ស្រ្តីត្រូវបានលើកទឹកចិត្ត និងមានឱកាសច្រើន ក្នុងការចូលរួមកិច្ចការនយោបាយ

ការប្រកួតប្រជែងរូបភាពបោះឆ្នោតឆ្នាំ២០១២

ដើម្បីលើកទឹកចិត្តម្ចាស់ឆ្នោត ឱ្យចូលរួមក្នុងកិច្ចការសង្គម និងស្វែងរក រូបថតបោះឆ្នោត ដ៏ទាក់ទាញ ហើយមាន អត្ថន័យ គណៈកម្មាធិការខុមហ្វ្រែល (COMFREL) សហការ ជាមួយនឹង ប៉ាត់ធើហ្លាយ វ៉ក (Butterfly Work) សូមជូនដំណឹង ដល់លោក លោកស្រី អ្នកនាង កញ្ញា ជាពិសេស យុវវ័យ ដែលចូលចិត្ត ការថតរូប ហើយចង់បង្ហាញ ស្នាដៃរបស់ខ្លួន មកចូលរួម ប្រកួតប្រជែងរក អ្នកគាំទ្ររូបថត នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមមួយ។

សម្លេងម្ចាស់ឆ្នោតកម្ពុជា គឺជាសហគមន៍ អនឡាញ(Online)មួយ សម្រាប់ ផ្តល់ព័ត៌មាន និងឯកសារ សំខាន់នានា ទាក់ទងនឹង ដំណើរ ការបោះឆ្នោតនៅកម្ពុជា និង អន្តរជាតិ។

លក្ខខណ្ឌចូលរួម និងការប្រកួតប្រជែង

  • ពលរដ្ឋទូទៅត្រូវបាន លើកទឹកចិត្តឱ្យចូលរួម ដោយមិនបាន កម្រិតពីមុខងារ អាយុ និងសញ្ជាតិ។
  • ប្រធានបទនៃរូបថតអាច ជ្រើសរើសមួយក្នុងចំណោម “យុវជន និងការបោះឆ្នោត” ឬ “ស្រ្តី និងការបោះឆ្នោត” ឬ “ជនពិការ និងការបោះឆ្នោត”។
  • លោកអ្នកដែលមានបំណង ប្រកួតប្រជែងរូបថត តម្រូវឱ្យផ្ញើស្នាដៃថតរូបផ្ទាល់ខ្លួន ឬបានទទួលសិទ្ធិពីសាមី ជារូបថតដើម (មិនបានឆ្លងកាត់កម្មវិធីកែច្នៃរូបថត) ដោយភ្ជាប់ជាមួយនឹង ចំណងជើង (សរសេរបន្ថែមខាងក្រៅ)។
  • រាល់រូបថត មិនត្រូវបង្ហាញ ភាពរើសអើង មិនឃោសនាគណបក្សនយោបាយ មិនមែនជារូបបែបស្រើបស្រាល និងមិនរសើប។
  • រាល់រូបថតទាំងអស់នឹង ត្រូវបានបង្ហោះផ្សាយ តាមរយៈគេហទំព័រ www.cambodianvotervoice.org ហើយរង់ចាំការផ្តល់សញ្ញាណ ចូលចិត្តពី អ្នកដែលមាន គណនីហ៊្វែសប៊ុក និងអ្នកទស្សនាច្រើនបំផុត។

ក្រេឌីត និងរង្វាន់

  • សម្រាប់រូបថតដែលបានទទួលការចូលចិត្ត(Likes) ច្រើនជាងគេ នឹងត្រូវបានសម្រេចដោយ ស្វ័យប្រវត្តិនៅថ្ងៃចុងក្រោយ ថាជាប់ចំណាត់ថ្នាក់។
  • រូបថតជ័យលាភីក្រោម ប្រធានបទនិមួយៗ នឹងទទួលបានទឹកប្រាក់ ពីរសែនរៀល
  • គ្រប់រូបថតដែល បានចូលរួមនឹង បន្តផ្សព្វផ្សាយ ក្នុងគេហទំព័រ សម្លេងម្ចាស់ឆ្នោតកម្ពុជា និងផ្តល់ក្រេឌីតជូនម្ចាស់រូបថត រាល់ពេលត្រូវបាន យកទៅ ប្រើប្រាស់ជា លក្ខណៈជាតិ និងអន្តរជាតិ។

 

សូមចូលរួមផ្ញើរូបថតរបស់អ្នក មកកាន់អ៊ីម៉ែល ៖ cambodianvoters@gmail.com ឱ្យបានយ៉ាងយូរបំផុតត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ១១.៥៩ យប់

ការបោះឆ្នោតស្វែងរកការគាំទ្រ នឹងចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២

លទ្ធផលផ្លូវការនឹងបង្ហាញ ជូនដោយស្វ័យប្រវត្តិ នៅលើគេហទំព័រ សម្លេងម្ចាស់ឆ្នោតកម្ពុជា តាមរយៈការចូលចិត្តច្រើនបំផុត របស់អ្នកទស្សនា ហើយការប្រគល់រង្វាន់ នឹងប្រារព្ធឡើង នៅសប្តាហ៍បន្ទាប់៕

សូមអរគុណ !

Advertisements