ប្រភព ៖ http://www.cambodiawindow.com

SREYSOPHEAK = ឧបនិស្ស័យរបស់​មនុស្សលេខ ៧

លោក​​អ្នក​ជា​ម​​នុស្ស​​​ដែល​មាន​មហិច្ឆតា​ខ្ពស់ និង​មាន​​រសនិយម​យ៉ាង​ល្អ មិន​ចូលចិ​ត្ត​​ប្រើការ​សម្រេច​ចិត្តភ្លាមៗ​នោះទេ តែ​ចូលចិ​ត្ត​​ធ្វើអ្វី​ដែល​មើល​ទៅ​មានភាព​ងាយៗ​ មិនថា​ជា សិល្បៈ ឬ​ជាទីកន្លែង​នោះទេ បើ​សិនបាន​ជ្រើសរើស​ធ្វើរឿង​អ្វីមួយ​ហើយ លោក​​អ្នក​ចង់​តែ​​ធ្វើ​រឿង​​នោះ​ម្តង​ហើយ​ម្តង​ទៀត​ដដែល ព្រោះ​លោក​អ្នកញឹកញាប់​ណាស់ បានសម្លឹង​ឃើញ​ កំហុស​​ពេល​កំពុង​ធ្វើនោះ​ជានិច្ច។ ក្រៅពី​នេះ លោក​អ្នក​​ញឹកញាប់​ ណាស់​​បាន​សម្លឹង​ឃើញ​កំហុស​ពេល​កំពុងធ្វើ​​នោះ​ជានិច្ច។ ក្រៅពី​នេះ លោក​អ្នក​មិនចូលចិត្ត​ប្រើអារម្មណ៍​ និងមិនចូលចិត្ត​ភាពគ្រោតគ្រាត​នៅក្នុង​ជីវិត​រស់នៅ ហើយ​បើ​មើល​ទៅ​​គេសមតែ​រៀប​ការជាមួយ​នឹងមហាសេដ្ឋី ដែលមានលុយ​រាប់លាន មានអ្នកបម្រើ​ឆ្វេងស្តាំ មាន​ផ្ទះ​ធំ​ទ្រធំខ្ពស់​ និងមាន​ឧបករណ៍​ទំនើប​ៗពេញនៅក្នុងផ្ទះ។ ប្រសិនបើ លោក​អ្នកប្រើជីវិត​បែបនេះមែន លោក​អ្នក​នឹង​សប្បាយ​រីករាយដូច ផ្កា​ដែល​​​ភាយ​​​ក្លិន​ក្រអូប​​នៅពេល​​ព្រឹក​ព្រលឹម​ ជាមិនខាន​ឡើយ។ តែដំណើរ​ការ​ពិត​​របស់​​លោក​អ្នក​​ពិត​ប្រាកដ​វិញ​នោះ​ គឺ​ជា​របៀប​​ស្ងៀមៗ​មិន​​រវល់​​នឹង​​អ្វី​​ផ្សេងៗឡើយ​ តែ​ចំណុច​ខ្សោយ​​មួយ​​របស់​​លោក​អ្នក គឺ​ញឹក​ញាប់​ណាស់​ធ្លាក់ចូល​​ទៅក្នុង​អារម្មណ៍​​សោកសៅ និង​ចូលចិត្ត​​ប្រើ​ពាក្យ​​បញ្ឈឺ​គេ។