តើអ្នកបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនហើយឬនៅ ? ខ្ញុំបានបង់ពន្ធផ្លូវរួចហើយ🙂

20120623-124838.jpg

តាមសេចក្តីប្រកាស ស្តីពី ការប្រមូលពន្ធលើយានជំនិះ និងមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០១២ ការប្រមូលពន្ធ នឹងត្រូវបញ្ចប់ នៅត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ នេះហើយ ប្រសិន បើអ្នកមិនទាន់បាន បង់ពន្ធទេ សូមប្រញាប់ ទៅ កាន់សាខាបង់ពន្ធ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ រៀងរាល់ម៉ោងធ្វើការ (បើទៅដល់ អត់មានបុគ្គលិក ធ្វើការ សូម រង់ចាំបន្តិច) ដើម្បី ធានា សុវត្ថិភាព ពីប៉ូលីសចរាចរណ៍ ក្នុងការធ្វើដំណើរ នៅលើវិថី នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការលក់ពន្ធផ្លូវនៅ ក្នុងក្រុងភ្នំពេញ អាចធានា តម្លៃស្របតាម ប័ណ្ណបង់ពន្ធ ដែលបានកំណត់ តែក្រៅពី ក្រុងភ្នំពេញ ពលរដ្ឋមួយចំនួន បានត្អូញត្អែរថា ពិបាករកកន្លែងបង់ពន្ធ មានការទាមទាកម្រៃលើស មានការលក់ប័ណ្ណបង់ពន្ធ នៅ កន្លែងផ្សេងក្រៅពី សាខាបង់ពន្ធ …

មានការបារម្មណ៍ពី ប័ណ្ណបង់ពន្ធម៉ូតូ ដែលគ្មាន វិក័យបត្រ បើត្រូវ គេបកបាត់ តើដោះស្រាយយ៉ាងណា ? ចុះសុវត្ថិភាពនៃការក្លែងបន្លំ ប័ណ្ណបង់ពន្ធ ខណៈមានការលក់ ដោយអ្នកជំនួញដែលមិនមានសមត្ថកិច្ច ត្រូវបាន ធានា ទេ ?

មានការរិះគន់ទៅ លើចំណាត់ការរបស់ ប៉ូលីសចរាចរណ៍ ដែលប្រើតួនាទី ដេញប្រផាប់ចាប់ប្រផីង អ្នកបើកបរ ដែលគ្មានប័ណ្ណបង់ពន្ធ អាចបណ្តាលឱ្យ មានគ្រោះថ្នាក់ ដល់អាយុជីវិត អ្នកបើកបរ… បែបនេះ មិនល្អទេ…

មតិលម្អិត ក៏ត្រូវបាន លើកយកមកពិភាក្សា ក្នុងកម្មវិធីវិទ្យុ “ទៅ ឬមិនទៅ” ដែលមាន ខ្ញុំបាទ សុភក្ត្រ័ ជាអ្នកសម្របសម្រួល កាលពីព្រឹកម៉ិញ

បំណងល្អ ពី សុភ័ក្ត្រ ស្រី