ខេត្តព្រះសីហនុ (Iphone 4S) : ខេត្តព្រះសីហនុ មានឆ្នេរស្អាត beautiful Bay … ថ្ងៃអាទិត្យនេះ មនុស្សម្នា មិនសូវមកលេងសមុទ្រច្រើន ដូចសព្វដងសោះ (តាមការអង្កេតរបស់ខ្ញុំ) ព្រោះ ពលរដ្ឋខ្មែរភាគច្រើនជាប់ដៃ ឃោសនាបោះឆ្នោត…😉

20120521-041402.jpg

នៅឆ្នេរអូរឈើទាល ឃើញសុទ្ធតែអ្នកទេសចរណ៍បរទេស… សូម្បីតែម្ចាស់ហាង ក៏ភាគច្រើន គ្រប់គ្រងដោយ បរទេស…

មិត្តរួមការងារខ្ញុំម្នាក់ ដែលអមដំណើរ លើឆ្នេរអូរឈើទាល បានលើកចម្ងល់ថា ធ្វើម៉េចទើបអាច សុំសិទ្ធិបើក ហាងនៅលើឆ្នេរបាន ?

“ខ្ញុំក៏ចង់ដឹងដូចគ្នា…”

អាហារពេលល្ងាចរបស់ខ្ញុំ គឺនៅក្រោមភ្លើងទាន នា ហាងស្ទីលបារាំង តែកាន់កាប់ដោយ ខ្មែរ ម្នា្កក់ ឈ្មោះ បុង (Bong Beach Bar)…

តម្លៃក្នុងបញ្ជីមុខម្ហូប គឺសម្រាប់ខ្មែរ ចុះថ្លៃជូនមួយ ដុល្លារ… ខ្ញុំបានកុំម្មុង បង្គារអាំង 3$ និងស្រាបៀរ កម្ពុជា -1.25$ -មកញាំ (ញាំអត់អស់មួយដប ព្រោះមុនសូវចេះ)

បើមានពេល មកកំសាន្តនៅ ឆ្នេរ សូមសាកល្បង ក្រេករសជាតិថ្មី ដោយពិសារ អាហារនៅលើឆ្នេរ ដូចពួកបារាំងម្តង ពិតជាគួរអោយពេញចិត្តមែន…

20120521-041817.jpg