duch-eccc-2012

Duch, the head warden of notorious torture prison S-21, By: ECCC

ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ២០១២ ៖ តុលា​ការ​​កំពូល​​នៃ​​សាលាក្ដី​ខ្មែរ​ក្រហម​ បា​ន​​ចេញ​​សេចក្ដី​​សម្រេច​​ដាក់​ទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ឱ្យ​ជាប់​​គុក​​​អស់​​មួយ​​ជីវិត។ ការ​​សម្រេច​​ដោយ​​តុលាការ​កំពូល​​​នៃ​​សាលាក្ដី​ខ្មែរ​​ក្រហម​បែបនេះ​ គឺ​ស្រប​ទៅ​នឹង​បំណង​​ប្រាថ្នា​​របស់​​ដើម​​បណ្ដឹង​រដ្ឋប្ប​វេណី​ ដែល​​​បាន​​​រង​គ្រោះ​​ដោយ​​សារ​​​តែ​ឧក្រិដ្ឋ​កម្ម​ដែល​​បាន​​ប្រព្រឹត្ត​​នៅ​ក្នុង​​មន្ទីរ​ស-២១ ឬ​គុក​ទួល​​ស្លែង ចន្លោះ​​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩។ សាលដីកា​​របស់​​តុលាការ​​កំពូល​​​ក៏​​ជា​សេចក្ដី​​សម្រេច​​ចុង​​ក្រោយ បញ្ចប់​​ការ​​តវ៉ា​​សម្រាប់​​ករណី​​របស់​​អតីត​​មេ​ខ្មែរក្រហម​សំណុំ​រឿង​លេខ ០០១ ដែល​មាន ឌុច ជា ​ទណ្ឌិត។​ សំណុំ​​រឿង​ក្ដី​លេខ ០០១ បាន​​បញ្ចប់​​ទៅ​​ហើយ ប៉ុន្តែ​​សាលាក្ដី​​ខ្មែរ​​ក្រហម​​នៅ​តែ​​បន្ត​ជំនុំ​ជម្រះ​រឿង​​ក្ដី​​លេខ ០០២ ដែល​មាន​​ជន​​ជាប់​​ចោទ ៣​រូប គឺ នួន ជា ខៀវ សំផន និង អៀង សារី។ ជន​​រងគ្រោះ​​បាន​​ថ្លែង​​ដោយ​​ក្ដី​សង្ឃឹម​​ថា ជន​ជាប់​ចោទ​​​ទាំង​នេះ នឹង​​ត្រូវ​​សាលាក្ដី​ខ្មែរ​​ក្រហម​​ផ្ដន្ទាទោស​​ដូច ឌុច ដែរ។