ទំព័រដើម

Speak in Battambang Barcamp 2013

មតិ 3

There will be two topics that I intend to speak in Battambang Barcamp 2013. First is aim to promote “Election Information” and the second one will relating to writing.

Topic – ការបោះឆ្នោត និង ICT 2013

Sopheak_SREY_Jan_2013

Speaker’s name – ស្រី សុភ័ក្រ្ត

Your Website – www.comfrel.org

Summary – នៅ​ពេល​ដែល​និយាយ​ដល់​ពាក្យ​ថា ​«ការ​បោះ​ឆ្នោត» មនុស្ស​ជំនាន់​មុន​គិត​ថា ​វា​ជា​រឿង​នយោ​បាយ… តែ​សម្រាប់​មនុស្ស​សម័យ​ថ្មី ការ​បោះ​ឆ្នោត គឺជា ​«បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (Information and Communications Technology)» ! អ្នក​ធ្លាប់​ដឹង​អត់​ថា រដ្ឋ​ខ្លះ​នៅ សហរដ្ឋ​អាមេរិក កាល​ពីឆ្នាំ​មុន ពលរដ្ឋ​​ដែល​​មាន​​សញ្ជាតិ​​អាមេរិច អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​រយៈហ្វែសប៊ុកបាន​ ហើយ ក្នុងឆ្នាំ២០១០ ប្រទេស​ហ្វីលីពីន បាន​ងាក​មក​ចាប់​អារម្មណ៍​សាកល្បង​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ដើម្បី​បោះឆ្នោត ខណៈ​ដែល​មាន​បេក្ខជន និង​ការបោះឆ្នោត​ជា​ច្រើន​ផ្គួប ​គ្នា។ នៅ​កម្ពុជា នាឆ្នាំ​២០១៣ នេះ​ក៏មិន​អន់​ដែរ ការបោះ​ឆ្នោត​មិនមែន​ត្រឹមតែ​ជា រឿង​នយោបាយ​​មួយ​​ប៉ុណ្ណោះ​ទេ តែ​វាជា បច្ចេក​វិទ្យា​ព័ត៌មាន និងទំនាក់ទំនង ផង​ដែរ។ កម្ពុជា កំពុងតែ​នាំមុខ​លើ​ «ការបោះឆ្នោត និង អាយស៊ីធី» នេះ​ដោយ​ផ្នែកខ្លះ ដូចជា​ កម្ពុជា មាន​គេហទំព័របញ្ជីឈ្មោះអ្នកបោះឆ្នោត មានបណ្តាញ​ព័ត៌មាន​បោះឆ្នោត មាន​កម្មវិធី​ព័ត៌មាន​បោះឆ្នោត​សម្រាប់​ទូរស័ព្ទដៃ មាន​សេវា​កម្ម​ទូរសព័្ទ​ព័ត៌មាន ​បោះឆ្នោត​ដោយឥតគិតប្រាក់ ។ល។ អ្នក​អាច​នឹង​ដឹង​ច្រើនជាងនេះ ? អូ.. ប៊ិះភ្លេច ! សម្រាប់ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ២០១៣ ខាងមុខ អង្គការ​សង្កេត​ការណ៍​បោះឆ្នោត ខុមហ្វ្រែល ត្រូវ​ការ​អ្នក​សង្កេត​ការណ៍​ខុមហ្វ្រែល [រយះពេលខ្លី] ប្រមាណ ៦០០០ នាក់ និង​អ្នក​សង្កេតការណ៍​ស្មគ្រ​ប្រមាណ ៣០០០ នាក់ … បើ​អ្នក​ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត កុំភ្លេច​ចូល​រួម លើកជា​សំណួរ និង​ស្តាប់​បទ​បង្ហាញ​ត្រឹម​តែ​រយៈ​ពេល​មួយ​ម៉ោង​នេះ​ណា !

About the Speaker – ស្រី សុភក្រ្ត័ ជា ព័ត៌មានខុមហ្វ្រែល (Media Officer) ដែល​មាន​បទពិសោធន៍ ផ្តល់​ព័ត៌មាន ទាក់​ទងនឹង​ការ​​បោះ​ឆ្នោតជាតិ​​​តាំង​ពី​​ឆ្នាំ​​២០០៨។ លោក ធ្លាប់​បាន​ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត​អន្តរជាតិ​ក្នុង​​ប្រទេស​អាហ្វហ្គានីស្ថាន (កាលពី​ឆ្នាំ​២០០៩ និង​២០១០) ការបោះឆ្នោត​ក្នុង​ប្រទេសហ្វីលីពីន(ឆ្នាំ២០១០) និង​ស្វែង​យល់ពី​បច្ចេកវិជ្ជា​បោះឆ្នោត​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ។ លោក ស្រី សុភ័ក្រ្ត តែង​ផ្តួច​ផ្តើម ចែករំលែក និង​បំផុស​​អោយ​មាន​ការ​ប្រើប្រាស់ ពង្រីក​បណ្តាញ​បច្ចេក​វិទ្យា​ព័ត៌មាន និងទំនាក់ទំនង ក្នុង​ការ​បោះ​ឆ្នោត ដោយ​រំពឹងថា ម្ចាស់ឆ្នោត​​នឹង​បាន​​ទទួល​​ព័ត៌មាន​​គ្រប់គ្រាន់​អំពី​​ការ​បោះឆ្នោត ហើយ​​នា​ពេល​អនាគត ដំណើរ​​ការ​​បោះឆ្នោត​​​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​​ដល់​​ម្ចាស់​ឆ្នោត​​​​ដើម្បី​​ចូលរួម​​អោយ​បាន​​ពេញ​លេញ។​
Language – Khmer

My Photos Contest

មតិ​មួយ​

Today Canon and I Qlick commenced a Photo Contest 2013 in Phnom Penh, Cambodia. I was one of six hundred contestants from across nations. I have submitted two photos for scoring. I did not mark by the committee at all but I feel and inspired of photograph that not just a prize.

