ទំព័រដើម

Just One Hour Please

មតិ 2

AN Hour-Story telling

ចំណង​គ្រួសារ​​ដែល​នៅ​ក្បែរបេះដូង​បំផុត​

កូន ៖ ប៉ា តើ​កូន​អាច​​សុំ​សួរ​ប៉ា​ម៉ា​សំណួរ​​បានអត់ ?

ប៉ា ៖ បានតាស់ ចង់សួររឿងអី ?

កូន ៖ ប៉ា តើ​​ប៉ា​រកប្រាក់​បាន​ប៉ុន្មាន​​ក្នុង​មួយម៉ោង ?

ប៉ា ៖ នោះ​មិនមែន​ជា​រឿង​​របស់​កូនទេ។ ហេតុអី​បាន​ជា​​កូន​សួរ​ប៉ា​​រឿងហ្នឹង ?

កូន ៖ ខ្ញុំគ្រាន់តែ​​ចង់ដឹង។ សូមប្រាប់​កូនមក តើក្នុង​​មួយម៉ោង​ប៉ា​រកប្រា​ក់​បាន​ប៉ុន្មាន ?

ប៉ា ៖ បើ​កូន​ត្រូវតែដឹង ប៉ា​រកបាន​ ១០០ ដុល្លារ​ក្នុង​មួយម៉ោង។

កូន ៖ ហ្អ ! (ដោយ​ងក់ក្បាល)

កូន ៖ ប៉ា តើ​កូន​អាច​​សុំ​ខ្ចី​លុយ​ ៥០ ដុល្លារ​បានទេ ?

ឳពុក​​បាន​ខឹង​យ៉ាងខ្លាំង​។

ប៉ា ៖ ប្រសិន​បើ​មាន​​មូលហេតុ​​តែប៉ុណ្ណឹង​ដែល​កូន​​សួរ​ប៉ា​​ ហើយ​​កូន​អាច​​ខ្ចី​លុយ​​ដើម្បី​​ទិញ​ប្រដាប់​​ក្មេងលេង​​ភ្លីភ្លើ​​ ឬ​អា​​របស់​របរ​​មិនសម​ហេតុ​​សមផល​​ណាមួយ​​ទៀត កូន​​ត្រូវ​តែ​​ដើរ​អោយ​​រហ័ស​ឆ្ពោះ​​ទៅ​បន្ទប់​​ដេក​​របស់​កូន ហើយ​​ដេក​ទៅ។ ត្រូវ​គិត​ឡើងវិញ ម៉េចបាន​​ជា​កូន​ឯង​​​ក្លាយ​ជា​​អត្មានិយម។ ប៉ា​​ខំ​ធ្វើកា​រ​រាល់ថ្ងៃ​​ដើ​ម្បី​តែ​​ឥរិយា​បថ​ក្មេង​អិចឹង។

ក្មេងប្រុស​​ចាកចេញ​​យ៉ាង​ស្រគត់​ស្រគុំ​ ឆ្ពោះទៅ​​កាន់​​បន្ទប់របស់​​គេ ហើយ​បិទ​ទ្វា​បន្ទប់។

បុរស​​អង្គុយចុះ ហើយ​​ចាប់​ផ្តើម​គិត​​អំពី​សំណួរ​​របស់​ក្មេង​ប្រុសតូច​ ទាំង​មាន​កំហឹង។ តើ​កូន​នេះ​​ហ៊ាន​សួរ​​សំណួរ​​បែប​នោះ ដើម្បី​តែ​ចង់​បាន​​លុយ​ខ្លះ​​យ៉ាង​ម៉េច ? មួយ​ម៉ោង​ក្រោយ​មក បុរស​​បាន​​ត្រជាក់ចិត្ត​ ហើយ​​ចាប់ផ្តើម​គិត ប្រហែល​ជា​មាន​​អ្វី​ម៉្យាង​​ដែល​ កូន​នេះ​ពិត​ជា​​ត្រូវការ​ចង់ទិញ​​ក្នុងតម្លៃ​ ៥០​ដុល្លារ ហើយ​​កូន​​ពិត​ជា​មិន​​សូវ​បាន​​សុំ​លុយ​​ញឹកញាប់​​ទេ​។ បុរស​​បានទៅ​​កាន់ទ្វា​​នៃ​បន្ទប់​​​របស់​ក្មេង​​ប្រុស​តូច ហើយ​បាន​​បើកទ្វា។

ប៉ា ៖ កូនគេងនៅ ?

