មានមូលដ្ឋានក្នុងការវិភាគ និងសិក្សា លើករណី ជោគជ័យមួយចំនួន ដែលបានមកពី ចិត្តទូលាយ ចែករំលែក ឬការអនុញ្ញាតឱ្យ ប្រើដោយមិនគិតថ្លៃ… ចិត្តល្អ មិនក្រខ្លួន បែរជារីកចម្រើន គ្មានគូប្រៀប… តួអង្គ ចិត្តល្អ ដែលខ្ញុំធ្លាប់ដឹង មានដូចជា ហ្គោហ្គល (Google) ហ្វែសប៊ុក (Facebook) វ៉ដប្រែស (WordPress) …

20120621-071934.jpg

កម្មវិធីនៅលើ App Store ជំពូក អប់រំ

ងាកមកកម្មវិធី ប្រើប្រាស់ លើទូរស័ព្ទដៃ មួយចំនួន នៅលើទីផ្សារ របស់ អ៊ែនទ្រ័ដ (Andriod) អ៊ែបស្ត័រ (App Store)… វិញ ក៏មានកម្មវិធី ជាច្រើន ត្រូវបាន អនុញ្ញាតឱ្យ ប្រើប្រាស់ ដោយមិនគិតថ្លៃ តែជា អកុសល មានកម្មវិធី តិចតួច ប៉ុណ្ណោះ ដែលទាក់ទងនឹង ភាសាខ្មែរ ឬត្រូវបាន ផលិតឡើង ដើម្បី ខ្មែរ… មូលហេតុ ព្រោះតែ ពលរដ្ឋខ្មែរ មានតិចណាស់ ដែលមានចំណេះដឹង ផ្នែកព័ត៌មានវិទ្យា ហើយមានពេលវេលា មានលទ្ធភាពបង្កើត និងអភិវឌ្ឍន៍ កម្មវិធី សម្រាប់ប្រើប្រាស់ នៅលើទូរស័ព្ទ ដៃ… ជាងនេះទេៅទៀត គឺ កម្មវិធី ប្រើប្រាស់ ដោយឥតគិតថ្លៃ រិតតែ កម្រ 😦

20120621-072148.jpg

កម្មវិធី លើ App Store ជាភាសាខ្មែរ ដែលគិតប្រាក់ ក្នុងការប្រើប្រាស់

ការចែករំលែក គឺជា ទស្សនាទានវែងឆ្ងាយ របស់អ្នកជោគជ័យ នាពេលអនាគត ប្រកបដោយ និរន្តភាព ព្រោះ ទ្រព្យសម្បត្តិមហាសាល មិនមែនបានមក ដោយសារ ការសន្សំសំចៃ ទេ តែដោយសារ ការចែករំលែក…

បច្ចុប្បន្នភាព [២៥-មិថុនា-២០១២] ៖ ដើម្បីបោះផ្សាយ កម្មវិធី សម្រាប់ទូរស័ព្ទដៃ នៅលើ App Store អ្នកផលិត ត្រូវចុះឈ្មោះ បង្កើត គណនី ហើយត្រូវ បង់ប្រាក់ ចំនួន ៩៩ ដុល្លារសហរដ្ឋ រួមទាំង ពន្ធបន្ថែម ខណៈដែល Android Market តម្រូវឱ្យបង់ប្រាក់ ចំនួន ២៥ ដុល្លារសហរដ្ឋ រួមទាំងពន្ធបន្ថែម។ អីចឹងហើយ បានជា កម្មវិធី សម្រាប់ទូរស័ព្ទដៃ ភាគច្រើន តម្រូវគិតប្រាក់ តែបើ បង្កើត គណនី មួយ អាចបោះផ្សាយ ផលិតផល ដែលមាន ដោយមិនបានកំណត់ចំនួន…

Advertisements