ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ “កិច្ចប្រជុំរបស់ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ជាមួយនឹង អង្គការសង្គមស៊ីវិល ដើម្បីស្តាប់ ការផ្តល់ យោបល់លើ សេចក្តីព្រាង សេចក្តី ថ្លែងការណ៍ សិទ្ធិមនុស្សអាស៊ាន” មួយត្រូវ បានរៀបចំឡើង ក្រោមជំនួយ ថវិកាពី Worldwide Support For Development (WSD) នៅ វិទ្យាស្ថាន ជាតិអប់រំ (ក្បែរវិមាន ឯករាជ្យ)។

អាចនិយាយថា នេះជា ជំនួបដ៏កម្រមួយ រវាង ភាគី រដ្ឋាភិបាល (តំណាងដោយ គណៈកម្មាធិការ សិទ្ធិមនុស្ស កម្ពុជា) និង សង្គមស៊ីវិល (តំណាង សង្គមស៊ីវិល ជាតិ តំបន់ និង អន្តរជាតិ ដែលកំពុង ធ្វើការ នៅ កម្ពុជា ឬមានដៃគូ ការងារនៅ កម្ពុជា)។ ភាគីខាង រដ្ឋាភិបាល ជាអ្នក រៀបចំ កិច្ចប្រជុំ ពិគ្រោះ យោបល់ នេះ ហើយបាន ប្រកាស អញ្ជើញជា សាធារណៈ តែអ្នកមិនបាន ចុះឈ្មោះ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ មិនត្រូវ បានអនុញ្ញាត ឱ្យចូលរូម ឡើយ (មានតំណាង សង្គមស៊ីវិល មួយចំនួន ត្រូវបាក់មុខ ហើយត្រឡប់ទៅ វិញ ព្រោះគេមិនឱ្យចូល)។ ទោះបីជា មានសេចក្តីប្រកាស អញ្ជើញ ជាសាធារណៈ តែតំណាងអង្គការមួយ ចំនួន ដូចជា អាដហុក ដែលល្បីល្បាញ ខាងធ្វើការងារ ពាក់ព័ន្ធនឹង សិទ្ធិមនុស្ស នៅកម្ពុជា ទើបតែ ដឹងកាលពី ម្សិលម៉ិញ ដែរទេ សំណាងហើយ ដែល អាចចរចា សុំចូលរួមបាន ដោយចុះឈ្មោះ ត្រឹមថ្ងៃម្សិលម៉ិញ ត្រឹមម៉ោង ២.៣០ នាទី រសៀល កុំអី អត់បាន ចូលដែរ បាត់។

អ្នករៀបចំ កិច្ចប្រជុំ មានបំណងត្រឹមតែ ស្តាប់មតិ សង្គមស៊ីវិល មែន ព្រោះ ចែកឱ្យត្រឹមតែ តារាងកម្មវិធី និងសៀវភៅ កត់ត្រា មួយ គ្មានឡើយ ឯកសារ “សេចក្តីព្រាងសេចក្តីថ្លែងការណ៍ សិទ្ធិមនុស្សអាស៊ាន”។ ទោះបីជា មានតំណាង សង្គមស៊ីវិល មួយចំនួន បានទទួចឱ្យបង្ហាញ ពីសេចក្តីព្រាង តែត្រូវបាន អ្នករៀបចំ កម្មវិធី បដិសេធន៍ ដាច់ខាត ហើយបកស្រាយថា “វាជារបៀបរបប រដ្ឋបាល របស់អាស៊ាន”។ ដោយសារ កិច្ចស្នើសុំ ពីតំណាង សង្គមស៊ីវិល មកពី ប្រទេសសឹង្ហបុរី អ្នករៀបចំ កម្មវិធី អាចជម្រាបបាន ជាគោលត្រឹមតែ គ្រោងឆ្អឹងនៃ សេចក្តីព្រាង សេចក្តីថ្លែងការប៉ុណ្ណោះ។ សង្គមស៊ីវិលដែល ចូលរួម ព្រមទទួល ស្គាល់ថា នេះជាឱកាសដ៏ កម្រមួយ ក្នុងការជួបប្រជុំ ផ្ទាល់ជាមួយ នឹង ភាគី រដ្ឋាភិបាល ទើបលើក អនុសាសន៍ ដោយផ្ទាល់មាត់ ផង និងព្រាងជាលាយ លក្ខណ័អក្សរផ្ញើតាម ក្រោយផង ទាំងគ្មានសង្ឃឹម ឬសង្ឃឹមដែរ តែសង្ឃឹមតិចៗ។

មានត្រឹមអ្នកចូលរួម ប្រមាណ ជិត១២០ រូប ប៉ុណ្ណោះ ក្នុងជំនួបលើកនេះ ដោយភាគច្រើន ជាភ្នាក់ងារ រដ្ឋាភិបាល ឬសង្គមស៊ីវិល ដែលគាំទ្រ រដ្ឋាភិបាល (វាយតម្លៃបាន តាមរយៈការ ឆ្លើយជំនួស និងការពារ មន្រ្តីរដ្ឋាភិបាល) ។ សូមបញ្ជាក់ថា រាល់លើក ដែលសង្គមស៊ីវិល រៀបចំសិក្ខាសាលា ក្រោម ប្រធានបទក្តៅ ណាមួយ ដូចជា ដីធ្លី កំណែទម្រង់ប្រព័ន្ធតុលាការ… ភាគីរដ្ឋាភិបាល មិនសូវហ៊ានចូលរួមទេ ព្រោះគ្នាគេច្រើនពេក មិនសូវកក់ក្តៅ ដល់ពេល រដ្ឋាភិបាលរៀប ចំវិញ ភាគីសង្គមស៊ីវិល ក៏ភ័យដូចគ្នា។ 😉

20120703-163152.jpg

កិច្ចប្រជុំ ដែលមានតែ របៀបវារៈ តែគ្មានឯកសារចែកសោះ

Advertisements