• អង្គការ​កម្មវិធី​អភិវឌ្ឍ​ន៍ធនធាន​យុវជន (Youth Resource Development Program (YRDP) Cambodia) នឹងរៀបចំ “វេទិកា​យុវជន​ប្រចាំឆ្នាំ​លើកទី​១០” នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១២ ខាងមុខ ក្នុងបរិវេណ វិទ្យាស្ថានជាតិអប់រំ (ក្បែរវិមានឯកវាជ្យ)។
  • ប្រធានបទ សម្រាប់​ឆ្នាំ២០១២ នេះគឺ “​ដំណើររបស់យុវជនកម្ពុជា ឆ្ពោះទៅកាន់​អាស៊ាន ផ្តើមពី​ការចូលរួម​របស់យុវជន​ក្នុងវិស័យ​នយោបាយ​ប្រកបដោយ​អត្ថន័យ“។
  • យុវជនមកពីទូទាំងប្រទេស និងមិត្តភក្តិអន្តរជាតិ ប្រមាណ ៦៥០នាក់ ត្រូវបាន​រំពឹងទុកថា នឹង​ចូលរួមក្នុងព្រឹត្តិការណ៍នេះ។
  • វេទិកានេះ នឹងផ្តល់ឱកាសដល់យុវវ័យ ស្វែងយល់ពី ខ្លួនឯង និងចំណុចផ្តើម ប្រកបដោយអត្ថន័យ ឆ្ពោះទៅ​កាន់ អាស៊ាន។
  • ទំនាក់ទំនងចុះឈ្មោះ 092-88-99-45
  • ព័ត៌មានលម្អិត www.yrdp.org

សម្រាប់ព័ត៌មានលម្អិត សូម​ស្តាប់ កម្មវិធីវិទ្យុ​ពិភាក្សា “វេទិកាយុវជន​ប្រចាំឆ្នាំលើកទី១០

សម្លេងសង្គមស៊ីវិល កម្មវិធីវិទ្យុផ្សាយថ្ងៃទី​២១ កក្កដា ២០១២ បានប្រធានបទ​ “វេទិកា​យុវជន​ប្រចាំឆ្នាំលើកទី១០” (រូបពីឆ្វេង) ១-ក. ជា អមរា, ២-ក. ព្រឿង ម៉ាច, ៣-ល. ស្រី សុភក្រ្ត័, ៤-ល. អៀម ចក់, ៥-ក. វិរៈ ប៊ុណ្ណារ័ត្ន