គ្រឿងផ្សំ
បាយស
សាច់ក្រក
ពងមាន់
ស្លឹកខ្ទឹម
មើមខ្ទឹម
ប្រេងឆា
ស្ករ
អំបិល
ម្រេចគ្រាប់
UNFRIEND
29 ខែមិថុនា 2012
New Track, The Expose Unfriend បញ្ចេញមតិ
U sure that u won’t unfriend me again ?
If ur friend list full u can unfriend me again![]()
You never know that how hard this guy tried to pretend and ignore you. You may forget me but I will not. I swear, I will not unfriend you again ! I should stand to seeing you smiles with the guy who is your fancy. Knowing your situation by your wall posts is better than hearing from other told.
Thanks for your kind confirming me to be a friend. I will keep this purely relationship forever.
Wish you all the best !
A Letter from Bruno Smith
28 ខែមិថុនា 2012
Dear COMFREL mates,
It is unbelievable how fast time goes. I can easily remember and feel the day I first stepped in Cambodia, and now I have to leave. Friday 29 June is my last day in COMFREL. We always say that the best moments in life pass very fast, so! It is difficult to find all the words I need to describe everything I lived here and certainly, it is very difficult to leave. It has been at least 7 months so far, a period which I made use to meet amazing people, to learn a bite of the Khmer language and culture, to travel around this beautiful, warm and awesome country, to learn new skills, to acquire more knowledge, and to even be a student at one of your universities. I will keep those moments until my last days and I will leave Cambodia on the 2/07 wishing to be back soon.
I would like to thank you all for each precious second you gave to me. You are all very special. Now, I can easily understand and agree with the expression “The Kingdom of Wonder”. Your country is beautiful, and you are beautiful. You have a marvelous future in front of you, so keep your strength and especially your smile. I will never forget the Cambodian smile. It shows everything, and how great you are.
Thank you very much for everything.
I wish you all the best.
Big hug.
Bruno Smith
Email: brunosmithv@hotmail.com
Skype: Bruno.smith1
សរសើរហ្មង [ព្រោះទើបតែមានមួយ]
28 ខែមិថុនា 2012
New Release, New Tends, New Track ព្រលានយន្តហោះ សុវណ្ណភូមិ; ព្រលានយន្តហោះភ្នំេះេញ បញ្ចេញមតិ
