ថ្ងៃអ្នកម្តាយរបស់ខ្ញុំ (ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១២)

 

ភ្នំពេញ ៖ អាចនិយាយថា ថ្ងៃពិសេសនេះ ខ្ញុំមិនមាន ផែនការអបអរ ទុកជាមុន ហើយបាន ចាប់ផ្តើមជាមួយ នឹង ភាពថប់អារម្មណ៍ តែបញ្ចប់ ដោយ អារម្មណ៍ស្ងប់សុខ។

បើតាមការរំពឹងទុក ខ្ញុំត្រូវ ធើ្វដំណើរកំសាន្ត ទៅលេង ខេត្តកោះកុង ទើបបានក្រោកតាំង ពីព្រឹកម៉ោង ៤.៣០នាទី ដោយសារ រំភើបចិត្ត និង ដើម្បីបំពេញ សន្យា តែ មនុស្សគិត មិនដូចទេវតាគិត ទេ ដល់ពេលណាត់ ស្រាប់តែ ដំណើរកំសាន្ត ត្រូវបានលុបចោល ក្រោមហេតុផល មួយដ៏ រាក់កំផែល។

ដោយអារម្មណ៍ដិតជាប់នឹង ថ្ងៃរបស់អ្នកម្តាយ និងមាន ការប្រឹក្សាពី មនុស្សជិតខ្លួន ខ្ញុំបាន ចូលផ្សារទំនើប ទិញបាន ផ្លែឈើ ទឹកដោះគោជូរ បង្គារស្រស់… ជូនអ្នកម្តាយ ជាទីស្រឡាញ់ របស់ខ្ញុំ។ ខ្ញុំដឹងថា អ្នកម៉ាក់ស្រឡាញ់ខ្ញុំ ហើយ ខ្ញុំក៏ចង់ប្រាប់ថា “ខ្ញុំស្រឡាញ់អ្នកម៉ាក់ខ្លាំងណាស់… ទោះបីជា ខ្ញុំត្រូវបង្ខំចិត្ត រស់នៅឆ្ងាយពី អ្នកម្តាយ តែក្តីស្រឡាញ់ និង ក្តីបារម្ភ ចំពោះអ្នកមានគុណ នៅតែគង់វង្ស ជានិច្ចក្នុងបេះដូង…  រីករាយថ្ងៃរបស់អ្នកម្តាយ។

@May 13, 2012 : Koh Dach on Mother Day

ចេញពីសួរសុខទុកអ្នកម៉ាក់ ខ្ញុំបន្តដំណើរ ដែលគ្មាន គ្រោងទុក ទៅលេងកោះដាច់ ដើម្បីសាកកាម៉េរ៉ា ដែលបាន ឃោសនាថា អត់ចូលទឹក របស់ខ្ញុំ… “ជោគជ័យ Sony DSC-TX10 អត់ចូលទឹក ហើយថតរូបបានស្អាតគួរសមទៀត។” ខ្ញុំចង់បន្តថតវីដេអូ ពេលភ្លៀងធ្លាក់ ដែរ តែដោយសារ ផ្លូវចេញពី កោះដាច់ មកភ្នំពេញវិញ រអិល ហើយ ជាប់ផ្លូវទៀត ទើបមិនអាច នៅលេង ទឹកបន្តយូរបាន… ដំណើរចុងក្រោយ មក ដល់ផ្ទះដោយ សុវត្ថិភាព ម៉ោង៤.៤០ នាទីល្ងាច។

មេឃបង្អុរភ្លៀងរឹមៗ តាំងពីម៉ោង៥ ល្ងាចរហូតដល់ ថ្មើនេះ (៧.៣០នាទីយប់) ហាក់ឃាត់ដំណើរ ខ្ញុំមិនឱ្យចេញក្រៅ ដើម្បីបំពេញ គម្រោងនៅសល់ ជាច្រើនទៀត ម៉្យាងដោយសារ មិនចង់ត្រូវ ទឹកភ្លៀងទៀត មានតែគេង មើលទូរទស្សន៍ និងឆែកហ្វែសប៊ុក…

ចំណារ ៖ មនុស្សគិតមិនដូចជា ទេវតាគិត… មិនមែនខ្ញុំ ជាមនុស្សមិនមាន ផែនការណ៍ទេ តែខ្ញុំរៀនបានថា ផែនការណ៍ ដែលបានរៀបចំ ជាមុនរបស់ខ្ញុំ ភាគច្រើន ហាក់ត្រូវ បង្អាក់ដោយ ទេវតា ទើបខ្ញុំ លែងចង់ រៀបចំផែនការណ៍ ជាក់លាក់ណាមួយទៀត… តែខ្ញុំ ពិតជានៅបែបនេះ មិនយូរទៀតទេ…

Advertisements