គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២នេះ តទៅ ខ្ញុំ (ស្រី សុភក្រ្ត័) ត្រូវបានតម្លើងឋានៈជា មន្រ្តីព័ត៌មានជាន់ខ្ពស់ នៃអង្គការ សង្កេតការណ៍ បោះឆ្នោត ខុមហ្វ្រែល ពេញសិទ្ធិហើយ។ ខ្ញុំមិនសូវជា ភ្ញាក់ផ្អើលនឹង ដំណឹងនេះទេ ព្រោះខ្ញុំបាន ដឹងជាមុន តាំងពី ប្រជុំ គណៈកម្មាធិការ ប្រតិបត្តិ ពាក់កណ្តាល ខែមិថុនា មកម្ល៉េះ។ មូលហេតុដែល ខ្ញុំទើប ប្រកាសនៅ ថ្ងៃនេះ ព្រោះ ទោះបីជា មិនមានលិខិត តែងតាំង ជា មន្រ្តីព័ត៌មានជាន់ខ្ពស់ ពេញមុខ តែសំអាងលើ ប្រាក់បៀវត្សរ៍ តម្លើងដល់ទៅ ១៥% នៃប្រាក់ បៀវត្សរ៍ ដែលមានស្រាប់ ក៏ពេញចិត្តទៅហើយ។

លោក ស្រី សុភ័ក្រ្ត និងលោក គាន ពន្លក (នាយកប្រតិបត្តិរង អង្គការ ដ្រាក) នៅថ្ងៃបោះឆ្នោតទី០៣ ខែមិថុនា ឆ្នាំ២០១២ (រូបភាព ៖ សួង សឿន)

តួនាទីខ្ពស់ ប្រាក់បៀវត្សរ៍ ខ្ពស់ ការទទួលខុសត្រូវ និងកាតព្វកិច្ចក៏ច្រើន ទៅតាមហ្នឹងដែរ។ ផែនការណ៍ សកម្មភាពថ្មីៗ និង បន្តបន្ទាប់ មានមិន ចេះដាច់… អស់ពីមួយ ចូលមួយ បើអាចបំបែកខ្លួន បាន មិនដឹងជា ល្អយ៉ាងណាទេ ?😀

អានត្រួសៗអំពី ផែនការណ៍សប្តាហ៍បន្ទាប់…

  1. រៀបចំកិច្ចសន្យាថ្មី ជាមួយនឹងស្ថានីយវិទ្យុ (ថ្ងៃនេះ)
  2. ចូលរួមសិក្សាវគ្គ ICT & SMAC (៦-៧ កក្កដា)
  3. វិភាគ និងត្រួតពិនិត្យមើល ការអនុវត្តមាត្រា ៣៣ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (សប្តាហ៍ក្រោយ)
  4. គណនា និងវិភាគអាសនៈសម្រាប់ ព្រឹទ្ធសភា អាណត្តិថ្មី ឆ្នាំ២០១៨ (សប្តាហ៍ក្រោយ)
  5. សិក្សាគម្រោងបង្កើតកម្មវិធី សម្រាប់ទូរស័ព្ទដៃ (មិនទាន់ប្រញាប់)
  6. រៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពបុគ្គលិក ក្នុងការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម (សប្តាហ៍ក្រោយ)
  7. រៀបចំរចនា បោះផ្សាយ ក្របសឺមី (សប្តាហ៍ក្រោយ)
  8. រៀបចំរចនាបោះផ្សាយ អាវយឺត (មិនទាន់ប្រញាប់)
  9. រៀបចំ កម្មវិធីវិទ្យុថ្មី និងការឃោសនា (សប្តាហ៍ក្រោយ)
  10. ពង្រឹងការប្រើប្រាស់  ហ្វីដុមហ៊្វូន (សប្តាហ៍ក្រោយ)

ការងារច្រើនអីចឹង ទើបបាន មានប្រាក់ បៀវត្សរ៍ នៅខែបន្ទាប់…😉

សំណាងល្អដែរ ក្លាយជា មន្រ្តីជាន់ខ្ពស់ មានកូនចៅ ប្រើខ្លះ កុំអី យ៉ាប់… តែមិនសូវមាន ពេលផ្តោតអារម្មណ៍ លើការបង្កើតថ្មី ព្រោះ ការងារបន្ទាន់ៗពេក…

ក្រៅពី ថែមការងារ និងថែម ប្រាក់បៀវត្សរ៍ មាន កុំព្យូរទ័រយួរដៃ ប្រចាំតំណែង មួយដែរ… លើសពីនេះ ទៀត ការបង់ពន្ធលើ ប្រាក់បៀវត្សរ៍ ក៏ត្រូវកើន ដល់ ជិត ដប់ម៉ឺនរៀល ផងដែរ… បង់ពន្ធជូនរដ្ឋ ដើម្បីឱ្យ គាត់មក សម្លុតយើងលេងវិញ…

សម្រាប់ជាព័ត៌មាន ៖ សូមចូលរួមអបអរ ដល់ អ្នកភូមិបឹងកក់ ទាំង១៣រូប ដែលត្រូវបាន កម្លាំងសមត្ថកិច្ ចបានចាប់ខ្លួន (កាលពីថ្ងៃទី២២ ឧសភា ឆ្នាំ២០១២) ហើយត្រូវ សាលាដំបូងបាន បើកសវនាការកាត់ទោស (នៅថ្ងៃទី២៤ ឧសភា  ឆ្នាំ២០១២) ឱ្យជាប់ទោសម្នាក់ៗ ពី១ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ក្រោមបទ “កាន់កាប់ដីខុសច្បាប់ និងបំផ្លាញ ទ្រព្យ សម្បត្តិអ្នកដទៃ” ត្រូវ រួចខ្លួន ហើយមាន សេរីភាព ឡើងវិញក្រោយពេល សាលាឧទ្ធរណ៍ សម្រាលទោសពី ការជាប់គុក ២ ឆ្នាំ ៦ ខែ មកនៅ ១ ខែ ៣ ថ្ងៃវិញ (កាលពីព្រឹកថ្ងៃទី២៧ មិថុនា ២០១២)។ ការរួចរាន មានសេរីភាព របស់ អ្នកភូមិបឹងកក់ គឺស្របពេល ដែលអន្តរាគមន៍ របស់សហរដ្ឋអាមេរិក ស្នើឱ្យ ពិនិត្យករណី ចាប់ឃុំនេះ…