20120522-184755.jpg

ឥឡូវនេះទូរស័ព្ទដៃទំនើប មិនគ្រាន់ត្រូវបានប្រើប្រាស់ដើម្បីតែ ការសន្ទនា ដូចមុនទៀតឡើយ… ទូរស័ព្ទ ទំនើប ដែលអាចភ្ជាប់សេវា អ៊ីនធើណែតបាន អាចទទួលអ៊ីម៉ែល និងផ្ញើត្រឡប់ទៅវិញ អានព័ត៌មាន ស្វែងរកអាសយដ្ឋាន និងអាច ផ្សព្វផ្សាយក្នុងបណ្តាញសង្គម ដូចជា ហ្វែសប៊ុក ទ្វីត វ៉ដប្រ៉ែស ស្កាយ ផ្សាយផ្ទាល់ព្រឹត្តិការណ៍នានា (Ustream) …

បណ្តាញព័ត៌មាន អន្តរជាតិ និងជាតិ សំខាន់ៗមួយចំនួន បានអភិវឌ្ឍន៍កម្មវិធី ផ្សាយ របស់ពួកគេ ដើម្បីសម្របតាម ការវិវឌ្ឍន៍នៃ ទូរស័ព្ទដៃ ទំនើបផងដែរ…

ជំនួបអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើប ដើម្បីគ្រាន់តែ ជជែកកំសាន្ត និងលេងហ្គេម បាននាំចិត្តខ្ញុំអោយសរសេរប្រកាសនេះ… សង្ឃឹមថា អ្នកមានទូរស័ព្ទទំនើប អាចព្យាយាម ប្រើប្រាស់ អោយអស់លទ្ធភាព និងសមត្ថភាពនៃ ទូរស័ព្ទដៃទំនើបផង…

ដើម្បីស្វែងរកកម្មវិធី ណាមួយ ជាភាសាខ្មែរ សូមចូលទៅកាន់ ទីផ្សារ របស់ ម៉ាកទូរស័ព្ទ និមួយៗ ដូចជា App Store (សម្រាប់ អាយហ្វ៊ូន) Android Market (សម្រាប់ អែនទ្ររហ្វ៊ូន) … ហើយ ចុច Search ពាក្យ គន្លឹះ ដែលអ្នកចង់រក ដូចជា Khmer ឫ Cambodia

20120522-191831.jpg