20120523-190118.jpg

ខែឧសភា ២០១២ ៖ សុភក្រ្ត័ ចូលទស្សនាភាពយន្ត Avenger 3D នៅ Cineplex សុរិយា

រោងភាពយន្តប្រភេទ 3D នៅភ្នំពេញ ប្រទេសកម្ពុជា មានតែ ពីរ គត់ គឺ The Cineplex (ផ្សារទំនើបសុរិយា) និង Legend Cinema (ផ្សារទំនើបស៊ីធីម៉ល)… (នៅខេត្តសៀមរាប រោងភាពយន្ត សារាយអណ្តែត ឭថា មាន 3D ដែរ !?)

Avengers 3D ក៏ត្រូវរោងកុនទាំងពីរនេះ សុំសិទ្ធិមកដាក់បញ្ចាំង នៅប្រទេសកម្ពុជា ស្របពេលបណ្តាប្រទេសអាស៊ី ដូចជា ហ្វីលីពីន សឹង្ហបូរី … បានដាក់បញ្ចាំង ក្នុងពាក់កណ្តាល ខែឧសភា ឆ្នាំ២០១២នេះដែរ…

អ្នកប្រហែលជាស្ទាក់ស្ទើរក្នុងការជ្រើសរោងកុន ដើម្បីទស្សនា កុន 3D ?

នេះជាព័ត៌មានជំនួយខ្លះៗអំពីរោងភាពយន្ត 3D នៅភ្នំពេញ ប្រទេសកម្ពុជា… កុន3D ត្រូវការវែនតា ពិសេស ដើម្បី ពាក់ អាចមើលរូបសកម្មភាព នៅកៀកភ្នែក ហើយបែងចែករូបភាពខាងមុខ និងខាងក្រោយ យ៉ាងរញ្ជួយចិត្ត… ប្រសិនបើ មិនពាក់វែនតាពិសេស មើលកុន3D ដែលដាក់បញ្ចាំងនៅលើ អេក្រង់ រោងកុនទេ ភ្នែកទទេ ឃើញត្រឹមរូបភាពញ័រ ហើយព្រិល…

20120523-194141.jpg

រឿង Avengers និងតម្លៃ នៃរោងកុនទាំងពីរនៅកម្ពុជា

សម្រាប់រឿង Avengers រោងកុន Legend Cinema នៅ ស៊ីធីម៉ល មានបន្ថែម អក្សរខ្មែរ (Sub title) នៅខាងក្រោម ភាពយន្ត ខុសតែរោងកុន Cineplex អត់មាន អក្សរខ្មែរ នៅខាងក្រោមទេ…

The Cineplex (www.thecineplexs.com)
#តម្លៃសម្រាប់ ភាពយន្តធម្មតា 2D គឺ 3$
#តម្លៃសម្រាប់ ភាពយន្ត 3D គឺ 6$ (វែនតា ប្រភេទជ័រ ដងជ័រ តែកញ្ចក់ប្រភេទឡែន រាងតូចបន្តិច បរទេសរអ៊ូរ ថាពាក់ទៅទើសៗ ហើយចង្អៀតបន្តិច ទម្ងន់ធ្ងន់បន្តិច)

Legend Cinema (www.legend-cinemas.com)
#តម្លៃសម្រាប់ ភាពយន្តធម្មតា 2D
-3$ សម្រាប់ កៅអីធម្មតា (គ្រាន់តែពណ៌ក្រហម)
-10$ សម្រាប់ កៅអីគូស្នេហ៍ (ធំបន្តិច ហើយនៅក្រោយគេ)
-10$ សម្រាប់សាឡុងលក្ខណៈគ្រួសារ (អង្គុយបាន ៤នាក់)
#តម្លៃសម្រាប់ ភាពយន្ត 3D (វែនតា ប្រភេទជ័រ ទាំងដង និងកញ្ចក់ ធំទូលាយ ពាក់មិនសូវធ្ងន់)
-5$ សម្រាប់ កៅអីធម្មតា
-14$ សម្រាប់ កៅអីគូស្នេហ៍
-18$ សម្រាប់ សាឡុងលក្ខណៈគ្រួសារ

សូមចូលទៅ កាន់គេហទំព័រផ្លួវការ របស់រោងភាពយន្ត ទាំងនេះ ដើម្បី មើល តារាងពេលវេលាផ្សាយ និងភាពយន្ត ដែលអ្នកចូលចិត្ត… សូមបញ្ជាក់ថា រោងកុនទាំងនេះ មិនអនុញ្ញាតអោយអ្នកទស្សនា យកចំណី និងភេសជ្ជៈ ដែលមិនបាន ទិញនៅក្នុង រោងកុន ដើម្បីទទួលទាន ពេលកំពុងទស្សនាទេ ទាល់តែទិញចំណី គាត់ទើបអាចយកចូលរោងកុនបាន…😉