ការ​ប្រកួត​ប្រជែង​ រូបឡូហ្គូ ប្រចាំ​ គេហទំព័រ សម្លេង​ម្ចាស់​ឆ្នោត​កម្ពុជា សូម​ប្រកាស​ចាប់​ផ្តើម​ហើយ !!!

បន្ទាប់​ពី​បាន​​ទ​ទួល​​រូប​រចនា ឡូហ្គូ ពី​សំណាក់​ម្ចាស់ឆ្នោត​ចំនួន ៧នាក់ ដែលចាប់អារម្មណ៍ និង​​មាន​បំណង ​ចូល​​រួ​ម ក្នុង​ការ​ងារ​សង្គម ក្រុម​ការ​ងារ សម្លេង​ម្ចាស់​ឆ្នោត​កម្ពុ​ជា សម្រេច​នាំ​យក​ រូបសញ្ញាទាំង​អស់ មក​បង្ហាញ ជា​សាធារ​ណៈ នៅ​លើ​គេ​ហទំព័រ​របស់​ខ្លួន ដើ​ម្បី​​ឱ្យ ម្ចាស់​ឆ្នោត​ដ​ទៃ​ទៀត អាច​បោះ​ឆ្នោត​គាំ​ទ្របាន។ អ្នក​ទស្ស​នា​​ទំា​ង​ឡាយ អាច​​ធ្វើការ​បោះ​ឆ្នោត គាំ​ទ្រ រូបសញ្ញា ឡូហ្គូ ណា​មួយ ដែល​ខ្លួន​ពេញចិត្ត ដោយ​គ្រាន់​តែ ចុច​លើ លេខ​កូដ តំណាង​អត្តសញ្ញាណ រូប​សញ្ញា ដែល​​លោក​អ្នកពេញ​ចិត្ត តាម​រយៈ គណនី បណ្តាញ​សង្គម ហ្វែសប៊ុក ។ សញ្ញា​គាំ​ទ្រ​មួយ​ មាន​តម្លៃ​ស្មើ ​នឹង មួយ​ពិន្ទុ។ បើ​អ្នក​ទស្សនា​មាន គណ​នី ច្រើន​ អាច​​បោះឆ្នោត​បាន​ច្រើន​ដង​ផង​ដែរ។ រូប​សញ្ញា ឡូហ្គូ ដែលទ​​ទួល​បាន ការពេញចិត្ត​ច្រើន​ជាង​គេ ស្រប​ជា​មួយ​នឹង ការវិនិច្ឆ័យ របស់​ គណៈកម្មការ សម្លេងម្ចាស់ឆ្នោត​កម្ពុជា លើ អត្ថ​ន័យ និង​កម្មសិទ្ធិ​បញ្ញា នៃរូបសញ្ញា ត្រូវ​បាន​អះ​អាង នឹង​​ត្រូវ​បាន​ជ្រើស​រើស​ ជា​​ជ័យលាភី។ ការបោះឆ្នោត​​គាំទ្រ មាន​រយៈពេល មួយ​ខែ ពោល គឺ​ចាប់​ពី ថ្ងៃទី​​១ រហូតដល់​ ថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០១២ វេលាម៉ោង ៥.០០ នាទី ល្ងាច។ ឡូហ្គូ​ ដែល​ឆ្នើម​ជាង​គេ នឹង​ទទួល​បាន​ រង្វាន់​ជា​ទឹក​ប្រាក់​សរុប ៤.០០.០០០ (បួនសែន) រៀល។ ម្ចាស់​​ជ័យ​លាភី នឹង​ត្រូវ​ប្រ​កាស​នៅ​ថ្ងៃ​ច័ន្ទ ទី៣ ខែ​​កញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង ៨.០០ ព្រឹក តាមរយៈ វិទ្យុ FM105 MHz និង​​គេហទំព័រ របស់សម្លេងម្ចាស់ឆ្នោតកម្ពុជា ព្រមទំាង​បណ្តាញ​ផ្សព្វ​ផ្សាយ​ផ្សេង​ទៀត។

ដើម្បីចូលរួមបោះឆ្នោត សូមចូលទៅកាន់ គេហទំព័រ សម្លេងម្ចាស់ឆ្នោតកម្ពុជា www.cambodianvotervoice.org