iPhone5 (Official Released on September 21, 2012)

iPhone 5 បាន​​​ចេញ​​ផ្សាយ​ពី​រូប​រាង​ពិត​ និង​គុណ​ប្រយោជន៍​នៃ​ ទូរស័ព្ទ​ ដែល​​ពេញ​និយម​​មួយ​នេះហើយ​កាលពី ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០១២។ សម្រាប់​​ការ​ប្រកាស​ចេញ​​លក់​​នឹង​​ត្រូវកំណត់យកថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ២០១២ ខាងមុខ។

បើតាម​ ការប្រកាស​របស់ ក្រុមហ៊ុន Apple ទូរស័ព្ទជំនាន់ថ្មីនេះ ត្រូវបាន​ផ្លាស់​ប្តូរ​​រូបរាង និងមុខងារទាំងស្រុង ដែល​មិនធ្លាប់​មាន​ពី​មុន​មក​​ក្នុង​ប្រវត្តិសាស្រ្ត​​របស់ iPhone (នេះប្រហែលជា CEO ថ្មី ត្រូវមាន​គំនិតផ្តួចផ្តើម​ថ្មី)។ ក្រៅពី ស្រាលជាងមុន វែងជាងមុន ទូរស័ព្ទ​ជំនាន់​ថ្មី្​នេះ រហ័ស​ជាង​មុន ហើយ​មុខងារក៏សំបូរបែប ដូចជា មុខងារ​ចុចមើល​រូបភាព ក្នុងទូរស័ព្ទ បានភ្ជាប់មុខងារ​ បង្ហោះផ្សាយ​តាម​បណ្តាញ Social Media ដូចជា Facebook, Twitter… ការប្រើប្រាស់​ផែនទី​បង្ហាញផ្លូវ មាន​សម្លេងណែនាំឱ្យ​បត់ឆ្វេង-ស្តាំ មាន​កម្មវិធី 3D សម្រាប់​មើលផ្លូវ… កាម៉េរ៉ា អាចថតរូប Paronama (រូបទេសភាពលាតសន្ធឹង)….

តែសម្រាប់ពលរដ្ឋកម្ពុជា ប្រហែលជា ត្រូវខកបំណង ដោយសារ ទូរស័ព្ទជំនាន់ថ្មីនេះ ស្គាល់ត្រឹម ស៊ីមកាត ប្រភេទ ណាណូ ប៉ុណ្ណោះ (nano-SIM card support only) ហើយ ស៊ីមកាតប្រភេទនេះ មិនទាន់ ត្រូវបាន​ផលិតនៅ​​កម្ពុជា​ទេ។

មួយវិញទៀត តម្លៃទូរស័ព្ទថ្មីនេះ អាចនឹង ធូរថ្លៃ ប្រសិនបើ ក្រុមហ៊ុនផ្គត់ផ្គង់​សេវា​ទូរស័ព្ទដៃ នៅកម្ពុជា ណាមួយ អាច​ទាក់​ទង​ទិញសិទ្ធិ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន Apple ហើយ​ចុះកិច្ចសន្យា​ភ្ជាប់សេវាកម្ម ជាមួយអតិថិជន ដូច ការឃោសនា blackberry របស់ Hello ចាប់ពី ៣ឆ្នាំ​ ឡើងទៅ​ … ពិតជា មានអ្នកប្រើប្រាស់ច្រើនមិនខានទេ។

សូមមើល​វិដេអូ ពីមុខងារលម្អិតផ្សេងទៀត ៖