សេចក្តីជូនដំណឹង

ដើម្បីលើកទឹកចិត្តម្ចាស់ឆ្នោត ឱ្យចូលរួម ក្នុងកិច្ចការសង្គម និងស្វែងរក ស្នាដៃលេចធ្លោ ក្នុងការរចនា ឡូហ្គូ គណៈកម្មាធិការ ខុមហ្វ្រែល (COMFREL) សហការ ជាមួយនឹង ប៉ាត់ធើហ្លាយ វ៉ក (Butterfly Work) សូម ជូនដំណឹង ដល់លោក លោកស្រី អ្នកនាង កញ្ញា ជាពិសេស យុវវ័យ ដែលមាន ទេពកោសល្យ ក្នុងការ រចនា ហើយចាប់ អារម្មណ៍ព្រាង ឡូហ្គូ មកប្រកួត ប្រជែង រកអ្នកគាំទ្រ នៅលើ ប្រព័ន្ធផ្សព្វផ្សាយ សង្គមមួយ (Social Media)។

សម្លេងម្ចាស់ឆ្នោតកម្ពុជា គឺជាសហគមន៍ អនឡាញ(Online)មួយ សម្រាប់ ផ្តល់ព័ត៌មាន និងឯកសារ សំខាន់ នានាទាក់ទងនឹង ដំណើរការ បោះឆ្នោតនៅកម្ពុជា និងអន្តរជាតិ។

លក្ខខណ្ឌចូលរួម និងការប្រកួតប្រជែង

  • ប្រធានបទ សម្រាប់ការរចនាឡូហ្គូគឺ “សម្លេងម្ចាស់ឆ្នោតកម្ពុជា”។
  • ពលរដ្ឋទូទៅត្រូវ បានលើកទឹកចិត្តឱ្យ ចូលរួមប្រកួតប្រជែង រចនាឡូហ្គូ ដោយមិនបាន កម្រិតពី មុខងារ អាយុ ឬ  សញ្ជាតិ។
  • លោកអ្នកដែលមាន បំណងប្រកួតប្រជែង តម្រូវឱ្យ រចនាឡូហ្គូ សម្រាប់ “សម្លេងម្ចាស់ឆ្នោត កម្ពុជា” ដោយប្រើប្រាស់ ពណ៌ទឹកក្រូច ជាពណ៌គោល ឬពណ៌ផ្សេង ដែលលោកអ្នក ចូលចិត្តក៏បាន។
  • គ្រប់ឡូហ្គូ គួរអាចពន្យល់ បានពី អត្ថន័យនៃរូបសញ្ញា។
  • រាល់ឡូហ្គូ មិនត្រូវលួច ចម្លងស្នាដៃ ទាំងស្រុងពីគេ មិនមែន រូបបែប ស្រើបស្រាល និងមិនរស៊ើប។
  • ត្រូវផ្ញើស្នាដៃរចនា ផ្ទាល់ខ្លួនជា ប្រភេទ Format No Background (.npg), resolution យ៉ាងតិច 300 pdi។
  • រាល់ឡូហ្គូទាំងអស់ នឹងត្រូវបានបង្ហោះ ផ្សាយ តាមរយៈគេហទំព័រ www.cambodianvotervoice.org ហើយរង់ចាំ ការផ្តល់សញ្ញាណ ចូលចិត្តពី អ្នកដែលមាន គណនីហ៊្វែសប៊ុក និង អ្នកទស្សនា ច្រើនបំផុត។

ក្រេឌីត និងរង្វាន់

  • សម្រាប់ឡូហ្គូ ដែលបាន ទទួល ការចូលចិត្ត(Likes) ច្រើនជាងគេ នឹងត្រូវ បានសម្រេច យកមក ប្រើប្រាស់ ជា ឡូហ្គូ សម្រាប់ តំណាង ឱ្យ គេហទំព័រ “សម្លេងម្ចាស់ឆ្នោត កម្ពុជា” ដោយស្វ័យប្រវត្តិ។
  • អ្នករចនាឡូហ្គូជ័យលាភី នឹង ឈ្នះរង្វាន់ ជាទឹកប្រាក់ ចំនួន បួនសែនរៀល រួមនឹង ខរក្សាកម្មសិទ្ធិបញ្ញា
  • អ្នកផ្ញើឡូហ្គូ មកចូលរូម ប្រកួតប្រជែង ក៏មានឱកាស ទទួលបាន អាវយឺតមួយ (បោះពុម្ពផ្សាយ ឃោសនា ឡូហ្គូ ជាប់ឆ្នោត) ពីសម្លេងម្ចាស់ ឆ្នោតកម្ពុជា ព្រមទាំង កញ្ចប់ព័ត៌មាន បោះឆ្នោតដ៏គួរ ឱ្យចាប់អារម្មណ៍ មួយឈុត ផងដែរ (តម្រូវឱ្យចុះឈ្មោះ)។

សូមចូលរួមផ្ញើស្នាដៃរចនា ឡូហ្គូ របស់អ្នកមក កាន់អ៊ីម៉ែល ៖ cambodianvoters@gmail.com ដោយបញ្ជាក់ប្រាប់ (១).ឈ្មោះ (២).លេខទំនាក់ទំនង &អ៊ីម៉ែល (៣).ស្នាដៃ ឡូហ្គូ (៤).អត្ថន័យ នៃឡូហ្គូ ឱ្យបានយ៉ាងយូរ បំផុត ត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ១១.៥៩ យប់

ការបោះឆ្នោតស្វែងរក ការគាំទ្រ នឹងចាប់ផ្តើម ពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២

លទ្ធផលផ្លូវការនឹង បង្ហាញជូនដោយ ស្វ័យប្រវត្តិ នៅលើគេហទំព័រ សម្លេងម្ចាស់ឆ្នោត កម្ពុជា តាមរយៈការ ចូលចិត្តច្រើន បំផុតរបស់ អ្នកទស្សនា ហើយ ការប្រគល់រង្វាន់នឹង ប្រារព្ធឡើង នៅសប្តាហ៍បន្ទាប់។

សម្រាប់ព័ត៌មាន បន្ថែម សូមទំនាក់ទំនង ទូរស័ព្ទលេខ ០១៧-៩១-៩២-៨០៕

សូមអរគុណ !