កាលពីថ្ងៃត្រង់ មានបាតុភូត កម្រមួយ កើតលើ មេឃ នោះគឺ ព្រះអាទិត្យបាំងឆ័ត្រ។ រកនឹកឈ្មោះ ទម្រាំឃើញ ដើរសួរគេឯង ផង អីផង។ ដំបូង នឹកថា ជា សូរ្យគ្រាស តែក្រោយមក យល់ថា ជា ព្រះអាទិត្យ បាំងឆ័ត្រ។ អ្នកខ្លះ ហៅ​ថា លោកខែបាំងឆ័ត្រ ត្រូវ គេមកយក វិភាគពេញ ហ្វែសប៊ុក។ សំណាងដែរ ដែលខ្ញុំលុប ចេញ សូរ្យគ្រាស ទាន់ កុំអី ខ្មាស់ហ្មង។🙂

បាតុភូតនេះ គឺ ព្រះអាទិត្យ ពេញវង់ បញ្ចេញពន្លឺ លើមេឃ អមដោយ ពន្លឺប្រាំពីរពណ៌ ហុំព័ទ្ធ ព្រះអាទិត្យ ឱ្យ ស្រយោល ដូច វង់ឆ័ត្រ។ បើមើល នឹងភ្នែកទទេ អាចនឹង ចាំង ភ្នែកខ្លាំង ល្អបំផុត ពាក់វែនតា ការពារពន្លឺព្រះអាទិត្យ មើល។

មាន ការឃោសនានានា តាមហ្វែសប៊ុក ថា អ្នកដែលបានឃើញ ព្រះអាទិត្យបាំងឆ័ត្រ នឹងមានសំណាងល្អ អីចឹង ខ្ញុំពិត សំណាងល្អ ប្រាកដ។ បើលោកអ្នកចង់ មានសំណាងល្អ ដែរ អាចទស្សនា រូបខាងក្រោម។ បើទម្លាក់វាចារ ទីនេះ ខ្ញុំនឹងចែកសំណាងល្អ ដល់ម្ចាស់វាចារ ដំបូងចំនួន ៣ រូបប៉ុណ្ណោះ។😉

20120729-164819.jpg