ដំណឹងជ្រើសរើស​​បុគ្គលិក​ស្មគ្រចិត្ត​​បន្ទាន់​

បុគ្គលិកស្មគ្រចិត្ត ផ្នែក​ព័ត៌មានវិទ្យា (IT Volunteer)

គេហទំព័រ សម្លេងម្ចាស់ឆ្នោតកម្ពុជា ត្រូវបានបង្កើត​​ឡើងតាំងពី​ខែតុលា ឆ្នាំ២០១១ មក ដែលមាន ការិយាល័យ នៅទីក្រុងភ្នំពេញ ប្រទេស​កម្ពុជា ក្នុងគោលបំណង ផ្សព្វផ្សាយព័ត៌មាន និងជំរុញ ការស្វែងយល់ព័ត៌មានបោះឆ្នោត និងនយោបាយ ក៏ដូចជា ពង្រីក បណ្តាញ ផ្សព្វ ផ្សាយ និងរឹតចំណង​ទាក់ទង​ រវាង​ម្ចាស់ឆ្នោត និង​​មន្រ្តីជាប់ឆ្នោត​កម្ពុជា ឱ្យកាន់តែ រឹងមាំ និងមាន​ប្រសិទ្ធិភាព ថែមទៀត។ ដើម្បី សម្រូល ដល់ ការងារ​នេះ សម្លេងម្ចាស់​ឆ្នោត​ត្រូវការ​ជ្រើសរើស បុគ្គលិកស្មគ្រចិត្ត​​ជំនាញ​ព័ត៌មាន​វិទ្យា មួយនាក់ ជាបន្ទាន់ ៖

គុណសម្បត្តិ បុគ្គលិក​ស្មគ្រចិត្ត

  • មានចំណេះដឹងផ្នែក​ភាសាខ្មែរ (អាន និយាយ និងសរសេរស្ទាត់ជំនាញ)
  • ជានិស្សិត​ផ្នែកព័ត៌មានវិទ្យា យ៉ាងហោចណាស់ កំពុងសិក្សា​ត្រឹម​ឆ្នាំទី៣
  • មានចំណេះដឹងផ្នែកអភិវឌ្ឍគេហទំព័រ (Web Develop) និង​ឧបករណ៍ប្រព័​ន្ធ​ផ្សព្វផ្សាយ​ស​ង្គមផ្សេងៗ
  • មានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម ទទួលខុសត្រូវ និងទំនាក់ទំនងល្អក្នុងការងារ

អត្ថប្រយោជន៍

  • ផ្តល់កន្លែងហាត់ការរយៈពេលវែង​
  • មានប្រាក់​ឧបត្ថម្ភបន្តិចបន្តួច ប្រចាំថ្ងៃ
  • ចេញ​លិខិតបញ្ជាក់ (Recommendation Letter) ​ក្រោយបញ្ចប់​ការងារហាត់ការ

បេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមកាន់ប្រវត្តិរូបសង្ខេប មកដោយផ្ទាល់ និង ធ្វើ ការសម្ភាសន៍ ដោយផ្ទាល់មុខ តែម្តង គឺចាប់ពីថ្ងៃច័ន្ទ ដល់ព្រឹកថ្ងៃសៅរ៍ ម៉ោង ៩.០០ – ១១.៣០ ព្រឹក និង ២.០០ – ៥.០០ រសៀល។

ព័ត៌មានបន្ថែម ៖ ០១៧ ៩១​ ៩២ ៨០

ការិយាល័យ :ផ្ទះលេខ 138, ផ្លូវលេខ 122, សង្កាត់ទឹកល្អក់, ខណ្ឌ​ ទួលគោក, រាជធានីភ្នំពេញ

ចាប់ទទួលពាក្យ​ពីថ្ងៃជូនដំណឹងនេះតទៅ