ថ្មីៗនេះ ខ្ញុំបានបញ្ចុះបញ្ចូលមេខ្ញុំឱ្យ ងាកមកផលិតកម្មវិធី សម្រាប់ប្រើប្រាស់ លើទូរស័ព្ទដៃ ជាភាសាខ្មែរ ដើម្បី ជួយសម្រួល ដល់ការផ្សព្វផ្សាយ ព័ត៌មាន បោះឆ្នោត មេខ្ញុំក៏យល់ស្របថា ជាគំនិត ផ្តួចផ្តើម មួយដ៏ល្អដែរ
អ្នកវិនិយោគដែល ចាប់អារម្មណ៍ ផលិតកម្មវិធី ជាភាសាខ្មែរ ដាក់លើ ទូរស័ព្ទដៃ មានតិច… ខុសពីប្រទេស ជិតខាង…
សរសើរស្រុកជិតខាងយើង ទាក់ទាញ បានភាគច្រើន សុទ្ធតែអ្នកវិនិយោគ ដែល មានឧត្តមគតិ និងពេញចិត្តបោះទុនយ៉ាងច្រើន ដើម្បីសាងទំនុកចិត្ត និងភាពងាយស្រួល ដល់អ្នកប្រើប្រាស់… មើលត្រឹម ព្រលានយន្តហោះ សុវណ្ណភូមិ របស់គេ (មានដំណាលថា ព្រលាននេះ ដើមឡើយ ត្រូវបាន អ្នកវិនិយោគ មានបំណងបោះទុន ក្នុងដែនដីអច្ឆរិយៈ ទេ តែដោយសារ គោលនយោបាយ លៀសហាល ទើប អ្នកវិនិយោគ សម្រេចបោះទុន ក្នុងប្រទេសថៃ វិញ ហើយប្រើឈ្មោះ សុវណ្ណភូមិ បញ្ឈឺទៀត… ) ហើយ ងាកមកធៀប មើលព្រលាន យន្តហោះ ពោធិ៍ចិនតុង ឬ ភ្នំពេញ វិញ បើឆ្នាំ ២០០១ ពេលថ្ងៃ ដូចហាលលៀសហ្មង… ពេលមកចាំទទួល បងប្អូន ម្តងៗ ត្រូវឈរចាំហាលភ្លៀង… ឥឡូវគ្រាន់បើ ហើយមានដំបូល គ្រាន់ជ្រកភ្លៀង តែ អ្នកមករង់ចាំ មិនត្រូវបាន អនុញ្ញាតឱ្យចូលក្នុងបរិវេណ ដែលបាន បំពាក់ម៉ាស៊ីនត្រជាក់ទេ គឺរង់ចាំ ខាងក្រៅដដែល… រាជរដ្ឋាភិបាល មោទនភាព ជាតិខ្មែរ យ៉ាងខ្លាំង ដែលអាចបង្កើតបាន ព្រលានយន្តហោះ ប៉ុណ្ណឹង…
សូមបញ្ជាក់ថា សម្រាប់ ព្រលានយន្តហោះ ស្រុកថៃ បានលូតលាស់ ដល់ថ្នាក់ បង្កើតកម្មវិធី សម្រាប់ប្រើលើទូរស័ព្ទដៃ ដើម្បីស្វែងរកព័ត៌មាន អំពីជើង ហោះហើរ ផែនទីភូមិសាស្រ្តនៃ ព្រលានយន្តហោះ សេវាផ្សេងៗ ដែលអាចរកបានក្នុងព្រលាន ហើយ… បើចង់ដឹង របស់គេឡូយប៉ុណ្ណា ដោនឡូត កម្មវិធី របស់វា មើលទៅ ដឹងថា សរសើរហ្មង !
អាចនិយាយបានថា ជាព្រលានយន្តហោះ ដំបូងបំផុតលើ ពិភពលោក ដែលបាន អភិវឌ្ឍកម្មវិធី ទស្សនា និងផ្តល់ព័ត៌មានយ៉ាងសម្បូរបែបនៅលើទូរស័ព្ទដៃ…
កោះសន្តិភាព រើសអ្នកយកព័ត៌មាន និងកែអត្ថបទ
27 ខែមិថុនា 2012
New Round កោះសន្តិភាព; ព័ត៌មាន មតិ 2
យោងប្រកាស ៖ ដំណឹងជ្រើសរើសបុគ្គលិក កែសម្រួលអត្ថបទ និងយកព័ត៌មាន
ផ្សាយ ៖ ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១២ ម៉ោង ១៣:០៩
អត្ថបទ ៖ បុប្ផាកោះ
ក្រុមហ៊ុនយើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិក៖
-ផ្នែកនិពន្ធ ចេះកែសម្រួលអត្ថបទព័ត៌មាន និងឯកសារផ្សេងៗ
-យកព័ត៌មាន ស្រាវជ្រាវ សរសេរអត្ថបទសេដ្ឋកិច្ច និងទេសចរណ៍ (ច្រើននាក់)
-លក្ខខណ្ឌ ៖ មានបទពិសោធន៍កាន់តែប្រសើរ, លើកទឹកចិត្តដល់និស្សិតចូលហាត់ការ និងបម្រើការ ។
លោកអ្នកចាប់អារម្មណ៍ សូមទាក់ទងទូរស័ព្ទ ០៩៧ ៩០០០ ១៦០, ០១៧ ៩៤ ៩៤ ៣៧, ០១១ ៧០ ៣៧ ៣៧ ។
សូមអរគុណ!