20130519-224004.jpg

20130519-224600.jpg

Hope you will love it ! ^.^

My Adventure on King Day

មតិ 2

អរគុណ ARNOLD Schwarzenegger ក្នុងរឿង The Last Stand និង​​ប្រកាស​​មួយ​របស់​ មិត្ត​ម្នាក់​ក្នុង​​ហ្វែសប៊ុក [ខ្ញុំ​ធំ​ហើយ អាច​ដើរលេង​​ម្នាក់​ឯងបាន] ដែល​បាន​​ផ្តល់​​កម្លាំងចិត្ត និង​​បំផុត​​គំនិត​អោយ​មនុស្ស​ចាស់​​ដូច​ខ្ញុំ​​ ហាន​​ចេញផ្សង​ព្រេង​​​ម្តង​ទៀត។ ខាន​​ដើរ​​​ផ្សង​ព្រេង​​​​តែ​ម្នាក់​​ឯ​ង​​​យូ​រ​ហើយ… ម្សិល​មិញ ខ្ញុំបាន ហ្គហ្គល ស្វែង​រក​ផ្លូវ​​ទៅ​កាន់ ភ្នំជីតាពេជ្រ រកឃើញថា វា​មាន​ចម្ងាយ​ប្រមាណ ១៤២ គីឡូម៉ែត្រ ពី​រាជធានីភ្នំពេញ ស្ថិត​ក្នុង​​ឃុំកំពែង ស្រុក​គីរីវង់ ខេត្ត​តាកែវ

ព្រឹកមិញ​ ខ្ញុំ​ចេញពីផ្ទះ​នៅ ម៉ោង ៧ព្រឹក ដោយ​បានរៀបចំ​​ឥវ៉ាន់ដាក់​ក្នុង​សាក់​កាដូ​​ត្រឹម​ គុយទាវ​​ចំហ៊ុយ​​​មួយ​កញ្ចប់ ទឹក​​មួយ​​កាដុង ៧០០ [មីលីលីត្រ] នំ​ពីរ​​កញ្ចប់ធំ ជាមួយនឹង ផែនទី​ បង្ហាញ​ផ្លូវ​ទៅកាន់ ភ្នំជីតាពេជ្រ [រូបផែនទី គឺដោនឡូត​ ពីហ្គហ្គល ហើយ​​ព្រីនចេញពី ម្សិលមិញ]។ ខ្ញុំ​បើកបរ​ក្នុង​​ល្បឿន​​ធម្មតា ប្រហែល ៦០ គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង តែអាច​ បរ​ទៅដល់ រង្វង់មូល​ អ្នក​តា​ តាខ្មៅ ​ប្រមាណ​ម៉ោង ៧.១៥​នាទីព្រឹក។ មធ្យោបាយ​ធ្វើដំណើរ គឺខ្ញុំ​ញុំ​ជិះ​ម៉ូតូ​ ស្មាស់ សេរីឆ្នាំ ៩៩ [ម៉ាស៊ីន ១១០] របស់​​ខ្ញុំ បើកបរ​​ក្នុងល្បឿន​​មិន​លើសពី ៨០ គីឡូម៉ែត្រ ក្នុង​មួយម៉ោង ហើយជិះ​បណ្តើរ សួរអ្នក​ភូមិ រកផ្លូវ ទៅ​កាន់ គោលដៅ​​បណ្តើ​រ [រាល់ពេល​​ដល់ផ្លូវ​បំបែក] ទោះបីជា ខ្ញុំ​មាន​ផែនទី​ជាប់ដៃ​​​ក៏ដោយ [យាយដល់​ត្រង់​នេះ ខ្ញុំ​នឹក​ឃើញ​​ដល់​មនុស្សម្នាក់ ដែលធ្លាប់​ចាំ​ខ្ញុំ​រាល់​ផ្លូវ​បំបែក... តែ...]​។ អ្នករស់នៅ​​តាមដងផ្លូវ ក្នុងខេត្តតាកែវ ភាគ​ច្រើន មិនស្គាល់ ភ្នំជីតាពេជ្រ ទេ ដូច្នេះ ខ្ញុំ​ត្រូវ សាកសួរ រក​​ត្រឹមផ្លូវតម្រុយ ដូចជា ផ្លូវណា​ទៅកាន់ ផ្សារ​កំពង់ជ្រៃ ? ផ្សារទន្លាប់ ? ខ្ញុំ​បាន​ព្យាយាម​ ជិះ​លើសពី ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោងជា​ច្រើនដង​ដែរ ដើម្បី​បានឆាប់​ដល់​គោលដៅ​ តែ​ហាក់ មាន​ហេតុ​មិន​ល្អ រហូត ព្រោះ​តែង​មាន​ឡាន គោយន្ត ​ម៉ូតូ កូនក្មេង គោ … លេចធ្លោ​​ពីមុខ​ មក​ចំ ម៉ូតូ​ខ្ញុំ រក​តែគេចសឹង​មិនទាន់ ទើប​​ខ្ញុំ​ត្រូវ​បង្ខំចិត្ត​​បរ​តាម​សម្រួល​​ក្នុងល្បឿន​ក្រោម ៨០ គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ទោះបីជា ក្នុងចិត្ត​គិត​ចង់ជិះ​​ដល់​ល្បឿន ១១០ គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង។ ទីបំផុត ខ្ញុំ​អាច​​ទៅដល់ គោលដៅ​ ភ្នំជីតាពេជ្រ ត្រឹម​ម៉ោង ១០.៣០ នាទីព្រឹក បើគិតជា មធ្យម មានន័យថា ក្នុង​ចម្ងាយត្រឹម ១៤២ គីឡូម៉ែត្រ ខ្ញុំ​ប្រើ រយៈពេល ៣ ម៉ោង និង​ ៣០នាទី យឺត​ដូច​ មនុស្ស​ចាស់អីចឹង (ល្បឿន​បើកបរ គិតជា មធ្យម គឺ ៤០ គីឡូម៉ែត្រ​ក្នុងមួយម៉ោង)។ មកដល់ភ្លាម អ្នកភូមិស្វាគមន៍ដោយ ពាក្យថា «មកត្រឹមម្នាក់ឯងចឹង អត់មានរូបមកវិញ​ទេ»។ គាត់ពោល​ដោយសារ​ មិនដឹងថា ខ្ញុំ​បានយក ជើងទម្រ កាម៉េរ៉ា ទៅជាមួយទេ រឹតតែមិនដឹងថា ខ្ញុំ​យក​ កាម៉េរ៉ា ដល់ទៅ ពីរ មកជាមួយ រួមនឹង ទូរស័ព្ទដៃ ពីរ ដែល​មានលទ្ធភាព អាច​ថតរូបបាន​ដូចគ្នា។

