ដំណឹងជ្រើសរើសបុគ្គលិក

វិទ្យុមិត្តភាពកម្ពុជាចិន ត្រូវបានបង្កើតឡើងអស់រយៈពេល ៣ ឆ្នាំមកហើយ ដែលមាន ការិយាល័យ នៅទីក្រុងប៉េកាំង ប្រទេសចិន។ បច្ចុប្បន្ននេះ វិទ្យុមិត្តភាពកម្ពុជាចិន បានបង្កើត ការិយាល័យ របស់ខ្លួន នៅក្នុង ប្រទេសកម្ពុជា បន្ថែមទៀត ក្នុងគោលបំណង ផ្សព្វផ្សាយព័ត៌មាន និងជំរុញ ការស្វែងយល់គ្នា ក៏ដូចជា ពង្រីក និង រឹតចំណង មិត្តភាព កម្ពុជាចិន ឱ្យកាន់តែ រឹងមាំ ខ្លាំងឡើង ថែមទៀត។ ដើម្បីសម្រូល ដល់ការងារនេះ វិទ្យុមិត្តភាពកម្ពុជាចិន ត្រូវការជ្រើសរើស បុគ្គលិក ជាច្រើននាក់ដូចជា ៖

១-ផ្នែកយកព័ត៌មាន ថតរូប និងវិដេអូ (បម្រើការពេញម៉ោង ចំនួន ២នាក់)

២-ផ្នែកបកប្រែភាសាខ្មែរ-ចិន (បម្រើការពេញម៉ោង ចំនួន ២នាក់)

៣-ផ្នែកពិធីករ ពិធីការនី (បម្រើការមិនពេញម៉ោង ចំនួន ៤នាក់)

Wang Gengnian (R), president of China Radio International (CRI) and Tan Yan, president of Radio National Kampuchea (RNK) touch the location points of Beijing and Phnom Penh on a map with painting brushes to inaugurate the Phnom Penh China-Cambodia Friendship Radio in Phnom Penh, Cambodia on Dec. 11, 2008. The Chinese-Cambodian joint-venture FM radio started broadcasting on Thursday. (Xinhua Photo)

បេក្ខជនដែលដាក់ពាក្យត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម

១-ផ្នែកយកព័ត៌មាន ថតរូប និងថតវិដេអូ

គុណសម្បត្តិ និងបទពិសោធន៍

-មានសញ្ញាបត្រផ្នែកសារព័ត៌មាន ថតរូប និងផលិតវិដេអូ ឬសញ្ញាបត្រ ប្រហាក់ប្រហែល។

-មានបទពិសោធន៍ការងារនៅក្នុងផ្នែកសារព័ត៌មាន ថតរូប និងផលិតវិដេអូ យ៉ាងតិចរយៈពេល ២ឆ្នាំ កាន់តែប្រសើរ។

-មានចំណេះដឹងភាសាខ្មែរ និងអង់គ្លេស (និយាយ និងសរសេរស្ទាត់ជំនាញ)។

-មានចំណេះដឹងផ្នែកកុំព្យូទ័រ Microsoft Words ជាពិសេសខ្មែរយូនីកូដ។

-ត្រូវមានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម ទទួលខុសត្រូវ និងទំនាក់ទំនងល្អក្នុងការងារ។

២-ផ្នែកអ្នកបកប្រែ

គុណសម្បត្តិ និងបទពិសោធន៍

-មានចំណេះដឹងទាំងភាសាខ្មែរ និងភាសាចិនកុងងឺ (អាន សរសេរ និងនិយាយស្ទាត់ជំនាញ)។

-ត្រូវមានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម ទទួលខុសត្រូវ និងទំនាក់ទំនងល្អក្នុងការងារ។

៣-ផ្នែកពិធីករ ពិធិការនី

គុណសម្បត្តិ និងបទពិសោធន៍

-មានបទពិសោធន៍ក្នុងការងារជាពិធីករ ឬពិធីការនី ខាងវិទ្យុ យ៉ាងតិច រយៈពេល ២ឆ្នាំ កាន់តែប្រសើរ។

-មានចំណេះដឹងទាំងភាសាខ្មែរ និងអង់គ្លេស (អាន និយាយ និងសរសេរស្ទាត់ជំនាញ)។

-មានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម ទទួលខុសត្រូវ និងទំនាក់ទំនងល្អក្នុងការងារ។

បេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមដាក់ប្រវត្តិរូបសង្ខេប (CV) មកកាន់ការិយាល័យ របស់វិទ្យុមិត្តភាពកម្ពុជាចិន ដោយភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណ សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រប្រហាក់ប្រហែល រូបថត ៤x៦ ចំនួន ២សន្លឹក។

(បញ្ជាក់ ៖ បេក្ខជន និងបេក្ខនារី ត្រូវកាន់ប្រវត្តិរូប មកដោយផ្ទាល់ និង ធ្វើ ការសម្ភាសន៍ ដោយផ្ទាល់មុខ តែម្តង គឺចាប់ពីថ្ងៃច័ន្ទ ដល់ព្រឹកថ្ងៃសៅរ៍ ម៉ោង ៩.០០ – ១១.៣០ ព្រឹក និង ២.០០ – ៥.០០ រសៀល)

អាសយដ្ឋានទាក់ទង ៖ វិមានកាណាឌីយ៉ា ជាន់ទី ១៩ (ខាងឆ្វេងដៃចេញពីជណ្តើរយន្ត) អគារលេខ៣១៥ ផ្លូវអង្គឌួង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លេខទូរស័ព្ទ (៨៥៥) ២៣ ៩៨៨ ៥៧៧

អ៊ីម៉ែល ៖ pangratana@gmail.com

កាលបរិច្ឆេទឈប់ទទួលពាក្យ ៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១២