កូន ៖ នៅទេប៉ា ខ្ញុំ​មិន​ទាន់គេង​ទេ។

ប៉ា ៖ ប៉ា​​​កំពុង​​គិតថា​ ប្រហែល​ជា ប៉ា​តឹងតែង​ពេក​​ប៉ុន្មានថ្ងៃនេះ​។ វា​យូរថ្ងៃ​ណាស់​ម​កហើយ​ ដែល​​​ប៉ា​បាន​​​​ដាក់​ភាព​ក្តៅក្រហាយ​​​មកលើ​កូន​។ ណែះ ៥០​ដុល្លារ​​ដែល​​កូន​បាន​សុំ។

ក្មេងប្រុស​​តូច​បាន​អង្គុយ​ត្រង់ ហើយ​​ញញឹម

កូន ៖ ហ្អ ​អរគុណ​ប៉ាប៉ា

បន្ទាប់​​​មក​ ក្មេងប្រុស​តូច លូក​ដៃ​​​​ចូលទៅ​​​ក្រោម​ខ្នើយ​​របស់​ខ្លួន ហើយ​​ទាញ​​ចេញមក​​នូវ​ក្រដាស់​​ប្រាក់​​ខ្ញុកខ្ញីមួយ​ចំនួន។ បុរស​​ឃើញថា ក្មេងប្រុស​​មាន​​ប្រាក់​​ហើយ​ ចាប់​ផ្តើម​​ខឹង​ម្តង​​ទៀត។ ក្មេង​ប្រុស​​​​​តូច​រាប់​​លុយ​​ដែល​យក​​​ចេញមក​​របស់​គេ​​យឺតៗ បន្ទាប់​មក​ក្រឡេក​មើល​ទៅ​​ឳពុក​​របស់​​ខ្លួន។​ ​​

ប៉ា ៖ ហេតុអ្វី​​បាន​​ជា​កូន​ចង់​​បាន​​លុយ​ច្រើន បើ​កូន​មាន​លុយខ្លះ​​ហើយ​​ហ្នឹង​?

កូន ៖ ពីព្រោះ​ ខ្ញុំមិន​ទាន់​មាន​​លុយ​គ្រប់គ្រាន់​ ប៉ុន្តែអាលូវ​​ខ្ញុំមាន​​គ្រប់​ហើយ។ ប៉ាប៉ា ខ្ញុំ​មាន​លុយ​ ១០០ ដុល្លារ​ហើយ​​អាលូវនេះ។ តើ​ខ្ញុំ​អាច​​ទិញ​ម៉ោង​​របស់​ប៉ា​​ត្រឹម​មួយ​​ម៉ោង​​បាន​ទេ ? សូម​ប៉ា​​មកផ្ទះ​លឿន​​បន្តិច​នៅ​​ថ្ងៃ​ស្អែក។ ខ្ញុំ​​ចង់​ញាំ​​បាយ​ល្ងាច​ជាមួយ​​ប៉ា។

ឳពុក​​​​​​មាន​​សេចក្តី​​ពេញ​​ចិត្ត​​​​យ៉ាង​ខ្លាំង​ គាត់​អោប​​កូនប្រុស ហើយ​​បាន​អង្វរ​​សុំ​ការ​អភ័យ​ទោស​​ពីកូន​ប្រុស។

