ្នោតមួ​យ www.cambodianvotervoice.org បាន​ប្រមូល​ ភាព​មិន​ប្រក្រតី នានា ជុំ​វិញ​ការចុះ​ឈ្មោះ​បោះ​ឆ្នោត​​ឆ្នាំ២០១២ ដែល​ជា​ ការចាប់​ផ្តើម​បើក​នីតិវិធី សម្រាប់​បោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្រ្ត ឬ​ជ្រើសរើស​​នាយក​​រ​ដ្ឋ​មន្រ្តី​អាណត្តិថ្មី ក្នុង​ឆ្នាំ២០១៣។ ភាគច្រើន​នៃភាគ​មិនប្រក្រតី ត្រូវបាន​បញ្ជូន​ ដោយ​អ្នកសង្កេតការណ៍ បោះឆ្នោត​របស់ អង្គការខុមហ្វ្រែល (អង្គកា​រ​សង្កេតការណ៍បោះឆ្នោត) និង​បណ្តាញសារព័ត៌មាន​ក្នុងស្រុក ពាក់ព័ន្ធនឹង បញ្ហានៃការបោះឆ្នោតឆ្នាំ២០១២នេះ។

ផែនទីបង្ហាញពីភាពមិនប្រក្រតី ជុំវិញ​ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២

មិនទាន់មាន​ការចូលរួម​ពី សាធារណជន​ក្នុងដាក់ប្រកាស ឬបញ្ជូន​បញ្ហា ពីការចុះឈ្មោះបោះឆ្នោតនៅឡើយទេ។ បើ​អ្នកបាន​ជួប​បញ្ហា​ក្នុងពេល​ចុះឈ្មោះបោះឆ្នោត សូម​បញ្ជូន​ ដំណឹង​ទាំងនោះ ចូល​ទៅ​ក្នុងផែនទី តាមរយៈ​វិធីងាយៗ ដោយគ្រាន់តែ ចូលទៅកាន់ ៖

១. គេហទំព័រ www.cambodianvotervoice.org

២. បន្ទាប់ចុច​ទៅលើរូបផែនទី ហើយ

៣. រកមើលពាក្យ​ “បញ្ជូនរបាយការណ៍”

៤. អ្នកត្រូវបំពេញ ក. ចំណងជើង ខ. ការពណ៌នា ដំណឹង គ. ចំណាត់ក្រុម (ភាពមិនប្រក្រតី) ឃ. ឈ្មោះទីកន្លែង ឬ​អាច​ចាប់យក ចំណុចក្រហម ដាក់លើ ផែនទី នៃទីកន្លែង ដែលកើតព្រឹត្តិការណ៍

៥. ចុច បញ្ជូន (ជាការស្រេច)

 

បើ​អ្នក​នៅ ឆ្ងាយ ហើយស្ថិតនៅ តំបន់ មិនមាន​សេវា អ៊ីនធើណែត សូម​ទូរស័ព្ទរាយការណ៍ មកកាន់លេខ 010-802-777 ឬ015-802-777 ដើម្បីរាយការណ៍។ សូមបញ្ជាក់ថា សម្រាប់ទូរស័ព្ទក្នុងប្រព័ន្ធ លោកអ្នកចំណាយត្រឹម ១សែន ក្នុងមួយនាទី។