មន្រ្តីព័ត៌មានជាន់ខ្ពស់
27 ខែមិថុនា 2012
New Track, The Expose មន្រ្តីព័ត៌មាន; មន្រ្តីព័ត៌មានជាន់ខ្ពស់ បញ្ចេញមតិ
គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២នេះ តទៅ ខ្ញុំ (ស្រី សុភក្រ្ត័) ត្រូវបានតម្លើងឋានៈជា មន្រ្តីព័ត៌មានជាន់ខ្ពស់ នៃអង្គការ សង្កេតការណ៍ បោះឆ្នោត ខុមហ្វ្រែល ពេញសិទ្ធិហើយ។ ខ្ញុំមិនសូវជា ភ្ញាក់ផ្អើលនឹង ដំណឹងនេះទេ ព្រោះខ្ញុំបាន ដឹងជាមុន តាំងពី ប្រជុំ គណៈកម្មាធិការ ប្រតិបត្តិ ពាក់កណ្តាល ខែមិថុនា មកម្ល៉េះ។ មូលហេតុដែល ខ្ញុំទើប ប្រកាសនៅ ថ្ងៃនេះ ព្រោះ ទោះបីជា មិនមានលិខិត តែងតាំង ជា មន្រ្តីព័ត៌មានជាន់ខ្ពស់ ពេញមុខ តែសំអាងលើ ប្រាក់បៀវត្សរ៍ តម្លើងដល់ទៅ ១៥% នៃប្រាក់ បៀវត្សរ៍ ដែលមានស្រាប់ ក៏ពេញចិត្តទៅហើយ។

លោក ស្រី សុភ័ក្រ្ត និងលោក គាន ពន្លក (នាយកប្រតិបត្តិរង អង្គការ ដ្រាក) នៅថ្ងៃបោះឆ្នោតទី០៣ ខែមិថុនា ឆ្នាំ២០១២ (រូបភាព ៖ សួង សឿន)
តួនាទីខ្ពស់ ប្រាក់បៀវត្សរ៍ ខ្ពស់ ការទទួលខុសត្រូវ និងកាតព្វកិច្ចក៏ច្រើន ទៅតាមហ្នឹងដែរ។ ផែនការណ៍ សកម្មភាពថ្មីៗ និង បន្តបន្ទាប់ មានមិន ចេះដាច់… អស់ពីមួយ ចូលមួយ បើអាចបំបែកខ្លួន បាន មិនដឹងជា ល្អយ៉ាងណាទេ ?
អានត្រួសៗអំពី ផែនការណ៍សប្តាហ៍បន្ទាប់…
- រៀបចំកិច្ចសន្យាថ្មី ជាមួយនឹងស្ថានីយវិទ្យុ (ថ្ងៃនេះ)
- ចូលរួមសិក្សាវគ្គ ICT & SMAC (៦-៧ កក្កដា)
- វិភាគ និងត្រួតពិនិត្យមើល ការអនុវត្តមាត្រា ៣៣ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (សប្តាហ៍ក្រោយ)
- គណនា និងវិភាគអាសនៈសម្រាប់ ព្រឹទ្ធសភា អាណត្តិថ្មី ឆ្នាំ២០១៨ (សប្តាហ៍ក្រោយ)
- សិក្សាគម្រោងបង្កើតកម្មវិធី សម្រាប់ទូរស័ព្ទដៃ (មិនទាន់ប្រញាប់)
- រៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពបុគ្គលិក ក្នុងការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម (សប្តាហ៍ក្រោយ)
- រៀបចំរចនា បោះផ្សាយ ក្របសឺមី (សប្តាហ៍ក្រោយ)
- រៀបចំរចនាបោះផ្សាយ អាវយឺត (មិនទាន់ប្រញាប់)
- រៀបចំ កម្មវិធីវិទ្យុថ្មី និងការឃោសនា (សប្តាហ៍ក្រោយ)
- ពង្រឹងការប្រើប្រាស់ ហ្វីដុមហ៊្វូន (សប្តាហ៍ក្រោយ)
ការងារច្រើនអីចឹង ទើបបាន មានប្រាក់ បៀវត្សរ៍ នៅខែបន្ទាប់…
សំណាងល្អដែរ ក្លាយជា មន្រ្តីជាន់ខ្ពស់ មានកូនចៅ ប្រើខ្លះ កុំអី យ៉ាប់… តែមិនសូវមាន ពេលផ្តោតអារម្មណ៍ លើការបង្កើតថ្មី ព្រោះ ការងារបន្ទាន់ៗពេក…
ក្រៅពី ថែមការងារ និងថែម ប្រាក់បៀវត្សរ៍ មាន កុំព្យូរទ័រយួរដៃ ប្រចាំតំណែង មួយដែរ… លើសពីនេះ ទៀត ការបង់ពន្ធលើ ប្រាក់បៀវត្សរ៍ ក៏ត្រូវកើន ដល់ ជិត ដប់ម៉ឺនរៀល ផងដែរ… បង់ពន្ធជូនរដ្ឋ ដើម្បីឱ្យ គាត់មក សម្លុតយើងលេងវិញ…
សម្រាប់ជាព័ត៌មាន ៖ សូមចូលរួមអបអរ ដល់ អ្នកភូមិបឹងកក់ ទាំង១៣រូប ដែលត្រូវបាន កម្លាំងសមត្ថកិច្ ចបានចាប់ខ្លួន (កាលពីថ្ងៃទី២២ ឧសភា ឆ្នាំ២០១២) ហើយត្រូវ សាលាដំបូងបាន បើកសវនាការកាត់ទោស (នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០១២) ឱ្យជាប់ទោសម្នាក់ៗ ពី១ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ក្រោមបទ “កាន់កាប់ដីខុសច្បាប់ និងបំផ្លាញ ទ្រព្យ សម្បត្តិអ្នកដទៃ” ត្រូវ រួចខ្លួន ហើយមាន សេរីភាព ឡើងវិញក្រោយពេល សាលាឧទ្ធរណ៍ សម្រាលទោសពី ការជាប់គុក ២ ឆ្នាំ ៦ ខែ មកនៅ ១ ខែ ៣ ថ្ងៃវិញ (កាលពីព្រឹកថ្ងៃទី២៧ មិថុនា ២០១២)។ ការរួចរាន មានសេរីភាព របស់ អ្នកភូមិបឹងកក់ គឺស្របពេល ដែលអន្តរាគមន៍ របស់សហរដ្ឋអាមេរិក ស្នើឱ្យ ពិនិត្យករណី ចាប់ឃុំនេះ…
Recommend to Abraham Lincoln : Vampire Hunter
26 ខែមិថុនា 2012
New Relax, New Track Abraham Lincoln Vampire Hunter; Legend Cinema បញ្ចេញមតិ
ការប្រកួតប្រជែងឡូហ្គូ (Logo) សម្លេងម្ចាស់ឆ្នោតកម្ពុជា
26 ខែមិថុនា 2012
សេចក្តីជូនដំណឹង
ដើម្បីលើកទឹកចិត្តម្ចាស់ឆ្នោត ឱ្យចូលរួម ក្នុងកិច្ចការសង្គម និងស្វែងរក ស្នាដៃលេចធ្លោ ក្នុងការរចនា ឡូហ្គូ គណៈកម្មាធិការ ខុមហ្វ្រែល (COMFREL) សហការ ជាមួយនឹង ប៉ាត់ធើហ្លាយ វ៉ក (Butterfly Work) សូម ជូនដំណឹង ដល់លោក លោកស្រី អ្នកនាង កញ្ញា ជាពិសេស យុវវ័យ ដែលមាន ទេពកោសល្យ ក្នុងការ រចនា ហើយចាប់ អារម្មណ៍ព្រាង ឡូហ្គូ មកប្រកួត ប្រជែង រកអ្នកគាំទ្រ នៅលើ ប្រព័ន្ធផ្សព្វផ្សាយ សង្គមមួយ (Social Media)។
សម្លេងម្ចាស់ឆ្នោតកម្ពុជា គឺជាសហគមន៍ អនឡាញ(Online)មួយ សម្រាប់ ផ្តល់ព័ត៌មាន និងឯកសារ សំខាន់ នានាទាក់ទងនឹង ដំណើរការ បោះឆ្នោតនៅកម្ពុជា និងអន្តរជាតិ។
លក្ខខណ្ឌចូលរួម និងការប្រកួតប្រជែង
- ប្រធានបទ សម្រាប់ការរចនាឡូហ្គូគឺ “សម្លេងម្ចាស់ឆ្នោតកម្ពុជា”។
- ពលរដ្ឋទូទៅត្រូវ បានលើកទឹកចិត្តឱ្យ ចូលរួមប្រកួតប្រជែង រចនាឡូហ្គូ ដោយមិនបាន កម្រិតពី មុខងារ អាយុ ឬ សញ្ជាតិ។
- លោកអ្នកដែលមាន បំណងប្រកួតប្រជែង តម្រូវឱ្យ រចនាឡូហ្គូ សម្រាប់ “សម្លេងម្ចាស់ឆ្នោត កម្ពុជា” ដោយប្រើប្រាស់ ពណ៌ទឹកក្រូច ជាពណ៌គោល ឬពណ៌ផ្សេង ដែលលោកអ្នក ចូលចិត្តក៏បាន។
- គ្រប់ឡូហ្គូ គួរអាចពន្យល់ បានពី អត្ថន័យនៃរូបសញ្ញា។
- រាល់ឡូហ្គូ មិនត្រូវលួច ចម្លងស្នាដៃ ទាំងស្រុងពីគេ មិនមែន រូបបែប ស្រើបស្រាល និងមិនរស៊ើប។
- ត្រូវផ្ញើស្នាដៃរចនា ផ្ទាល់ខ្លួនជា ប្រភេទ Format No Background (.npg), resolution យ៉ាងតិច 300 pdi។
- រាល់ឡូហ្គូទាំងអស់ នឹងត្រូវបានបង្ហោះ ផ្សាយ តាមរយៈគេហទំព័រ www.cambodianvotervoice.org ហើយរង់ចាំ ការផ្តល់សញ្ញាណ ចូលចិត្តពី អ្នកដែលមាន គណនីហ៊្វែសប៊ុក និង អ្នកទស្សនា ច្រើនបំផុត។
ក្រេឌីត និងរង្វាន់
- សម្រាប់ឡូហ្គូ ដែលបាន ទទួល ការចូលចិត្ត(Likes) ច្រើនជាងគេ នឹងត្រូវ បានសម្រេច យកមក ប្រើប្រាស់ ជា ឡូហ្គូ សម្រាប់ តំណាង ឱ្យ គេហទំព័រ “សម្លេងម្ចាស់ឆ្នោត កម្ពុជា” ដោយស្វ័យប្រវត្តិ។
- អ្នករចនាឡូហ្គូជ័យលាភី នឹង ឈ្នះរង្វាន់ ជាទឹកប្រាក់ ចំនួន បួនសែនរៀល រួមនឹង ខរក្សាកម្មសិទ្ធិបញ្ញា។
- អ្នកផ្ញើឡូហ្គូ មកចូលរូម ប្រកួតប្រជែង ក៏មានឱកាស ទទួលបាន អាវយឺតមួយ (បោះពុម្ពផ្សាយ ឃោសនា ឡូហ្គូ ជាប់ឆ្នោត) ពីសម្លេងម្ចាស់ ឆ្នោតកម្ពុជា ព្រមទាំង កញ្ចប់ព័ត៌មាន បោះឆ្នោតដ៏គួរ ឱ្យចាប់អារម្មណ៍ មួយឈុត ផងដែរ (តម្រូវឱ្យចុះឈ្មោះ)។
សូមចូលរួមផ្ញើស្នាដៃរចនា ឡូហ្គូ របស់អ្នកមក កាន់អ៊ីម៉ែល ៖ cambodianvoters@gmail.com ដោយបញ្ជាក់ប្រាប់ (១).ឈ្មោះ (២).លេខទំនាក់ទំនង &អ៊ីម៉ែល (៣).ស្នាដៃ ឡូហ្គូ (៤).អត្ថន័យ នៃឡូហ្គូ ឱ្យបានយ៉ាងយូរ បំផុត ត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ១១.៥៩ យប់។
ការបោះឆ្នោតស្វែងរក ការគាំទ្រ នឹងចាប់ផ្តើម ពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២។
លទ្ធផលផ្លូវការនឹង បង្ហាញជូនដោយ ស្វ័យប្រវត្តិ នៅលើគេហទំព័រ សម្លេងម្ចាស់ឆ្នោត កម្ពុជា តាមរយៈការ ចូលចិត្តច្រើន បំផុតរបស់ អ្នកទស្សនា ហើយ ការប្រគល់រង្វាន់នឹង ប្រារព្ធឡើង នៅសប្តាហ៍បន្ទាប់។
សម្រាប់ព័ត៌មាន បន្ថែម សូមទំនាក់ទំនង ទូរស័ព្ទលេខ ០១៧-៩១-៩២-៨០៕
សូមអរគុណ !