អត់ទាន់បាន​បាយព្រឹក ហើយ​ចាប់ផ្តើម​ហេវផង ចឹង​ការងារ​ដំបូង គឺស្រស់ស្រូបសិន បន្ទាប់មក គឺ​ ថតរូប។ បាយព្រឹករួច ម៉ោង ១១ ថ្ងៃត្រង់ល្មម កំដៅ​ថ្ងៃពេលនោះ ក្តៅ ក៏ក្តៅ ខ្ញុំ​ខំ​ត្រដរ​ ឡើង​រហូតដល់កំពូលភ្នំ។ នៅ​លើ​ភ្នំជីតាពេជ្រ ខ្ញុំ​យល់ថា «អត់មានអីគួរ​អោយ​ចាប់អារម្មណ៍​សោះ ក្រៅ តែពី រូបព្រះពុទ្ធរូប ​ធំមួយ កម្ពស់ប្រមាណ ១៣.៣ ម៉ែត្រ គង់​នៅ​ចំ​កណ្តាលកំពូលភ្នំ»។ ចឹងតើ បានជា អត់មាន អ្នកទេសចរណ៍ មកលេង [មានត្រឹម​តែខ្ញុំម្នាក់]។ អ្នកភូមិប្រាប់ថា ទាល់តែ​ថ្ងៃបុណ្យ ទើបមាន​មនុស្ស​​មកលេងច្រើន ព្រឹកមិញនេះ ម្ហូបអាហារ​ក៏គ្មានលក់ តាមផ្លូវ ទើប​តែជួលជុស បើមានភ្លៀង មិនអាចជិះបានទេ… ។ ជាទិដ្ឋភាព​រួម​ ភ្នំជីតាពេជ្រ មានគោលដៅ ទាក់ទាញ​ចេញចរណ៍ ព្រោះ ពី​ផ្លូវ​​ធំ រហូតចូលមកដល់ ភ្នំ​ជីតាពេជ្រ មាន​ ការលើកស្លាកធំ និង​ព្រួញ​ចង្អុលផ្លូវ ជាច្រើនកន្លែង អាចអោយ​អ្នកទេសចរណ៍ រកភ្នំជីតាពេជ្រ ឃើញ​ តែ សំណាកនេះ បន្សល់តាំងពី ថ្ងៃសម្ពោធ​ឆ្លង​កាលពី​ខែ​កញ្ញា ឆ្នាំ២០០៩ មកម៉្លេះ។ បេសកម្មនេះ បានបញ្ចប់​ត្រឹមម៉ោង ២.៣០​ នាទីល្ងាច ក្រោយពេលខ្ញុំបាន​​មកដល់ផ្ទះ [ភ្នំពេញ] វិញ ដោយប្រើរយៈពេល​ត្រឹម ៣ ម៉ោង (ចេញពី​ភ្នំជីតាពេជ្រ​ ម៉ោងជិត ១២ ថ្ងៃត្រង់) រាប់បញ្ចូល​ទាំង ការសម្រាក់ញាំ​​ទឹកដូង និងចាក់សាំង តាមផ្លូវ។

 

ស្លេះ​ត្រង់នេះសិន ខ្ញុំ​សូមស្រង់​ប្រសាសន៍​​របស់​លោក​បណ្ឌិត ​​ឈុន ពហុ សាស្រ្តាចារ្យ មុខវិជ្ជា ​នីតិទេសចរណ៍ ធ្លាប់​ប្រាប់ និស្សិ​ត ពីគោលការណ៍​រៀបចំ​ តំបន់ទេសចរណ៍ថា «តំបន់​​​ទេសចរណ៍​ប្រទេស វប្បធម៌ ប្រវត្តិសាស្រ្ត [ដូចជា ភ្នំជីតាពេជ្រ] មានប្រមាណ ១៥% ទៅ ២០% លើ​ពិភព​លោក… គោលការណ៍​នៃការបង្កើត​តំបន់​ទេសចរណ៍​មួយ អោយមាននិរន្ត​ភាព​ [គង់វង្ស ស្ថិតស្ថេរ] ត្រូវ​មាន មូលដ្ឋាន យ៉ាងតិច ៦​ កក្តា ៖

១. សក្តានុពល​របស់ទីតាំង (​ជា​តំបន់​វប្បធម៌​ប្រវត្តិសាស្រ្ត​ ជាកន្លែង​ដាំ​ផ្លែឈើ ចិញ្ចឹមសត្វ​ ឧស្សាហ៍កម្ម ព្រៃធម្មជាតិ ដែល​អា​ច​ទាក់ទាញ​អ្នកទេសចរណ៍…)

២. ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ (ផ្លូវទៅកាន់រមណីយដ្ឋាន អាចធ្វើដំណើរបាន មាន​មណ្ឌលសុខភាព ភូមិ​ស្រុក សេវា​ដឹកជញ្ជូន ដែល​បង្កលក្ខណៈងាយស្រួល​សម្រាប់ការកំសាន្ត…)

៣. ធនធាន​បដិសណ្ឋាកិច្ច (មនុស្សនៅមូលដ្ឋាន​ ឆ្លើយតប​នឹង​ទីតាំង​ទេសចរណ៍ ? ឥរិយាបថ​របស់​​អ្នកភូមិ/ប្រជាពលរដ្ឋ​មូលដ្ឋាន ចំពោះទេសចរណ៍ ? ស្វាគមន៍អ្នក​ទេសចរណ៍ ? អ្នក​បម្រើសេវាកម្ម​ទេសចរណ៍ សមស្របសម្រាប់​ទទួល​ភ្ញៀវ​ទេសចរណ៍​អត់ ? ជា គោលការណ៍​ អ្នកទេសចរណ៍​ប្រមាណ ១០០ នាក់ ត្រូវការ​សេវាកម្ម ពី​អ្នក​បម្រើសេវាប្រមាណ ២០​នាក់…)

៤. សក្តានុពល​ទីផ្សារទេសចរណ៍ (​នរណា​ជា​អ្នកគាំទ្រទេសចរណ៍ ជាប្រជាពលរដ្ឋ​មូលដ្ឋាន ​? ការងារប្រចាំថ្ងៃ​ ? ចំណូល ?…)

៥. ទំហំ​នៃការវិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ (​ហិរញ្ញប្បទាន​អ្នក​ពី រដ្ឋ និងឯកជន ដើម្បីអភិវឌ្ឍ​ទេសចរណ៍…)

៦. បច្ចេកទេស​នគរូបនីយកម្ម​ទេសចរណ៍ (​ការបង្កើត​ទីតាំង​ទេសចរណ៍​ ត្រូវ​ចាប់ផ្តើម​ដោយ ការសិក្សាលើ​សណ្ឋានដី ការសាងសង់សម្រាប់ទេសចរណ៍ ការរៀបចំ​ទីវាលសួនច្បារ​សម្រាប់ទេសចរណ៍ ហេដ្ឋារចនា​សម្ព័ន្ធ គោរពតាមមាត្រដ្ឋាន…)

យ៉ាងហោចណាស់ ដើម្បីរៀបចំ​តំបន់ទេសចរណ៍​ មួយ ត្រូវ​ពិនិត្យ​លើ លក្ខខណ្ឌ​ បួន គឺ ១. គមនាគមន៍ (ផ្លូវថ្នល់ ដែល​ជូយ​​សម្រួល​ដល់​គមនាគមន៍​សុវត្ថិភាព…) ២. រចនា​សម្ព័ន្ធ​គាំទ្រ (ទឹក ភ្លើង មណ្ឌលសុខភាព អគារ…) ៣. ការផ្គត់ផ្គង់​ចំណីអាហារ (អាហារដ្ឋាន អ្នកបម្រើសេវាកម្ម…) ៤. បច្ចេកទេស​សេដ្ឋកិច្ច (កំណត់ការដេញថ្លៃ…)

បើវិភាគតាមទ្រឹស្តី ខាងលើ ភ្នំជីតាពេជ្រ ត្រូវការ​​សិក្សា​បន្ថែមបន្តិច​ទៀត…

 

20130514-230413.jpg

20130514-230520.jpg

អ្នកឃ្លាំមើល​

បញ្ចេញមតិ

Observer-Bulletin-v48 1

 

បានការពារ ៖ My Official Sangsa is Pending

បញ្ចូល ពាក្យសំងាត់ របស់អ្នក ដើម្បីមើល រាល់វិចារ។

ប្រកាសនេះ ត្រួវបានការពារ ដោយពាក្យសំងាត់។ ដើម្បីមើលវា សូមបញ្ចូល ពាក្យសំងាត់ របស់អ្នក ខាងក្រោម៖

ថតកុនថ្ងៃ​ចុងក្រោយ

បញ្ចេញមតិ

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ ជាថ្ងៃចុងក្រោយ ​៖ យើង​ខកខាន​ ក្នុងការថត​ទេសភាព​​ថ្ងៃរះ ព្រោះ​យើង​ចេញ​ដំណើរ​​​ពី​កន្លែងស្នាក់​ម៉ោង ៦ព្រឹកហើយ។ ផែន​ការ​បន្ទាប់​ ដែល​មិនអាច​ខកខានបាន គឺ​ស្វែងរក​ ទេរទឹកពុះ ដើម្បី​ថត​បញ្ជាក់ទីតាំង​ ខេត្ត​កំពង់ស្ពឺ។ ក្រោយ​ញាំអាហារព្រឹក​រួច យើងបាន​ទៅដល់ ទេរ​ទឹកពុះ ម៉ោង​ ៨ព្រឹក។ អ្នកដឹកនាំរឿង បាន​សាក​សួរផ្លូវ អ្នកភូមិ ដើម្បីស្វែងរក ទេរទឹកពុះ ពេលទៅដល់ គាត់បាន ចូលបួងសួង សុំ​សេចក្តីសុខសប្បាយ។ យើង​បានផ្តិត​រូបភាព ទេរទឹកពុះ ដោយ​ហ្មត់ចត់ ហើយ ខ្ញុំ​ឆ្លៀត ​សុំថតរូបក្រុមការងារ​ទាំងអស់គ្នា មួយ ប៉ុស្តិ៍ (កុំអីអត់)។