នេះ​វា​គ្រាន់​តែ​ជា​ ការ​រំឮក​​ដ៏​ខ្លី​មួយ​ទៅ​ដល់​​អ្នក​ទាំង​អស់​គ្នា​​ដែល​​កំពុង​ខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​​នៅ​​ក្នុ​ង​​​ជីវិត។ យើង​​មិន​គួរ​​បណ្តោយ​អោយ​ពេល​វេលា​កន្លង​ហួស​​​ដោយ​​មិន​​បាន​ ​ចំណាយ​​ពេល​​វេលា​​ខ្លះ​​ជាមួយ​​អ្ន​ក​​ដែល​​​បារម្ភ​​ពី​យើង​ នៅ​​ក្បែរ​​បេះដូង​​របស់​យើង។ គួរ​​ច​ង​ចាំ​​រឿងនេះ ដើម្បី​​ចែក​​រំលែក​​​លុយ​តម្លៃ ១០០​ដុល្លារ​​នោះ ​​ជាមួយ​នឹង​នរណា​ម្នាក់​​ដែល​​អ្នក​ស្រឡាញ់​ ? ប្រសិន​បើ​យើង​ស្លាប់​​ថ្ងៃស្អែក ក្រុមហ៊ុន​​ដែល​​យើង​​កំពុង​ធ្វើ​ការ​អោយ អាច​នឹង​​រក​អ្នក​ថ្មីជំនួស​ពួក​យើង​យ៉ាង​​ងាយ​​​​ត្រឹម​​តែ​​​២-៣​ថ្ងៃ​។ ប៉ុន្តែ​​​គ្រួសារ​ និង​មិត្តភក្តិ​ ដែល​​យើង​បា​ន​ទុកចោល​​នឹង​​មាន​​អារម្មណ៍ចងចាំ​​​ ចំពោះការ​បាត់បង់​អ្នក​​​ សម្រាប់​​ពេល​វេលា​​ដែល​​នៅ​សេស​​សល់​នៃ ជីវិត​​របស់​​ពួកគេ។ ​អិចឹង​ មក​គិត​​អំពី​រឿង​នេះ​ថា យើង​​ដាក់​ខ្លួន​យើង​​ចូល​ទៅ​ក្នុង​ការងារ​​ច្រើន​​ជាង​គ្រួសារ​​របស់​​យើង។ មាន​​អ្វីជា​ច្រើន​​ដែល​​សំខាន់​ជាង​ការងារ។

SON: “Daddy, may I ask you a question?”
DAD: “Yeah sure, what is it?”
SON: “Daddy, how much do you make an hour?”
DAD: “That’s none of your business. Why do you ask such a thing?”
SON: “I just want to know. Please tell me, how much do you make an hour?”
DAD: “If you must know, I make $100 an hour.”
SON: “Oh! (With his head down).
SON: “Daddy, may I please borrow $50?”

The father was furious.
DAD: “If the only reason you asked that is so you can borrow some money to buy a silly toy or some other nonsense, then you march yourself straight to your room and go to bed. Think about why you are being so selfish. I work hard everyday for such this childish behavior.”

The little boy quietly went to his room and shut the door.

The man sat down and started to get even angrier about the little boy’s questions. How dare he ask such questions only to get some money? After about an hour or so, the man had calmed down, and started to think:
Maybe there was something he really needed to buy with that $ 50 and he really didn’t ask for money very often. The man went to the door of the little boy’s room and opened the door.

DAD: “Are you asleep, son?”
SON: “No daddy, I’m awake”.
DAD: “I’ve been thinking, maybe I was too hard on you earlier. It’s been a long day and I took out my aggravation on you. Here’s the $50 you asked for.”

The little boy sat straight up, smiling.
SON: “Oh, thank you daddy!”
Then, reaching under his pillow he pulled out some crumpled up bills. The man saw that the boy already had money, started to get angry again. The little boy slowly counted out his money, and then looked up at his father.

DAD: “Why do you want more money if you already have some?”
SON: “Because I didn’t have enough, but now I do.

