សេចក្តីជូនដំណឹង

(ចុះថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០១២)

គេហទំព័រផ្លូវការ ៖ http://aeu.edu.kh/

សាកលវិទ្យាល័យ​ អាស៊ី អឺរ៉ុប មានកិត្តិយស​សូមជម្រាប ជូនដំណឹង​ដល់​និស្សិត ដែលបាន​បញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័យ​ ថ្នាក់​បរិញ្ញាបត្រ​រង ជំនាន់​ទី​១៤ (សម័យ​ប្រឡង​បញ្ចប់ ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១១) ថ្នាក់​បរិញ្ញាបត្រ​ ជំនាន់​ទី​៨ (សម័យ​ប្រឡង​បញ្ចប់ ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ២០១១) និង​ថ្នាក់​បរិញ្ញបត្រ​ជាន់ខ្ពស់​ ជំនាន់​ទី​៥ (សម័យប្រឡង​បញ្ចប់​ ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ២០១១) ទាំងអស់​ឱ្យបាន​ជ្រាប​ថា សាកល​វិទ្យាល័យ​រៀបចំ​ពិធី​បិតវគ្គ​ប្រគល់ “សញ្ញាបត្រ” នាថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ៧.៣០ នាទីព្រឹក នៅ​វិទ្យា​ស្ថានជាតិ​អប់រំ​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពង់​បំផុត របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះរាជា​ណាចក្រកម្ពុជា និងលោក​ជំទាវ​កិតិ្ត​ព្រឹទ្ធបណ្ឌិត។

អាស្រ័យ​ហេតុ​នេះ សូម​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ខាងលើ​ទាំងអស់​មក​ទំនាក់ទំនង​ កន្លែង​ទទួលភ្ញៀវ​ (Receptionist) នៃ​សា​កល​​​វិទ្យាល័យ​ អាស៊ី​ អឺរ៉ុប ​ចាប់ពីថ្ងៃទី​១៨ ខែសីហា ដល់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ២០១២ ដើម្បី​ទទួល​បាន​កិត្តិយស​ ប្រគល់​សញ្ញាបត្រ​ដោយ សម្តេច​តេជោ នាយក​រដ្ឋមន្រ្តី​ និង​លោក​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​។ ដូច្នេះ សូម​មកទំនាក់​ទំនង​ ជាមួយការិយាល័យ​រដ្ឋបាល នៃ​សា​កល​វិទ្យាល័យ​ អាស៊ី អឺរ៉ុប ចាប់​ពីថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០១២ ជាកំហិត។

បញ្ជាក់ ៖ និស្សិត​ជ័យ​លាភីទាំងអស់ ត្រូវ​ទៅដល់​កន្លែង​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​ វេលា​ម៉ោង​ ៦.០០ នាទី​ព្រឹក​ ជាកំហិត។