 

ថ្ងៃនេះ ការងារ ថតកុន រឿង​ «បំណងខ្ញុំ» កាន់​តែ​​​តានតឹង​​​ ព្រោះ​ជាថ្ងៃចុងក្រោយ។ ការងារ​ថត​របស់​យើង​ត្រូវ​ប្រឈមនឹង​ពេលវេលា រួម​ទាំងកំដៅថ្ងៃ។ ថ្ងៃ​ក្តៅ​ធ្វើ​អោយ​ពន្លឺ​នៅក្នុង​សាច់រឿង​​ប្រែជា​ឆេះ​យ៉ាងងាយ គួបផ្សំ តួ​អង្គរបស់យើង ត្រូវ​ឈរក្រោម​កំដៅថ្ងៃ មុខឡើង​ ស្ងួត​អស់ (ញញឹម​លែងសម)។ ទោះបី​យ៉ាងណា តួសម្តែង ដែលជា ជន​ជាតិ​ដើម​ភាគតិច សួយ ខំប្រឹង​កាន់តែខ្លាំង មិនរួញរា នឹងកំដៅថ្ងៃឡើយ ធ្វើអោយខ្ញុំ​រំភើបមែនទែន។ ខ្ញុំ​រឹតតែអាណិត ពួក​គាត់​​ដែល ខំប្រឹង​អាន ប៉ារោល វែងៗ របស់​យើង យ៉ាងលំបាក ដោយមិន​បាន​ត្អួញត្អែរ មួយម៉ាត់ តែក្រុមការងារយើង បែរជា​ស្រែក គំហក​ដាក់ពួកគាត់ តាម​របៀប អ្នកជំនាញ ដែលភ្លេចគិតថា ពួកគាត់ ខំប្រឹង​អស់ពី សមត្ថភាពហើយ។ ខ្ញុំ​សង្កេតឃើញថា ពួកគាត់ ខំទន្ទេញ​ប៉ារោល ខ្មែរដែលជា ភាសា​ទីពីរ របស់​គា​ត់ យ៉ាងលំបាកលំបិន។ លំបាកដោយសារ គាត់ត្រូវព្យាយាម​យល់ន័យ​ ឃ្លាសន្ទនា ជាភាសា​សួយ សិន បន្ទាប់មក គាត់​ត្រូវ​ និយាយចេញ ជា​ភាសា​ខ្មែរ​វិញ។ ​តួអង្គសំខាន់ម្នាក់ វ័យប្រហែល ៨១ឆ្នាំ បាន​ទន្ទេញ​ប៉ារោយ និងសម្តែង​ ក្រោមកំដៅថ្ងៃ យ៉ាង​យកចិត្ត​ទុកដាក់​ តែគាត់បែកអារម្មណ៍ ​ភ្លេច​ពាក្យ​សន្ទនា ដោយសារ ឃ្លាន​បាយ​ផង ក្តៅផង អ្នកមើល​ច្រើនផង… ខ្ញុំ​ស្ទើរតែ កាត់​ប្លង់គាត់ចោលហើយ ដោយសារ តែឃើញគាត់​ព្យាយាម ហើយ​តូចចិត្ត​ខ្លួនឯងពេក ដែល​មិនចាំពាក្យសន្ទនា។ អ្នកដឹកនាំ​រឿង សម្រេច​ប្រើបច្ចេកទេស​ កាត់ត ប្លង់ និងពាក្យសន្ទនា​ដ៏វែង​របស់គាត់ ដើម្បីសង្រ្គោះ​ប្លង់។

ដោយសារ​យើងជា អ្នកមានបេះដូង ស្រឡាញ់​សិល្បះ​​ដូចគ្នា ម្នាក់ៗ​ ហាក់​យល់ពី ការលំបាក​ក្នុងការថត​កុនលើកនេះ ហើយ​​អាច​សម្រេចប្លង់ចុងក្រោយ​ បាន​ដោយ​ស្នាមញញឹម (បើ​នៅបន្តិចទៀត អាចមាន​អ្នក​យំ មិនខាន)… យើងចាក​ពី​ សហគមន៍​ដោយក្តីនឹករលឹក និងថ្លែងអំណរគុណ​ ចំពោះ​កិច្ចសហ​ការណ៍​​សម្របសម្រួល​ ទីកន្លែងថត តួសម្តែង សម្ភារៈ​ថត និងអាហារ​បែបជនជាតិ… ពលរដ្ឋ​សហគមន៍​ជនជាតិដើមភាគតិច​សួយ ពិតជា គួរអោយ​រាប់​អានណាស់…

 

ពេល​មកដល់ ភ្នំពេញ អ្នកដឹកនាំរឿង SOUNG Sina (Thanna) បាន​រៀបចំកម្មវិធី អាហារពេល​ល្ងាច ​ទទួល​ក្រុមការងារ មុនពេល​បែកគ្នា តែយាយទៅ គាត់​ទទួល​​រាប់រង ថ្លៃអាហារ​តាំង​ពីម្សិលមិញ​ រហូតដល់ ថ្ងៃនេះ (មេល្អ​ មែន !)។ គាត់ស្អាត​ ហើយចិត្តល្អទៀត ខ្ញុំ​សំណាង ហើយ​រីករាយណាស់​ ដែល​បាន សហការណ៍ ផលិត​វិដេអូ​អប់រំ ជាមួយគាត់ លើកនេះ។ ក្រុមការងារគាត់ ក៏គួរអោយរាប់អាន ទាំងអស់ (មាន​តារាចម្រៀង​មួយទៀត) សង្ឃឹមថា នឹងមាន​ឪកាស​​បានសហការណ៍​គ្នា​ផលិត លើកក្រោយទៀត។ តែត្រូវរង់ចាំ​មើល​ ផលិតផល​សម្រេចសិនដែរ សង្ឃឹមថា នឹង​ចេញមក ល្អ​ ដូចការ​រំពឹងទុក។