“Daddy, I have $100 now. Can I buy an hour of your time? Please come home early tomorrow. I would like to have dinner with you.”
The father was crushed. He put his arms around his little son, and he begged for his forgiveness.

It’s just a short reminder to all of you working so hard in life. We should not let time slip through our fingers without having spent some time with those who really matter to us, those close to our hearts. Do remember to share that $100 worth of your time with someone you love? If we die tomorrow, the company that we are working for could easily replace us in a matter of days. But the family and friends we leave behind will feel the loss for the rest of their lives. And come to think of it, we pour ourselves more into work than to our family. Some things are more important.

Story by : Unknown

A True Love Story Displays

មតិ​មួយ​

Published on Feb 6, 2013

The story is based from true story of the couple.

Cinematography produced by RooSter_KooL Photography
Assistant: Darachan Kou, Chantha
Make up artist: Nakeo
Music cover by Manith Jupiter.

ជាងថតរូប

មតិ 2

Photography-Staff

បុរសកំពុង​ថតរូប​ម្នាក់នេះ ប្រជាពលរដ្ឋ​ហៅគាត់ថា «ជាង​ថត​រូប»

អ្នក​ចូល​ចិត្ត​ថត​រូប ​ហើយ​​ធ្លាប់​គិត​ចង់​​រក​លុយ​​ដោយ​​ការ​​ថត​​រូប​​ខ្លះ​ទេ ? បើ​ចង់​​ទាញ​​កាម៉េរ៉ា​​របស់​អ្នក​​​ចេញ​មក​ក្រៅ ហើយ​ទៅ​រក​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ៗ​ដូចជា វាលព្រះមេរុ មុខវាំង… តែ​ត្រូវ​​ចែក​​ម៉ូយ​​អោយ​ ជាង​ថត​រូប​ ដទៃ​ទៀត​​​ខ្លះ​ផង។​​ បើ​អ្នក​គិតថា​ មិនមែន​ជា​ការ​​ដាក់​ខ្លួន​ ធានា​ថា អាច​រក​បាន​យ៉ាង​ហោចណាស់​ មួយ​ម៉ឺន​រៀល ($2.5) ​ក្នុង​មួយ​ថ្ងៃដែរ។​ ជាក់ស្តែង​ ល្ងាច​ម្សិល​មិញ​​ខ្ញុំ​បាន​​ទៅ​ថត​រូប​​នៅ​​វាល​​ព្រះ​មេរុ​ ជាមួយ​ តាម៉ាប់ ​ហើយ​ដើម្បី​ផ្តោះ​ប្តូរ​យោបល់​ទាក់ទងនឹង​ការថតរូប​ យ៉ាងហោចណាស់​ មាន​ពលរដ្ឋ​ដែល​មក​ចូលរួម​ទស្សនា​វាលព្រះមេរុ ទាក់ទង​​ខ្ញុំ​អោយ​ថត​រូប ៤​នាក់​ដែរ :-D

ដោយសារ​ឡេន​ខ្ញុំ​វែងពេក ​យប់ពេក ហើយ​​មិនទាន់​បាន​​ត្រៀម​ខ្លួន​​ជា​ ជាង​ថត​រូប​​ ទើប​ខ្ញុំ​សម្រេច​បដិសេធន៍ ហើយ​ម៉ូយ​ទាំងនោះ​រួចបាត់​អស់ :-D

តាមពិតទៅ ពេល​សម្រេចចិត្ត​ទិញ​កាម៉េរ៉ា EOS 60D ដំបូង​ខ្ញុំ​ក៏​គិតចង់ ថតរូប​​ ជូនពលរដ្ឋ​ទូទៅ​អីចឹងដែរ។ មានហេតុផល​មួយ​ចំនួន​ដែល​ ញាំង​អោយ​ខ្ញុំ​ចង់​ថត​ជូន​ពួកគាត់ ដូចជា ចង់​ចែក​រំលែក​រូបថត​ល្អៗ​ (គុណភាព) ហើយ​ចំណាយ​តិច​ (សមរម្យ) ចែក​ស្នាមញញឹម​ ជាមួយ​នឹងគាត់… ចំពោះ​ប្រាក់ចំណេញ​គ្រាន់​ជា​គ្រឿង​លើក​ទឹកចិត្ត​​ប៉ុណ្ណោះ :-D

