ល្ងាចថ្ងៃសុក្រនេះ Boss ឱ្យខ្ញុំតំណាងគាត់ ទៅចូលរួម ក្នុងពិធី អបអរសាទរខួបទី២០ឆ្នាំ របស់ កាសែតភ្នំពេញប៉ុស្តិ៍ ដែលបានបោះពុម្ពផ្សាយ -20 Years of Publishing by the Phnom Penh Post។ ក្នុងលិខិតអញ្ជើញ បានបញ្ជាក់ថា “Strictly Invitation Only Cocktail Dress/Lounge Suit- ការអញ្ជើញដាច់ខាតត្រឹមតែសំលៀកបំពាក់ជប់លាងសុរា”។

មិនដឹងប្រាកដទេថា ស្អី Cocktail Dress ឬ Lounge Suit ទេ ? ពាក់តែអាវធំក្រៅ មួយ ហើយចូលទៅក្នុងពិធី អត់ឃើញ អ្នកទទួលភ្ញៀវថា អីផង ប្រហែល អាវធំក្រៅ ហ្នឹងហើយ Cocktail Dress ឬ Lounge Suit មើលទៅ !😉

ពិធីនេះ ប្រារព្ធឡើងនៅ Hotel Phnom Penh Phokeethra មានឯកឧត្តម ខៀវ កាញ្ញារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ហើយភាគច្រើន សុទ្ធតែអ្នកកាសែត តែក៏មាន តារាខ្មែរ និងអ្នកបង្ហាញម៉ូត មួយចំនួនចូលរួម ផងដែរ។

ឃើញគេសុំគាត់ថតច្រើន សុំថតមួយដែរតូវ !