ដំណឹងអាក្រក់ ៖ រូបថតសកម្មភាព​ ដែល​​ថតបាន​​ថ្ងៃនេះ រលាយអស់អាលីងហើយ ដោយសារមេរោគស៊ីអស់។ គ្រាន់តែ​ដាក់ Memory Card ចូលទៅ ក្នុង​កុំព្យូទ័រ របស់​ក្រុមការងារ​ម្នាក់ ដើម្បី គាត់ប្រមូលរូបថត គាត់ បែរត្រូវមេរោគ ស៊ីអស់ ត្រឹម​តែ ៤៥ វិនាទី។ ដំបូង រូបភាព លោតចេញមក តែក៏ត្រូវបាត់ ម្តងមួយ រហូតដល់អស់។ សង្ឃឹមថា នឹងមាន​កម្មវិធី សង្គ្រោះ​ រូបភាព បានមកវិញ ស្តាយ​រូបថត​ក្រុមការងារ ទើបថត ជុំគ្នា​ បានមួយបុស្តិ៍​ផង។ មកពី អ្នក​ដឹកនាំ​រឿង ហ្នឹង ! សុំ​ថត ជុំគ្នា​តាំងពីម្សិលមិញ ចេះតែថា អត់ទាន់ ! អាលូវ ថតបាន បែរជា អស់ ដដែល… ខ្ញុំ​សាកសួរ មិត្ត​ អាយធី ​របស់ខ្ញុំរួចហើយ ថាអាចសង្គ្រោះបាន។

 

(បច្ចុប្បន្នភាព ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ២០១៣) ដំណឹងល្អ ៖ រូបថត ដែលត្រូវបាន​មេរោគ ស៊ី ពេលខ្ញុំ​ ផ្ទេររូប ដោយការបញ្ចូល​ Memory Card ទៅក្នុង កុំព្យូទ័រ របស់​ មិត្ត​រួមការងារ​ម្នាក់ ​ពេលនេះ អាចសង្រ្គោះ​បាន​វិញហើយ។ នេះ​រូបថត រួម គ្នា​របស់ក្រុមការងារយើង (ទើប​ទទួលបាន ពី អ្នក​ដឹកនាំរឿង)… សូមកុំភ្លេចរង់ចាំ ទស្សនា ល្ខោនអប់រំ រឿង «បំណងខ្ញុំ» សម្តែង ដោយ​ សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ សួយ ស្រុកឪរ៉ាល់ ខេត្ត​កំពង់ស្ពឺ ក្នុងពេល​ឆាប់ៗនេះ។

រួម​​ការ​ងារ​​ជា​មួយ​​តារា

បញ្ចេញមតិ

នរណាដឹងថា ម្ចាស់ផលិត​កម្ម​និយាយ​មែន !? ម្សិលមិញ ​នៅលើ រថយន្ត​ត្រឡប់មក ទីរួម​ខេត្ត​វិញ ម្ចាស់​ក្រុមហ៊ុន​ថតស្ប៉ត​ បានប្រាប់ថា ថ្ងៃនេះ នឹង​មាន អ្នកចម្រៀង ​(កញ្ញា តាក់ ម៉ា) ដែល​យើង​កំពុងស្តាប់បទ​ចម្រៀង​របស់នាង នឹងមកជួយថតយើង។ ព្រឹកឡើង​ខ្ញុំបាន​ជួប​នឹង​ កាម៉េរ៉ា​ស្រ្តី ម្នាក់​មុខម៉ាត់​ស្រដៀង អ្នក​ចម្រៀង​ តាក់ ម៉ា។ ខ្ញុំ​មើល​អត់ស្គាល់ ព្រោះ​ តារា អី​ ​ដូចជា សាមញ្ញ ពេក ? ខ្ញុំ​ព្រម​ជឿថា ពិតជា តាក់ ម៉ា មែន​រហូតទាល់​តែ ​មិត្តភក្តិ​ដែល​ខ្ញុំទុកចិត្ត​បញ្ជាក់​ច្រើននាក់ ទើបខ្ញុំព្រមជឿថា ពិតជា អ្នកចម្រៀងមែនមែន។ បើតាមការ​រៀបរាប់​ របស់​ ផលិត​ករផលិតស្ប៉ត បាន​អោយដឹងថា តាក់​ ម៉ា ធ្លាប់ទៅរៀន Film Producer ដល់​ប្រទេស​អង់គ្លេស។ ពិតជា គួរ​អោយសរសើរមែន ដែល​តារាចម្រៀងខ្មែរ មានសាវតា​ ល្អៗចឹង ហើយ​រឹត​តែ​ មោទនភាព​ជំនួស​នាង ពេលដែល យើង​ចុះថត នៅ ភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្ត​កំពង់ស្ពឺ ​ហើយ​​ចូល​គេងនៅ​ទីរួម​ខេត្តកំពង់ស្ពឺ ​អ្នកធ្លាប់ស្គាល់នាង តែងសរសើរថា តាក់ ម៉ា ជាមនុស្សសាមញ្ញ រាក់ទាក់…។ មុនពេល​ត្រឡប់មកទីរួមខេត្ត​វិញ ខ្ញុំបាន ស្ទាក​ថតរូប​ ជាមួយ គាត់បាន​មួយប៉ុស្តិ៍​ដែរ។ ខ្ញុំ​មិនមែនជា ចៃ​តារា ទេ តែ​ឃើញថា គាត់​គួរ​អោយ​រាប់អាន​ទើប​សុំគាត់ថត​ជាមួយ។ :-D

