តាមសេចក្តីជូនដំណឹង បង្ហោះលើ ហ្វែសប៊ុក មួយ របស់ ចលនាអំណាចពលរដ្ឋខ្មែរ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១២ លោក សួន សេរីរដ្ឋា ប្រធាន រួមជាមួយ នឹង មេធាវី លោក William Erik និងលោកស្រី Christine Philip អមដំណើរដោយ សមាជិក សមាជិការ នៃចលនានេះ នឹងចូលដាក់ពាក្យប្តឹង បុគ្គល លោក ហ៊ុន សែននិងក្រុមមេដឹកនាំ របបក្រុងភ្នំពេញ ពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅថ្ងៃទី២២ ខែមិថុនា វេលាម៉ោង ៣ រសៀល (ម៉ោងនៅ ប្រទេសហូឡង់)។

តើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ មានយុត្តាធិការ ឬសមត្ថកិច្ច ដោះស្រាយបណ្តឹងនេះដែរ ឬយ៉ាងណា ?

ខ្ញុំធ្លាប់បានសិក្សាស្រាវជ្រាវ អំពីសមត្ថកិច្ចរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នេះកាលពីឆ្នាំ២០០៩ ហើយចងក្រងបង្ហោះផ្សាយក្នុង ទំព័រ Class

ជាសង្ខេប ប្រទេសកម្ពុជា បានផ្តល់សច្ចាប័ន លើសន្ធិសញ្ញា លក្ខន្តិកៈទីក្រុងរ៉ូម កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០០២ ក្នុងចំណោម ១០៨ ប្រទេសនៅ លើពិភពលោក (គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៨)។ តាមរយៈ សន្ធិសញ្ញានេះ តុលាការអាចអនុវត្តយុត្តាធិការ លើ បទឧក្រិដ្ឋធ្ងន់ធ្ងរ ដែលកើតឡើង ក្រោយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០២ ចំពោះ បទឧក្រិដ្ឋប្រល័យពូជសាសន៍ បទឧក្រិដ្ឋសង្រ្គាម បទសង្រ្គាមប្រឆាំង មនុស្សជាតិ និងគ្រប់ បទឧក្រិដ្ឋធ្ងន់ធ្ងរ ដែលបាន កំណត់ក្នុងលក្ខនិ្តកៈទីក្រុងរ៉ូម។ ដើម្បីអាចអនុវត្តយុត្តាធិការនេះ បទឧក្រិដ្ឋត្រូវប្រព្រឹត្តិនៅ លើទឹកដី នៃរដ្ឋជាភាគីហត្ថលេខី ដែលបានផ្តល់ សច្ចាប័ន លើ លក្ខន្តិកៈទីក្រុងរ៉ូម ហើយ រដ្ឋជាភាគី អាចប្តឹងទៅ តុលាការ ដោយបញ្ជាក់ពី ស្ថានភាពនៃ បទឧក្រិដ្ឋ។ ដោយសារតុលាការនេះ មិនមាន អំណាច ចាប់បង្ខំ មិនទាន់មាន ការបង្ហាញអំណាច របស់តុលាការ ក្នុងការកាត់ទោស អ្នកទទួលខុសត្រូវ សម្រាប់បទឧក្រិដ្ឋធ្ងន់ធ្ងរ នៅពេលដែល បុគ្គលនោះ កំពុងកាន់ អំណាច ឡើយ។

សូមរកមើល ព័ត៌មានបន្ថែម ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (២០០៩)