នយោបាយ និងប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​​យុវវ័យ

បញ្ចេញមតិ

29-Dec-2012 : ព្រឹកម៉ិញនេះ លោក អ៊ូ រិទ្ធី (មន្រ្តី​ផ្នែកអង្កេត​ ខុមហ្វ្រែល) និង​លោក ឡាច វណ្ណៈ (អ្នកសម្របសម្រួល​គម្រោង​សិទ្ធិ CCHR) បាន​អញ្ជើញ​ចូល​រួម​ជា វាគ្មិន ក្នុងកម្ម​វិធី «ទៅ​ ឬ​មិន​ទៅ» នៃការផ្សាយ​សម្លេងសង្គមស៊ីវិល​ ដើម្បី​ធ្វើអន្តរាគមន៍ លើ ប្រធានបទ «​នយោបាយ និង​ប្រព័ន្ធផ្សព្វផ្សាយ​សម្រាប់យុវវ័យ» ដែល​មាន​ខ្ញុំ ស្រី សុភ័ក្រ្ត ជាអ្នកសម្របសម្រួល [ភ្លេច​ប្រកាស​ឈ្មោះ​​ខ្លួន​ក្នុង​កម្មវិធី​បាត់!]។

វាគ្មិន​​ដែល​ជា​​យុវវ័យ​​របស់​យើង មាន​ការ​​ណែនាំពី ក្រុម​គ្រួសារ ថា​ កុំ​អោយ​​ពាក់ព័ន្ធនឹង​​នយោបាយ​នៅ​មុនពេល​ ពួកគាត់​ ចាកចេញ​ពី​ស្រុក​កំណើត​​មក​រៀនបន្ត​នៅ ភ្នំពេញ តែជាលទ្ធផល ​ពួកគេ សុទ្ធតែជា អ្នក​យកចិត្ត​ទុកដាក់ និង​​បង្ហាញ​ខ្លួន​​យ៉ាងសកម្ម​​ ក្នុង​កិច្ចការ​នយោបាយ។

VOC-2012-12-29

(​រូបភាព​រាប់ពី​ខាងឆ្វេង) លោក អ៊ូ រិទ្ធី មន្រ្តីផ្នែកអង្កេត​ ខុមហ្វ្រែល លោក ស្រី សុភ័ក្រ្ត អ្នកសម្របសម្រួល​កម្មវិធី​ ទៅ​ឬមិនទៅ លោក ឡាច វណ្ណៈ អ្នកសម្របសម្រួល​គម្រោង​សិទ្ធិ Sithi-CCHR @Suong Soeun

ស្តាប់​កិច្ចពិភាក្សា ទាំងស្រុង ៖


សារ៉ាយថៅកែណយ [Full Movie 2011]

