គ្រាន់និមិត្តសញ្ញា ក្រៅផ្លូវការមួយ

មិនដឹងថា ត្រូវសើច ឬយំទេ សម្រាប់ស្រីស្អាតៗ ដែលតែងតែ ចូលចិត្ត ថតរូបខ្លួនឯង បង្អួត មិត្តភក្តិក្នុងហ្វែសប៊ុក ដោយបញ្ចេញស្ទីល ឡូយៗ Cuteៗ ស៊ិចស៊ីៗ ព្រោះតែចង់ល្បី ឥឡូវ អាចមានឱកាសបានល្បីហើយ ព្រោះ មានអ្នក ជួយឃោសនា ឱ្យ ដោយមិនបាច់បង់ប្រាក់។ 😉

មានប្លុក ពីរ (ម្ចាស់តែមួយ) បានជ្រើសរើស និងសម្រាំងយ៉ាងពិសេស នូវ រូបថតស្រីៗស្អាតៗស៊ិចស៊ីៗ ដាក់បង្ហោះផ្សាយបន្ត ពីហ្វែសប៊ុក ដោយមិនចាំបាច់ មានការអនុញ្ញាត ពីសាមី ខ្លួន រួចមានបន្ថែមព័ត៌មាន មូលដ្ឋានរបស់ ស្រីៗស្អាតៗ ហើយអាចមាន ដាក់លេខទូរស័ព្ទ ទំនាក់ទំនង ដែលស្រង់ចេញពី ហ្វែសប៊ុក របស់ស្រីស្អាតៗទាំងនោះផងដែរ។

ប្លុកទាំងនេះ បានបង្ហោះផ្សាយ រូបភាព ស្រីស្អាតៗ ជាសាធារណៈ តាមគេហទំព័រ ពីរ គឺ http://facebookfemale.blogspot.com/ សម្រាប់ស្រីស្អាតកម្ពុជា (បច្ចុប្បន្ន បានប្រកាសថា ប្តូរទៅកាន់ប្លុក http://facebook-girls-18.blogspot.com/ សម្រាប់ស្រីស្អាតៗនៅអាស៊ី និងអឺរ៉ុប)។

មិនទាន់មាន ប្រតិកម្មផ្លូវការណាមួយ ពីម្ចាស់រូបភាព ស្អាតៗទាំងនោះ នៅឡើយទេ តែ មាន ទស្សនាវដ្តី យុវជន Lift លេខ ១២៤ ចុះផ្សាយខែឧសភា ឆ្នាំ២០១២ បានព្រមានថា ម្ចាស់រូបថត អាចងាយនឹងរងគ្រោះ។ បើតាម ការពិនិត្យមើល ចំនួនអ្នកទស្សនា ប្លុក ស្រីស្អាតលើហ្វែសប៊ុក នោះ មានប្រមាណ ជិត ៩ ពាន់នាក់។

Advertisements