ធ្លាប់តែឭថា ញាំអាហារក្នុងហាងទំនើបៗ ល្អៗ នៅស្រុកគេ ទើបគេ គិតថ្លៃបន្ថែម លើសេវាកម្ម ឬទំនិញ (ចាប់ពី ១០% -៣០%) ល្ងាចម៉ិញចូល ខេ អែហ្វ ស៊ី នៅម្តុំសន្ធម៉ុក (តាមធម្មតា ចូលត្រឹម Mart) ពេលកុំម៉្មង់អាហារភ្លាមៗ (Fast Food) រួច អ្នកលក់ក៏គិតលុយ។ បង់លុយរួចហើយ ក៏យកវិក័យបត្រ មកពិនិត្យមើល ភ្ញាក់បន្តិចដែរ ពេលឃើញ ១០% ពន្ធ លើក្រដាស់ វិក័យបត្រ។

សប្តាហ៍នេះ ពន្ធ គឺជាប្រធានបទ រញ្ជួយចិត្តហ្មង ព្រោះ កិច្ចការសាលា មិត្តភក្តិសាកសួរ ចៅហ្វាយរំឮកដាស់តឿន ព័ត៌មានស៊ីអិនអិន អំពីគោលនយោបាយធានារ៉ាប់រង សុខភាពអាមេរិក ព្រមទាំង អាហារនៅ ខេ អែហ្វ ស៊ី សុទ្ធតែពាក់ពន្ធនឹងពន្ធ… មិនដឹងថា Pizza Company គិតពន្ធលើ សេវាកម្មបន្ថែម ដែរ អត់ ?

បើតាមខ្ញុំដឹង Value Added Tax ពន្ធលើសេវាកម្ម ឬទំនិញបន្ថែម នេះ ជាប្រភពចំណូល ដ៏ចំបងរបស់ រដ្ឋ ហើយបន្ទុក បង់ពន្ធ ត្រូវធ្លាក់ លើអ្នកប្រើប្រាស់ ចុងក្រោយ ដោយ អត្រាពន្ធនេះ កំណត់ចាប់ពី ១០% ឡើងទៅ។ ទីក្រុងរីកចំរើនមួយចំនួន រឹតបណ្តឹង ការដកហូតពន្ធនេះ។ កម្ពុជា កំពុងរឹតបណ្តឹង ការដកពន្ធ បែបនេះដែរឬ យ៉ាងណា?

នៅ ពេលប្រជាជន តម្រូវឱ្យ បង់ពន្ធ ទៅឱ្យ រដ្ឋ ត្រូវបាន ចាត់ថា ជាកាតព្វកិច្ចផ្លូវច្បាប់មួយ រដ្ឋខ្លួនឯង ក៏ជាប់ កាតព្វកិច្វ ផ្លូវច្បាប់ ការពារ និងបំពេញតម្រូវ ការពលរដ្ឋ ជា តាវកាលិកតបស្នង ដូចគ្នា។ ខណៈ ពលរដ្ឋកម្ពុជា ខកខានមិនបាន ទាមទា ការបំពេញ តាវកាលិក អ្នក រដ្ឋការ បានភ្លេច ខ្លួន ដើម្បី បំពេញតាវកាលិកតបស្នង (ទាល់តែ ពលរដ្ឋទាមទារ ទើបព្រមសង?)។

20120702-220421.jpg

Advertisements