បញ្ចេញមតិ

សង្ខេប​សាច់​រឿង ៖ នាយ Itthipat Kulapongvanich ឬនាយ តប់ (Top=កំពូល) បច្ចុប្បន្ន អាយុ ២៧ឆ្នាំ (២០១២) បាន​សាង​កេរ្តិ៍​ឈ្មោះ​ «ថៅកែ​ណយ» (ចៅ​ហ្វាយ​តូច) ជា យីហោ សារ៉ាយ​បំពង ចូល​ទៅផ្សារ​ទូទាំង​ប្រទេស​ថៃ តាមរយៈការ​ដណ្តើម​បាន កុងត្រា លក់​ផលិតផល ក្នុង​ហាង 7 ELEVEN នៅ​ពេល​នាយ មាន​អាយុ​ត្រឹម អាយុ ១៩ឆ្នាំ។ នាយ តប់ រៀន​ចប់​ថ្នាក់ទី ១២ ហើយ​​មិន​ចង់ បន្ត​រៀន នៅ​មហា​វិទ្យាល័យ ព្រោះ​នាយ ចង់​ធ្វើ​ជំនួញ​ច្រើន​ជាង។ នាយ តប់ ប្រថុយ នឹង​ការ​ធ្វើ​ជំនួញ​ ដំបូង គឺ ហ្គេម​អ៊ីន​ធើណែត ដែល​នាំ​ឱ្យ​នាយ មាន​លទ្ធភាព ទិញ​រថយន្ត ដោយ​ខ្លួនឯង។ ក្រោយ​មក នាយ បែក​គំនិត​ប្រថុយ ធ្វើ​ជំនួញ ជា​បន្ត​បន្ទាប់ រហូត​ដល់ ជំនួញ សារ៉ាយ​បំពង ដែល​នាំ​ឱ្យ នាយ​ក្លាយ​ជា អ្នកមាន​ដោយ​ចៃដន្យ។ ក្រោយ​ពេល សារ៉ាយ​ថៅកែ​ណយ បាន​ចូល​លក់​ក្នុង ផ្សារ 7 ELEVEN នាយ​បាន​​ចំណាយ​ត្រឹម ២ឆ្នាំ ដើម្បី​​សង​បំណុល​ជំនួញ​​បរាជ័យ​របស់​ឪពុក​នាយ សរុប ៤០លានបាត (ប្រហែល ១លាន ៣សែន ដុល្លារ​អាមេរិក) នៅ​ពេល​នាយ មាន​អាយុ​ត្រឹម ២១ឆ្នាំ។ គិតត្រឹម​​ឆ្នាំ​២០១១ នាយ​មាន កសិដ្ឋាន​​ដាំ​សារ៉ាយ​ផ្ទាល់ខ្លួន​ នៅក្នុង​ប្រទេស​កូរ៉េ ហើយ​មាន​លទ្ធភាព ជួល​​បុគ្គលិក ប្រមាណ ២៥០០ នាក់ ហើយ​បាន​បែង​ចែក សារ៉ាយ​បំពង ថៅកែ​ណយ ទៅ​កាន់ ៦០០០ សាខា​ទូទៅ​ប្រទេស​ថៃ របស់ 7 ELEVEN និងនាំ​ចេញ សារ៉ាយ​ថៅកែណយ ទៅ​កាន់ ប្រទេស​ជាង ២៧ លើពិភពលោក។ ចំណូល​បាន​មក​ពី​ការ​លក់​សារ៉ាយ​ថៅកែណយ ក្នុងឆ្នាំ​២០១០ កើន​ឡើង​រហូត​ដល់ ១៥០០ លាន​បាត (៤៨​លាន ៦សែន ដុល្លារ​សហរដ្ឋ​​អាមេរិក)។

«គ្រប់​ពេល​ដែល​ជួប​បញ្ហា ហាម​អស់​កម្លាំង​ចិត្ត​ជា​ដាច់​ខាត ព្រោះ​ប្រសិន​បើ​យើង​ព្រម​ចាញ់ ល្បែង​នឹង​ចប់​រហូត​ហើយ​» តប់

 

មានគេនិយាយដើមខ្ញុំ​

បញ្ចេញមតិ

ចង់ដឹងគេនិយាយដើមអ្នកស្អីខ្លះ => @: http://khmer-apps.co.cc/talk-behind

នឹកដល់ឈ្មោះអូន​ បងអួល​ដើមក

បញ្ចេញមតិ

ឡូយ ៖ មង្គល​ ទីណា (ថោន)

បញ្ចេញមតិ

My Youtube Channel

មតិ 2

Youtube, Congratulations! Your account is now enabled for uploads longer than 15 minutes.

