@http://www.mstylekhmer.com

តាមច្បាប់ស្តីពី អាពាហ៍ពិពាហ៍និងគ្រួសារ ឆ្នាំ១៩៨៩នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតែ អនុវត្តនាពេលបច្ចុប្បន្ន ក្នុងមាត្រា៦ បានចែងថា ក្រៅពី បុគ្គលគ្មាន ពលានុភាពនៃលិង្គ អ្នកមាន ជំងឺរបេង មហារីក កាមរោគ ដែលមិនទាន់ ព្យាបាលបាន ជាដាច់ ជនវិកលចរិត បុគ្គលដែល មានចំណង អាពាហ៍ពិពាហ៍ ពីមុនមិនទាន់ រលាយ បុគ្គលមានភេទដូចគ្នា ក៏មិនអាច រៀបអាពាហ៍ពិពាហ៍ ដោយ ស្របច្បាប់បានដែរ ។

មជ្ឈដ្ឋានអ្នកច្បាប់ បានណែនាំថា មានជម្រើសពីរ សម្រាប់មនុស្សភេទទី៣ អាចរៀបការបាន ដោយស្របច្បាប់ គឺទីមួយ ត្រូវប្តូរភេទ និងទីពីរ ត្រូវរង់ចាំ ឲ្យមាន ការកែប្រែច្បាប់ ទទួលស្គាល់ ។

ទាញយកអត្ថបទ ៖ បុរសភេទទីបីចង់ឲ្យមានច្បាប់អាចរៀបការភេទដូចគ្នា, ខែឧសភា ឆ្នាំ២០០៨

ប្រភពដើម ៖ ព័ត៌មាន ពីវិទ្យុអាស៊ីសេរី

ស្តាប់សម្លេង ៖