20120612-104927.jpg

ខានបានចូលរួមវគ្គសិក្សាខ្លីៗ យូរមកហើយ ថ្ងៃនេះ (ពេញមួយថ្ងៃ) ខ្ញុំមានឱកាស បានចូលរួម ក្នុងវេទិកាពិភាក្សា ស្តីពី សិទ្ធិទទួលព័ត៌មាន ក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម ជាជើងថ្មី ឃើញថា ខ្លួនឯង បានកើនចំណេះដឹង ទៀតហើយ…
ខ្ញុំរៀនបានថា ច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ត្រូវបាន ប្រទេសស៊ុយអ៊ែត អនុម័ត ដំបូងបំផុត ក្នុងឆ្នាំ 1766 មកដល់បច្ចុប្បន្ន មានប្រទេសជាង 70 នេៅលើពិភពលោក ដែលបានអនុម័ត ច្បាប់នេះ ប្រទេសទាំងនោះ មានដូចជា សហរដ្ឋអាមេរិក ចិនតៃវ៉ាន់ ចិនហុងកុង ឥណ្ឌា ជប៉ុន កូរ៉េ ឥណ្ឌូនេស៊ី ថៃ…
កម្ពុជា កំពុងតែព្រាងច្បាប់នេះដែរ តែមិនដឹងកាល បានអនុម័ត ទេ ? ប្រយោជន៍ចំបង នៃច្បាប់នេះ គឺ ការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្រោយទទួលបាន ព័ត៌មាន សាធារណៈ

សិទ្ធិទទួលព័ត៌មាន ជាសិទ្ធិរបស់មនុស្សគ្រប់រូប អាចដឹងព័ត៌មានសាធារណៈ ពីស្ថាប័នសាធារណៈ ឬផ្នែកខ្លះពីស្ថាប័ឯកជន