Madagascar 3

បញ្ចេញមតិ

ខ្ញុំបានឆ្លៀតមើល កុន 3D រឿង ម៉ាដាហ្គាស្ការ ៣ រួចហើយ កាលពីល្ងាចម៉ិញ។ កំប្លែង ជាមួយនឹងចរឹតលក្ខណៈ តួអង្គ ចាស់ និងថ្មីជាច្រើន ព្រមទាំង ពាក្យពេចន៍ សន្ទនា ដែលអាចធ្វើ ឱ្យ ផ្ទុះសំណើច ពេញរោងភាពយន្ត។ បើជា រូបភាព ៣ឌី មានឈុត ហោះបុកភ្នែក ច្រើនល្មម ម៉ាភ្ញាក់។ វគ្គ៣ នេះ មាន តួអង្គថ្មី ឡូយៗ ជាង វគ្គ មុនៗ ឆ្ងាយ ណាស់ ហ៊ានធានាថា ទស្សនា ហើយចេញ អក្សរ ចប់ដោយ មិនអស់ចិត្ត ព្រោះ ៩០ នាទី នៃសាច់រឿងទាំងមូល ហាក់ដូច ម៉ាភ្លេត…

20120707-224951.jpg
សូមណែនាំ ដល់លោកអ្នក ដែលចូលចិត្តទស្សនា ភាពយន្តគំនូរជីវចល ឬរឿងបែបកំប្លែងៗ សូមកុំភ្លេច អញ្ជើញទស្សនា តាមរោងភាពយន្ត ឬទិញ ឌីវីឌី មកមើល ពិតជា ពេញចិត្ត ដូចខ្ញុំអីចឹង ! ល្អបំផុត សម្រាប់ទស្សនា កំសាន្ត នា ចុងសប្តាហ៍…

អត្ថបទ ចាស់ជាង

eugenema

Just another WordPress.com site

ប្លុកក្មេងស្រែ

ប្លុកអត់ប្រយោជន៍

ប្លក់ ឡាយ ឡង់ឌី

ត្រូវ​ការ​ចេះ​ដឹង​ធ្វើអ្វី បើ​អ្នក​ចេះ​ដឹង​សម្រាប់​តែ​ខ្លួន​អ្នក​ឯងនោះ ?

Molita World

keep calm, keep smile, and be positive friends ^^

ហឹង សុផាន្នា

ខេត្ត​ស្វាយរៀង

នី កែវប៉ុញ្ញា

ចែករំលែកគំនិត ទស្សនៈ និងចំណេះដឹងផ្សេងៗ

សូម​ស្វាគមន៍ Bienvenue

ការស្វែងរកឧត្ដមភាពឲ្យជីវិត ជាដំណើរវែងឆ្ងាយ..! ~Nous devons être le changement que nous voulons voir dans le monde~ Gandhi

prumchenda

This WordPress.com site is the cat’s pajamas

សិក្សាពីពេលនេះ

It is not too late for learning.

Chum Reap Sour (Hello)

"Don't worry too much about whether anyone is reading your blog or not. If you're a good writer, blog about what tickles you and eventually you'll find an audience. If you're a bad writer... well, it's great practice." -- Lina Goldberg

គុណធម៌ខ្មែរ

គោរព​មាតា​បិតា​​ចាស់​ទុំ​ គោរព​សិទ្ធិ​មនុស្ស​ បញ្ចសីល ព្រហ្មវិហារធម៌ ទសពិធរាជធម៌​

