ដំណឹងជ្រើសរើសបុគ្គលិក

ដោយ វិទ្យុអាស៊ីសេរី
2011-04-12

វិទ្យុអាស៊ីសេរី ត្រូវការជ្រើសរើសអ្នករាយការណ៍ព័ត៌មាន និងអ្នកបំរើការងារផ្នែកគេហទំព័រ (Website) មួយចំនួន។

១- អ្នករាយការណ៍ព័ត៌មាន សំរាប់បំរើការយ៉ាងតិច ២ខែ ដើម្បីជួយយកព័ត៌មានទាក់ទងនឹងការបោះឆ្នោតឃុំសង្កាត់នាពេលខាង មុខនេះ។

លក្ខណៈសម្បត្តិចាំបាច់មានដូចតទៅ៖

• មានកម្រិតសិក្សាយ៉ាងហោចណាស់ថ្នាក់បរិញ្ញាបត្រ។

• មានបទពិសោធន៍ខាងសរសេរព័ត៌មាន និងសរសេរអត្ថបទវិភាគព្រឹត្តិការណ៍សំខាន់ៗ។

• មានជំនាញក្នុងការសរសេរ និងការប្រាស្រ័យទាក់ទងផ្ទាល់មាត់។

• មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្មមអានស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានជាភាសានេះបាន។

• ចេះប្រើម៉ាស៊ីនកុំព្យូទ័រ និងកម្មវិធីមួយចំនួនដូចជា Microsoft Office, Internet, E-mail , Audacity and Adobe Audition។

• ចេះថតរូប និង វីដេអូ។

• មានលទ្ធភាពអាចទៅធ្វើការងារនៅតាមបណ្ដាខេត្ត ក្រុង មួយចំនួន។

• មានឆន្ទៈក្នុងការងារ ចេះធ្វើការងារជាក្រុម។

បើអស់លោក លោកស្រី មានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងពាក្យសុំចូលធ្វើការសរសេរដោយខ្លួនឯង ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ២០១២ មកវិទ្យុអាស៊ីសេរី តាមរយៈអ៊ីម៉ែល: huotv@rfa.org។

២- អ្នកបំរើការងារផ្នែកគេហទំព័រ (Website) សំរាប់បំរើការយ៉ាងតិច ២ខែ ឬយូរជាងនេះ

លក្ខណៈសម្បត្តិចាំបាច់មានដូចតទៅ៖

• មានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា (IT) ឬ សញ្ញាបត្រដែលមានតម្លៃស្មើ។

• ចេះប្រើម៉ាស៊ីនកុំព្យូទ័រ និងកម្មវិធីមួយចំនួន ដូចជា Adobe Photoshop, Microsoft Office, Internet, E-mail។

• ចេះវាយអក្សរខ្មែរដោយប្រើពុម្ពអក្សរ ខ្មែរ យូនីកូដ (Khmer Unicode)។

• មានចំណេះដឹងផ្នែកភាសាអង់គ្លេសអានប្រើការបាន (និយាយ និងសរសេរ)។

• មានចំណាប់អារម្មណ៍ ឬយល់ដឹងអំពីព័ត៌មាន (បើចេះសរសេរកាន់តែប្រសើរ)។

• មានឆន្ទៈក្នុងការងារ ចេះធ្វើការងារជាក្រុម។

បើអស់លោក លោកស្រី មានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងពាក្យសុំចូលធ្វើការសរសេរដោយខ្លួនឯង ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ២០១២ មកវិទ្យុអាស៊ីសេរី តាមរយៈអ៊ីម៉ែល: chanthunak@rfa.org

ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ០១២ ៨១១ ៩១១ លេខ ០១១ ៦១១ ៧១១។ សូមអរគុណ!

Copyright © 1998-2011 Radio Free Asia. All rights reserved.

December 2011 : Radio Free Asia (RFA) announces the RFA’s 15th anniversary.

Advertisements