Recruiting Media Officer of COMFREL
25 ខែមិថុនា 2012
New Release, New Track មន្ត្រីព័ត៌មាន; Media Officer បញ្ចេញមតិ
There are TEN candidates shortlisted by Admin for interviewing and will be hold as a Media Officer of COMFREL. I am strongly involved with the one and half day interviewing from Monday 25 June, 2012 till Tuesday morning coz S/he will working close with my Unit. A few candidates seem quite potential and could help/useful for my Media Unit. I have my principle to scoring them yet the candidates have to lobby other judge not only me.They’re lucky to meeting judge like me.
The result will be release this Friday !
បង់ពន្ធផ្លូវឆ្នាំ២០១២
23 ខែមិថុនា 2012
New Release, New Track, The Expose ពន្ធផ្លូវ; ពន្ធឆ្នាំ២០១២; សុភ័ក្រ្ត បញ្ចេញមតិ
តើអ្នកបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនហើយឬនៅ ? ខ្ញុំបានបង់ពន្ធផ្លូវរួចហើយ
តាមសេចក្តីប្រកាស ស្តីពី ការប្រមូលពន្ធលើយានជំនិះ និងមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០១២ ការប្រមូលពន្ធ នឹងត្រូវបញ្ចប់ នៅត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ នេះហើយ ប្រសិន បើអ្នកមិនទាន់បាន បង់ពន្ធទេ សូមប្រញាប់ ទៅ កាន់សាខាបង់ពន្ធ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ រៀងរាល់ម៉ោងធ្វើការ (បើទៅដល់ អត់មានបុគ្គលិក ធ្វើការ សូម រង់ចាំបន្តិច) ដើម្បី ធានា សុវត្ថិភាព ពីប៉ូលីសចរាចរណ៍ ក្នុងការធ្វើដំណើរ នៅលើវិថី នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។
ការលក់ពន្ធផ្លូវនៅ ក្នុងក្រុងភ្នំពេញ អាចធានា តម្លៃស្របតាម ប័ណ្ណបង់ពន្ធ ដែលបានកំណត់ តែក្រៅពី ក្រុងភ្នំពេញ ពលរដ្ឋមួយចំនួន បានត្អូញត្អែរថា ពិបាករកកន្លែងបង់ពន្ធ មានការទាមទាកម្រៃលើស មានការលក់ប័ណ្ណបង់ពន្ធ នៅ កន្លែងផ្សេងក្រៅពី សាខាបង់ពន្ធ …
មានការបារម្មណ៍ពី ប័ណ្ណបង់ពន្ធម៉ូតូ ដែលគ្មាន វិក័យបត្រ បើត្រូវ គេបកបាត់ តើដោះស្រាយយ៉ាងណា ? ចុះសុវត្ថិភាពនៃការក្លែងបន្លំ ប័ណ្ណបង់ពន្ធ ខណៈមានការលក់ ដោយអ្នកជំនួញដែលមិនមានសមត្ថកិច្ច ត្រូវបាន ធានា ទេ ?
មានការរិះគន់ទៅ លើចំណាត់ការរបស់ ប៉ូលីសចរាចរណ៍ ដែលប្រើតួនាទី ដេញប្រផាប់ចាប់ប្រផីង អ្នកបើកបរ ដែលគ្មានប័ណ្ណបង់ពន្ធ អាចបណ្តាលឱ្យ មានគ្រោះថ្នាក់ ដល់អាយុជីវិត អ្នកបើកបរ… បែបនេះ មិនល្អទេ…
មតិលម្អិត ក៏ត្រូវបាន លើកយកមកពិភាក្សា ក្នុងកម្មវិធីវិទ្យុ “ទៅ ឬមិនទៅ” ដែលមាន ខ្ញុំបាទ សុភក្ត្រ័ ជាអ្នកសម្របសម្រួល កាលពីព្រឹកម៉ិញ
បំណងល្អ ពី សុភ័ក្ត្រ ស្រី












វាចារ/ឌឺដង