♥បេះដូងខ្មែរ♥

♥☆ក្ដីសង្ឃឹមនិងការរំពឹងដែលនៅសែនឆ្ងាយ☆♥

ទ្រឹស្តីពុទ្ធចក្រ

ព្រះមហាស៊ន់សុភា សូមសា្វគមន៍

គេហទំព័រទ្រឹស្តីចក្រ

មានចំណេះទើបមានការអភិវឌ្ឍន៍

ស្នាមញញឹម

ស្នាមញញឹមរបស់អ្នកជាមហោសថសម្រាប់មនុស្សដែលស្រឡាញ់អ្នក

អាក្បាលធំBlogger

ប្លក​មួយ​នេះ​សម្រាប់​បន្ត​ដំណឹង​ពី​ប្លក​អាក្បាលធំ

អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន សូមស្វាគមន៍

អក្សរសាស្ត្ររលត់ ជាតិរលាយ អក្សរសាស្ត្រពណ្ណរាយ ជាតិថ្កើងថ្កាន

អន្ធការ

អន្ធការ​ក្នុងសុគតិ

Sopheak SREY

The Expose

ស្រុកស្រែ

មើលឃើញថា...

khmersme ខ្មែរស្មេរ

ធ្វើអ្វីៗ ដើម្បីខ្មែរ​ ។ ​ប្រយុទ្ធ ដើម្បីផលប្រយោជន៍ខ្មែរ

ចិត្តវាយោ

សាកល្បង​បន្សល់​ទុក​អត្ថន័យ​ឲ្យ​ជីវិត

សុខុម / Sokhom

សេរីភាព​នៃស្នាមញញឹម

សុខហេង

ប្លុក​ផ្ទាល់​ខ្លួន

vsthea

សូមស្វាគមន៍!

Mu Sochua: MP & Human Rights Advocate

Prioritizing women’s issues in Cambodia

កវី ខេត្តស្ទឹងត្រែង

ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

ភរិយានិងម្ដាយម្នាក់

កំណត់ហេតុរបស់ភរិយានិងម្ដាយម្នាក់

អនុស្សាវរីយ៍

នេះ​ជា​ជីវិត​របស់​ខ្ញុំ

ស្វាគមន៍មកកាន់ប្លកភារម្យ

មានគ្រប់រស់ជាតិ អត់តែរសជាតិឆ្ញាញ់ ហេ ហេ!

ក្មេង​ប្រុស​ខ្មែរ

ខំ​រក​ទើប​មាន ខំរៀន​ទើប​ចេះ

តាម៉ាប់ យាយម៉ាប់

ស្វាគមន៍​​ការ​មក​កាន់​ផ្ទះ​ថ្មី

កំសាន្តថ្ងៃនេះ

ការកំសាន្តគ្រប់រូបភាព ពិតជាចំណែកមួយដែលធ្វើឲជីវិតយើងស្រស់ថ្លាមែន !

​អ្នក​និពន្ធ​វ័យ​ក្មេង​

បង្រៀន​អ្នក​អាន​ឲ្យ​ក្លាយ​ជា​អ្នក​និពន្ធ​

កំណាព្យស្នេហ៍មាស

ព្រលឹងនៃបទចម្រៀងខ្មែរពីអតីកាល..

តាម៉ាប់ & យាយ​ម៉ាប់

ជា​សាយថ៍ WordPress.com មួយ​ទៀត

សាយ រតនា

ជាប្រភពចំណេះ និង ការចែករំលែក

មេឃា

តំណភ្ជាប់ដែលគ្មានដែនកំណត់... Unlimited Links

ក្រុមប្រតិបតិ្តការណ៍ពិសេស

SOTFJសំរេចគោលដៅដល់ទីបំផុត

តាម៉ាប់ & យាយ​ម៉ាប់

ពួក​យើង​ចែក​រំលែក​អ្វី​ដែល​​ពួក​យើង​ដឹង​ដល់​អ្នក​ទាំង​អស់​គ្នា

បង្កើន​ចំណេះ​ដឹង​ គណិតវិទ្យា

អ្នក​ពូកែ​គិត គំនិត​ទូលាយ​ ភ្ជាប់​នឹង​សំពាយ នៃ​ចំណេះ​ដឹង

តាមដាន

Get every new post delivered to your Inbox.

Join 5,132 other followers

%d bloggers like this: