ព្រឹកម៉ិញ ជាមុខវិជ្ជាចុងក្រោយ (នីតិបរិស្ថាន) ដែលត្រូវប្រលង សម្រាប់ ថ្នាក់ បរិញ្ញាបត្រ ជាន់ខ្ពស់ នីតិភូមិបាល ឆ្នាំទី២។ ចាប់ពីសប្តាហ៍ ក្រោយ គឺអស់ម៉ោង សិក្សានៅ សាលាច្បាប់ ទៀតហើយ។ ពួកយើង ជានិស្សិត ជំនាន់ទី ៤ ត្រូវចុះកម្មសិក្សា រយៈពេល ៣ខែ ហើយវិលមក សាលាវិញ ដើម្បី ការពារ សារណាបញ្ចប់ ការសិក្សា ក្នុងអំឡុងខែ តុលា ឬវិច្ឆិកា ឆ្នាំ២០១២ (មិនទាន់បាន កំណត់ពេល ឡើងការពារជាក់លាក់ទេ)។ នៅយូរទៀត ទម្រាំ ថ្ងៃការពារមកដល់ តែខ្ញុំចាប់ ផ្តើម ប្រមូលឯកសារ ទុកខ្លះៗ ហើយ។

សប្តាហ៍បន្ទាប់ ខ្ញុំ នឹងទាក់ទង ទៅការិយាល័យ មេធាវី ដើម្បី ពិភាក្សា ពី កាលវិភាគ ចុះកម្មសិក្សា។ ប្រធានបទ សារណា ភតិសន្យាអចលនទ្រព្យ មាន ៣ នាក់ ក្នុងជំនាន់ ខ្ញុំ បានសម្រេច យកមកសរសេរ តែសង្ឃឹមថា លទ្ធផល និងគំនិត ដែលរកឃើញ ពីការចុះ កម្មសិក្សា នៅ កន្លែងផ្សេងគ្នា នឹងហុច ផលល្អ ដូចគ្នាចុះ។ លទ្ធផល នៃការសរសេរ នឹងក្លាយជា ឧបករណ៍ វាស់វែង ថាតើ ស្នាដៃ របស់ ពួកយើង ទាំងបីនាក់ (១-យិន វិសិដ្ឋ ២-គង់ សុផាត និង៣-ស្រី សុភ័ក្រ្ត) នរណា មាន បច្ចុប្បន្នភាព ជាង? ការសិក្សា កន្លងមក ពួកយើង ជឿជាក់លើ ខ្លួនឯង ណាស់ថា ស្នាដៃ និងគំនិត របស់ខ្លួន ល្អ ហើយ តែងតែ មានៈ យកមក ដាក់បញ្ចូល ក្នុងការងារប្រតិបត្តិ។

ចំពោះ លទ្ធផល ប្រលងកាលពី ព្រឹកម៉ិញ ជឿជាក់ថា ធ្លាក់មិនតិច ជាង ពាក់កណ្តាលថ្នាក់ទេ ក្នុងនោះ ខ្ញុំក៏ធ្លាក់ដែរ ព្រោះ ប្រកាសប្លង់ខុស។ ប្រធានបទ បែប បរិមាណធិប្បាយ គតិយុត្ត នីតិបរិស្ថាន តែ ប្លង់ខ្ញុំ បែរ ចេញ ក្នុងនីតិភូមិបាល វិញ។ ឈឺហ្មង ! លោកគ្រូ ប្រហែល ជាមានមោទនៈ ភាពចំពោះ ខ្លួនគាត់ ហើយ ដែល គ្មាននរណាម្នាក់ អាច យកពិន្ទុ លើសពី ១៣ ដូចគាត់។ លើកនេះ ចេញ ប្រធានបទ បែបសម្លាប់ហ្មង ! ពេលរៀន ហៅ កត់ ពីគោលការណ៍សកល នៃ នីតិបរិស្ថាន ឡើង ចង់ដាច់ដៃ ដល់ពេលប្រលងចេញ ការវាយតម្លៃ ផលប៉ះពាល់បរិស្ថាន ក្នុងក្របខណ្ឌនៃការ ផ្តល់សម្បទានដីសេដ្ឋកិច្ច បែបបរិមាធិប្បាយគតិយុត្ត។

នឹកឡើងវិញ ខឹងគ្រូហ្នឹងហ្មង ! ឆ្នាំទី១ ខ្ញុំធ្លាក់ ម៉ាដងហើយ ដោយសារ លោកគ្រូ ដដែល បិទភ្នែក ហើយដាក់ បញ្ជី ឈ្មោះសិស្ស លើក្បាល ចុច ផ្សង ដាក់ពិន្ទុ លេង… ធ្លាក់ ដោយទាំងខ្ញុំដែរ មករៀនរហូត មិនដែលឈប់ សួរឆ្លើយ ជាមួយគាត់ក្នុង ថ្នាក់ រហូត ពេលប្រលង គាត់អត់ប្រលងទេ វត្តមាន ក៏មិនកត់ដែរ… ពេលសួរ គាត់ តើលោកគ្រូ មកមូលដ្ឋាន អីមកទម្លាក់ ខ្ញុំ ត្រឹម ៨ ពិន្ទុ គាត់ឆ្លើយ បែបរំភើយថា “៨ ពិន្ទុ ហ្នឹង ច្រើន ហើយ គាត់ចង់ឱ្យ ៤ ក៏បានដែរ!” ហេតុតែ ជាប្តី អ្នកគ្រប់គ្រង កម្មវិធី សិក្សា គ្មាន មើល នរណាក្នុងភ្នែក ទេ ! ខ្ញុំជួប គ្រូ ឈ្លើយ ហើយ កោងកាច អីចឹង ច្រើនគ្នាដែរ តែលោកគ្រូ ហ្នឹង ខ្ញុំ ជូន គាត់ ៩។ ខ្ញុំ ធ្លាប់បបួល សិស្សដែល ធ្លាក់ដទៃ ទៀតតវ៉ា តែគ្រប់គ្នា សុំតែសុខ ទើបខ្ញុំ ត្រូវគោរព ប្រជាធិបតេយ្យ នឹងគេ 😦 មាន ការ បកស្រាយ យ៉ាងភ្លាវ ក្រោយ ការរិះគន់ របស់ខ្ញុំ នៅ ចំពោះ មុខ ប្រពន្ធ របស់ លោកគ្រូ ៩ ហ្នឹង ថា គាត់ដាក់ ពិន្ទុ តាមរយៈ ការពិនិត្យ មើល ការ ប្រើ ពាក្យស័ព្ទ គតិយុត្ត របស់ និស្សិត លើ ក្រដាស់ កិច្ច ការ របស់ សាស្រ្តាចារ្យ ដទៃ ទៀត ព្រោះ មុខ វិជ្ជា របស់គាត់ គឺ ពាក្យស័ព្ទ គតិយុត្ត។ មិនដឹង ជាយក អាគំនិត អាក្រក់ និង យោបល់អន់ៗ បែប ហ្នឹង មកពីណា ?

ខឹងហ្មង !!! ចាំមើល ពេលឡើង ការពារសារណា បើជួបគ្រូហ្នឹង ទៀត ស្តីឱ្យ លោកគ្រូ ៩ ម្តង !!!

Advertisements