តាមពិត ថ្ងៃនេះ​ក្រុមការងារ​យើង ពិតជា ហត់សម្បើមណាស់ ហើយ​អ្នក​ដែល​ហត់ខ្លាំងជាងគេ គឺ ផលិតករហ្នឹងឯង ព្រោះ ពេលល្ងាចមិញ ខ្ញុំ​កត់ សម្គាល់ ឃើញគាត់ ម៉ែញ​ធ្មេញ​សស្ញាញ​ ដាក់គេគ្រប់គ្នា ដោយសារ​តែ ​ប្លង់ថត​ដែល​បាន​គ្រោង​ទុក​សល់​ច្រើនពេក។ មិនអាច​បន្ទោស អ្នកណាបានទេ ព្រោះ តួសម្តែង ​របស់យើង សុទ្ធតែជា ជនជាតិ​ដើមភាគតិច សួយ ដែលគ្រាន់តែធ្លាប់ សម្តែងល្ខោនសហគមន៍ ដល់មក សម្តែង​វិដេអូ ចឹង ត្រូវការពេលវេលា​ ​ការលើកទឹកចិត្ត និងភាពអត់ធ្មត់​បន្តិច។ ពួកគាត់​ពិតជា ខំប្រឹងប្រែងណាស់ លេងកាន់តែ យូរ កាន់តែល្អ ដូចអ្នកអាជីពចឹង។ ផ្លូវ​ក៏ឆ្ងាយ ឡាន​ក៏ដឹក ក្រុម ការងារ​ឡើងណែន គ្រប់គ្នា​​ចុកខ្នង​ចង្កេះ… តែទ្រាំទៅ ស្អែកបានទៅភ្នំពេញវិញហើយ… រាត្រី​សួស្តី ព្រោះស្អែក ត្រូវ​ក្រោកពីព្រលឹម​ទៅថត​ទៀតផង…

ថត​​កុន​បោះឆ្នោត​

បញ្ចេញមតិ

នៅ​ទី​បំផុត ខ្ញុំ​​អាច​​ចុះ​​​​មក​ដល់​វាល​ ​​ដើម្បី​​​ថត វីដេអូ​​អប់រំ​អ្នក​​បោះឆ្នោត​​​សម្រាប់​ ជនជា​តិ​​ដើម​ភាគ​ហើយ។ ការថតលើកនេះ មាន​រយៈពេល ៣ថ្ងៃ ដោយ​ថ្ងៃទី​មួយនេះ យើង​មានផែនការណ៍ត្រឹម​ ជ្រើសរើស​តួសម្តែង និង​ប្លង់ថត ថ្ងៃទីពីរ ចាប់ផ្តើមថត និងគ្រោង​បញ្ចប់​ត្រឹម​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣។ យើង​ជ្រើសរើស​យក​​ ​ស្រុក​ឪរ៉ាល់​ ខេត្ត​កំពង់ស្ពឺ ជា​ទីតាំងថត។ ថ្ងៃនេះ ​ក្រុមការងារយើង​ ​ដែល​ដឹកនាំ​ដោយ កញ្ញា​ដ៏ស្រស់ស្អាត​​ម្នាក់ ​ឈ្មោះ សួង ស៊ីណា (ថាន់​ណា) បាន​ចំណាយពេល​ ពីរម៉ោង គ្រាន់ធ្វើដំណើរ ពី​ទីរួមខេត្ត​ ចុះដល់ ទីតាំងថត ដើម្បី ជ្រើសរើស​តួ​សម្តែង ដែលសុទ្ធតែ ជា ជនជាតិ​​ដើម សួយ ពេល​វេលា​សេសសល់ យើង​ចំណាយលើ ការជ្រើសរើស​ទីតាំងថត។ ក្នុងពេល​ជ្រើសរើស​តួ ភ្លៀងធ្លាក់​បន្តិច ម៉ាសើមដី… តែយើង ក៏គង់​អាច​បញ្ចប់ ផែនការណ៍ ត្រឹម ម៉ោង ៥គត់ ទើបអាច​ឡើង​មកទីរួមខេត្ត​វិញ។ តាមពិតយើង​អាច​ជ្រើសរើស​ ទីរូម​ស្រុក​ឪរ៉ាល់​ ដើម្បីស្នាក់នៅ ព្រោះអាច​​សន្សំ​ពេលវេលា​ធ្វើដំណើរ​​ តែ​យើង​សម្រេច​មក​ស្នាក់នៅ ទីរួមខេត្ត​ដដែល​ ដោយសារ​កន្លែងស្នាក់នៅ នា​ទីរួមស្រុកឪរ៉ាល់​តូចពេក មិនសូវ​អំណោយ​ផល​ដល់​​ក្រុម​ការងារ​​យើ​ង​ដែល​ឡើងពី ភ្នំពេញ​មាន​សមាជិក​សរុប ៧នាក់ (ស្រីពីរ) អាចស្នាក់នៅបាន។ អស់កម្លាំងគ្រប់គ្នា​ហើយ… រាត្រី​សួស្តី !

បានការពារ ៖ My Official Sangsa

បញ្ចូល ពាក្យសំងាត់ របស់អ្នក ដើម្បីមើល រាល់វិចារ។

ប្រកាសនេះ ត្រួវបានការពារ ដោយពាក្យសំងាត់។ ដើម្បីមើលវា សូមបញ្ចូល ពាក្យសំងាត់ របស់អ្នក ខាងក្រោម៖

Happy Khmer New Year

បញ្ចេញមតិ

20130414-024941.jpg

អត្ថបទ ចាស់ជាង

eugenema

Just another WordPress.com site

ប្លុកក្មេងស្រែ

ប្លុកអត់ប្រយោជន៍

ប្លក់ ឡាយ ឡង់ឌី

ត្រូវ​ការ​ចេះ​ដឹង​ធ្វើអ្វី បើ​អ្នក​ចេះ​ដឹង​សម្រាប់​តែ​ខ្លួន​អ្នក​ឯងនោះ ?

Molita World

keep calm, keep smile, and be positive friends ^^

ហឹង សុផាន្នា

ខេត្ត​ស្វាយរៀង

នី កែវប៉ុញ្ញា

ចែករំលែកគំនិត ទស្សនៈ និងចំណេះដឹងផ្សេងៗ

សូម​ស្វាគមន៍ Bienvenue

ការស្វែងរកឧត្ដមភាពឲ្យជីវិត ជាដំណើរវែងឆ្ងាយ..! ~Nous devons être le changement que nous voulons voir dans le monde~ Gandhi

prumchenda

This WordPress.com site is the cat’s pajamas

សិក្សាពីពេលនេះ

It is not too late for learning.

Chum Reap Sour (Hello)

"Don't worry too much about whether anyone is reading your blog or not. If you're a good writer, blog about what tickles you and eventually you'll find an audience. If you're a bad writer... well, it's great practice." -- Lina Goldberg

គុណធម៌ខ្មែរ

គោរព​មាតា​បិតា​​ចាស់​ទុំ​ គោរព​សិទ្ធិ​មនុស្ស​ បញ្ចសីល ព្រហ្មវិហារធម៌ ទសពិធរាជធម៌​

♥បេះដូងខ្មែរ♥

♥☆ក្ដីសង្ឃឹមនិងការរំពឹងដែលនៅសែនឆ្ងាយ☆♥

ទ្រឹស្តីពុទ្ធចក្រ

ព្រះមហាស៊ន់សុភា សូមសា្វគមន៍

គេហទំព័រទ្រឹស្តីចក្រ

មានចំណេះទើបមានការអភិវឌ្ឍន៍

ស្នាមញញឹម

ស្នាមញញឹមរបស់អ្នកជាមហោសថសម្រាប់មនុស្សដែលស្រឡាញ់អ្នក

អាក្បាលធំBlogger

ប្លក​មួយ​នេះ​សម្រាប់​បន្ត​ដំណឹង​ពី​ប្លក​អាក្បាលធំ

អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន សូមស្វាគមន៍

អក្សរសាស្ត្ររលត់ ជាតិរលាយ អក្សរសាស្ត្រពណ្ណរាយ ជាតិថ្កើងថ្កាន

អន្ធការ

អន្ធការ​ក្នុងសុគតិ

Sopheak SREY

The Expose

ស្រុកស្រែ

មើលឃើញថា...

khmersme ខ្មែរស្មេរ

ធ្វើអ្វីៗ ដើម្បីខ្មែរ​ ។ ​ប្រយុទ្ធ ដើម្បីផលប្រយោជន៍ខ្មែរ

ចិត្តវាយោ

សាកល្បង​បន្សល់​ទុក​អត្ថន័យ​ឲ្យ​ជីវិត

សុខុម / Sokhom

សេរីភាព​នៃស្នាមញញឹម

សុខហេង

ប្លុក​ផ្ទាល់​ខ្លួន

vsthea

សូមស្វាគមន៍!

Mu Sochua: MP & Human Rights Advocate

Prioritizing women’s issues in Cambodia

កវី ខេត្តស្ទឹងត្រែង

ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

ភរិយានិងម្ដាយម្នាក់

កំណត់ហេតុរបស់ភរិយានិងម្ដាយម្នាក់

អនុស្សាវរីយ៍

នេះ​ជា​ជីវិត​របស់​ខ្ញុំ

ស្វាគមន៍មកកាន់ប្លកភារម្យ

មានគ្រប់រស់ជាតិ អត់តែរសជាតិឆ្ញាញ់ ហេ ហេ!

ក្មេង​ប្រុស​ខ្មែរ

ខំ​រក​ទើប​មាន ខំរៀន​ទើប​ចេះ

តាម៉ាប់ យាយម៉ាប់

ស្វាគមន៍​​ការ​មក​កាន់​ផ្ទះ​ថ្មី

កំសាន្តថ្ងៃនេះ

ការកំសាន្តគ្រប់រូបភាព ពិតជាចំណែកមួយដែលធ្វើឲជីវិតយើងស្រស់ថ្លាមែន !

​អ្នក​និពន្ធ​វ័យ​ក្មេង​

បង្រៀន​អ្នក​អាន​ឲ្យ​ក្លាយ​ជា​អ្នក​និពន្ធ​

កំណាព្យស្នេហ៍មាស

ព្រលឹងនៃបទចម្រៀងខ្មែរពីអតីកាល..

តាម៉ាប់ & យាយ​ម៉ាប់

ជា​សាយថ៍ WordPress.com មួយ​ទៀត

សាយ រតនា

ជាប្រភពចំណេះ និង ការចែករំលែក

មេឃា

តំណភ្ជាប់ដែលគ្មានដែនកំណត់... Unlimited Links

ក្រុមប្រតិបតិ្តការណ៍ពិសេស

SOTFJសំរេចគោលដៅដល់ទីបំផុត

តាម៉ាប់ & យាយ​ម៉ាប់

ពួក​យើង​ចែក​រំលែក​អ្វី​ដែល​​ពួក​យើង​ដឹង​ដល់​អ្នក​ទាំង​អស់​គ្នា

បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

តាមដាន

Get every new post delivered to your Inbox.

Join 5,141 other followers

%d bloggers like this: